no-alternative title

ទូរ​ទឹកកក​ Samsung​ Food​ Showcase​ និង​ម៉ាស៊ីន​បោកគក់​ WW9000!​ បាន​មក​ដល់​ប្រទេស​ម្ពុ​ជា​ហើយ​!

 

​កាលពី​ថ្ងៃ​ទី​ 21​ ខែមិថុនា​ ឆ្នាំ​ 2014​ ក្រុមហ៊ុន​ Samsung​ និង​ក្រុមហ៊ុន​ KLDis​ បាន​រៀបចំ​កម្ម​ពិធី​សម្ពោធ​ផលិតផល​ជា​ផ្លូវការ​ក្នុង​គោល បំណងដើម្បី​ណែនាំ​ផលិតផល​បច្ចេកវិជ្ជា​ថ្មី​ដល់​គ្រួសារ​ទាន់សម័យ​ និង​ពិធីជប់លៀងថ្លែងអំណរ​គុណ​ដៃគូ​ចែកចាយ​របស់​ខ្លួន​ទាំងអស់​ចំពោះ​ការ​គាំទ្រ​អស់ពី​ចិត្ត​ និង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ឱ្យ​កាន់តែ​រឹង​មាំ​ដើម្បី​ចាប់ដៃ​គ្នា​ដើរ​លើ​វិ​ថី​នៃ​ភាព​ជោគជ័យ​ដែល​គ្មាន​ទី​បញ្ចប់​។​ អ្វី​ដែល​ពិសេស​ និង​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​កម្ម​ពិធី​នេះ​ គឺ​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​ច្នៃប្រឌិត​ថ្មី​ ទូរ​ទឹកកក​ Samsung​ Food​ ShowCase​ និង​ម៉ាស៊ីន​បោក​សំលៀក​បំពាក់​ Samsung​  WW9000​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​លោក​ ហ្គី​ហាន់​លី​ នាយក​គ្រប់គ្រង​ ថៃ​សាម​សុង​ អេ​ឡិច​ត្រូ​និក​ ប្រចាំ​ប្រទេស​កម្ពុជា​ និង​ ឡាវ​ក៏​បាន​មាន​ ប្រសាសន៍​ថា​ "​ព្រឹត្តិការណ៍​ថ្ងៃនេះ​មាន​គោលបំណង​ 2​ សំខាន់​ ដោយ​ទី​ 1​ គឺ​កម្ម​ពិធីជប់លៀង​សម្រាប់​ដៃគូ​ចែកចាយ​ទាំងអស់​ដើម្បី​បង្ហាញ​ពី​ការ​ដឹងគុណ​ ក៏​ដូច​ជា​សូម​អរគុណ​អស់ពី​ចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ជាមួយ​ក្រុមហ៊ុន​ Samsung​ និង​ទី​ 2​ នោះ​គឺ​ការ​បង្ហាញ​ផលិតផល​បច្ចេកវិជ្ជា​ច្នៃប្រឌិត​ថ្មី​ 2​  ពី​ Samsung​ សម្រាប់​គ្រួសារ​ទាន់សម័យ​គឺ​ ទូរ​ទឹកកក​ Samsung​ Food​ ShowCase​ និង​ម៉ាស៊ីន​បោក​សំលៀក​បំពាក់​  Samsung​   WW9000​។​ ផលិតផល​ទាំង​ពីរ​នេះ​នឹង​ធានា​ក្នុង​ការ​ផ្តល់​ឱ្យ​លោក​អ្នក​នូវ​ពេលវេលា​បន្ថែម​សម្រាប់​គ្រួសារ​។​ យើង​ដឹង​ច្បាស់​តាម​រយៈ​ការ​សិក្សា​ពី​របៀប​រស់នៅ​ និង​តម្រូវការ​អ្នក​ប្រើប្រាស់​ដែល​ចង់បាន​ការ​ប្រតិបត្តិការ​រហ័ស​ដោយ​មិន​ចាំបាច់​ចំណាយ​ក្នុង​ការ​រង់ចាំ​ និង​ការ​រួម​បញ្ចូល​គ្នា​ជាមួយនឹង​ការ​បង្កើត​ និង​ការ​រចនា​ដ៏​ប៉ិន​ប្រសប់​របស់​យើង​។​ ដោយ​ជា​លទ្ធផល​យើង​បាន​រក​ឃើញ​ដំណោះស្រាយ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​រាល់​សមាជិក​នៃ​គ្រួសារ​របស់​អ្នក​ គឺ​ទូរ​ទឹកកក​ Samsung​ Food​ ShowCase​ និង​ម៉ាស៊ីន​បោក​សំលៀក​បំពាក់​ Samsung​  WW9000​។​"

