no-alternative title

ឈ្នះ​ដំណើរ​កំសាន្ត​ដ៏​រំភើប​ និង​អស្ចារ្យ​ទៅ​សហរដ្ឋ​អា​មេ​រិច​ជាមួយ​ក្រុមហ៊ុន​ Ford

 

​នៅ​ក្នុង​ឱកាស​គំរប់​ខួប​ ១១១​ឆ្នាំ​ រប​ក្រុមហ៊ុន​ Ford​ ថ្ងៃ​ទី​០១​   ខែកក្កដា​   ឆ្នាំ​២០១៤​  ក្រុមហ៊ុន​ អ​ អិ​ម​ អេ​ ខេ​ម​បូ​ឌា​ (RMA​ Cambodia)​ ដែល​ជា​តំណាង​នាំ​ចូល​ និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត​ ហ្វ​ដ​ (Ford)​ បាន​ធ្វើការ​ប្រកាស​អំពី​កម្មវិធី​ពិសេស​ (Promotion)​ របស់​ខ្លួន​ កម្មវិធី​នេះ​មានឈ្មោះ​ថា​ “​ទិញ​ភ្លាម​ ឈ្នះ​ភ្លាម​ ដំណើរ​កំសាន្ត​ទៅ​សហរដ្ឋអាមេរិក​”​ ឬ​ “Buy​ &​ Go​ Ford​ Heritage​ Trip​ to​ USA”​។​ កម្មវិធី​នេះ​ ធ្វើការ​ផ្តល់​ជូន​ជា​ពិសេស​ចំពោះ​អតិថិជន​ដែល​ធ្វើការ​ទិញ​រថយន្ត​ម៉ូ​ដែល​ម៉ាក​ Ford​ F-150,​ Ford​ Taurus,​ Ford​ Escape​ និង​ Ford​ Explorer​ លោក​អ្នក​នឹង​ឈ្នះ​ដំណើរ​កំសាន្ត​ដ៏​រំភើប​ និង​អស្ចារ្យ​ទៅ​កាន់​សហរដ្ឋអាមេរិក​ភ្លាមៗ​ដោយ​មិន​ចាំបាច់​ចាប់ឆ្នោត​។​ ​កម្មវិធី​ពិសេស​នេះ​ ចាប់ ផ្តើម​ពី​ថៃ្ង​ទី​១​ ខែកក្កដា​នេះ​ រហូត​ដល់​ថៃ្ង​ទី​ ៣០​ ខែកញ្ញា​ ឆ្នាំ​២០១៤​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

​លោក​ រ៉ា​មី​សា​រ៉ា​ហ្វ​ អគ្គនាយក​ក្រុមហ៊ុន​ RMA​ Cambodia​ បាន​មាន​ប្រសា​ស៍​ថា​ “​ក្រុមហ៊