 

 

 

 

​ដូច​អ្វី​ដែល​ក្រុមហ៊ុន​ Samsung​ ជា​ម៉ាក​ផលិតផល​បច្ចេកវិជ្ជា​ដ៏​គួរ​ឱ្យ​ជឿ​ទុកចិត្ត​ ដូច្នេះ​រាល់​ផលិតផល​របស់​ក្រុមហ៊ុន​ Samsung​ តែងតែ​ភ្ជាប់​មក​ជាមួយ​លក្ខណៈ​ពិសេស​ពី​ម៉ាក​ដទៃ​។​ ហើយ​ពេល​នេះ​ក៏​ដូច​រាល់ដង​ ក្រុមហ៊ុន​ Samsung​ សូម​ណែនាំ​ទូរ​ទឹកកក​ Samsung​ Food​ ShowCase​ និង​ម៉ាស៊ីន​បោក​សំលៀក​បំពាក់​  Samsung​  WW9000​។​ ទូរ​ទឹកកក​ Samsung​ Food​ ShowCase​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​អាច​ដំណើរការ​តាម​កម្រិត​ដែល​ពួក​គេ​ចង់​ប្រើ​ដោយ​មានការ​ចែក​ជា​ថ្នាក់ៗ​ដ៏​ឆ្លាត​វៃ​នៅ​ក្នុង​ទូរ​ទឹកកក​។​ ការ​បង្កើត​ថ្មី​នេះ​ផ្តោត​យ៉ាង​សំខាន់​លើ​ផ្នែក​ ShowCase​ និង​ InnerCase​។​ ផ្នែក​ ShowCase​ សម្រាប់​ដាក់​របស់​ដែល​ត្រូវការ​ជា​ញឹកញាប់​ដូច​ជា​ភេសជ្ជៈ​ជាដើម​ ចំណែកឯ​ផ្នែក​ InnerCase​ វិញ​ គឺ​សម្រាប់​ទុកដាក់​គ្រឿងផ្សំ​ផ្សេងៗ​ដែល​ទុក​បាន​យូរ​។​​ផ្នែក​ Showcase​ ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​រៀបចំ​ និង​ការ​ប្រើប្រាស់​លើ​ផ្នែក​ម្ហូបអាហារ​ដែល​មាន​ភាព​ងាយស្រួល​ដែល​ត្រូវ​បាន​បែងចែក​ជា​ 3​ ផ្នែក​ ដូច​ជា​ថត​ដាក់​ម្ហូបអាហារ​ (​ថត​លើ​)​ -​ ថត​ដាក់​ទឹកជ្រលក់​ ឬ​   ប័​រ​ ដែល​ជា​ផ្នែក​គ្រួសារ​ (​ថត​កណ្តាល​)​  និង​ថត​ដាក់​ភេសជ្ជៈ​ &​ ចំណី​ និង​ផ្នែក​សម្រាប់​កុមារ​ (​ថត​ក្រោម​)​ -​ សម្រាប់​ភាព​ងាយស្រួល​របស់​កុមារ​។​ ឧទាហរណ៍​កុមារ​អាច​ទាញ​យក​របស់​នៅ​ថត​ក្រោម​ដែល​គេ​ត្រូវការ​ដោយ​ងាយស្រួល​។​ ចំពោះ​ផ្នែក​ Inner Case​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រក្សា​ទុក​ម្ហូបអាហារ​ ឬ​ សាច់​បន្លែ​ និង​ផ្លែ​ឈើ​។​ ជា​លទ្ធផល​ វា​អាច​រក្សា​ភាព​ស្រស់​ល្អ​នៃ​ផ្លែ​ឈើ​ និង​បន្លែ​។​

 

 

​និយាយ​អំពី​ម៉ាស៊ីនបោកខោអាវ​ Samsung​ WW9000​ អ្នក​ប្រាកដជា​ភ្ញាក់ផ្អើល​ជាមួយនឹង​ការ​រចនា​រាង​តូច​ច្រឡឹង​យ៉ាង​ប្រណិត​ ដែល​សមឥត​ខ្ចោះ​ជាមួយនឹង​គេហដ្ឋាន​ដ៏​ទំនើប​របស់​អ្នក​ និង​ប្រព័ន្ធ​ដំណើរការ​ដ៏​ឆ្លាត​វៃ​។​ ម៉ាស៊ីនបោកខោអាវ​ WW9000​ ថ្មី​នេះ​នឹង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​វិធី​បោក​ខោអាវ​ជាមួយ​ភាព​ងាយស្រួល​នៃ​ការ​បញ្ជា​នៅ​លើ​អេ​ក្រង់​ Touch​ Screen​ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ជ្រើសរើស​និង​ការ​កំណត់​។​ ហើយ​វា​ក៏​មាន​បំពាក់​បច្ចេកវិជ្ជា​ ecobubble​ បោក​ត្រជាក់​ដែល​អាច​ជួយ​សន្សំ​សំចៃ​ថាមពល​បាន​ខ្ពស់​។​ នៅ​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូច​ជា​សម្លេង​ស្ងាត់​ល្អ​ កម្រិត​ញ័រ​តិច​ ប្រព័ន្ធ​ដំណើរការ​អស្ចារ្យ​ និង​ចំណុច​ពិសេសៗ​ជា​ច្រើន​ទៀត​។​ ហើយ​អ្វី​ដែល​អស់ទាស់​នោះ​ គឺ​អ្នក​អាច​បញ្ជា​បោក​សម្លៀក​បំពាក់​តាម​រយៈ​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​ផង​ដែរ​។​សង្ឃឹមថា​លោក​អ្នក​នឹង​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ទទួលយក​បទ​ពិសោធន៍​នៃ​ផលិត​បច្ចេកវិជ្ជា​ច្នៃប្រឌិត​ថ្មី​ទាំង​ 2​ នេះ​សម្រាប់​ជា​គុណប្រយោជន៍​ ភាព​ងាយស្រួល​ និង​ ភាព​ទាន់សម័យ​សំរាប់​ គ្រួសារ​អ្នក​។​

 

 

 

Samsung​ Electronics​ co.,​ Ltd​ គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​ក្នុង​ពិភពលោក​លើ​ផលិតផល​ បច្ចេកវិជ្ជា​ដ៏​សម្បូរ​បែប​តាម​ រយៈ​ការ​បង្កើត​ថ្មី​ និង​របកគំហើញ​ឥត​ឈប់​ឈរ​។​ យើង​មា​ បុគ្គលិក​ចំនូ​ន​ 286.000​ នាក់​ នៅ​ទូ​ទាំង​ 80​ ប្រទេស​ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ​ចំនួន​ 216.7​ ពាន់​លាន​ដុល្លារ​ អា​មេ​រិ​ក​។​ ព័ត៌មាន​បន្ថែម​សូម​មើល​គេហទំព័រ​ www.samsung.com​។​

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន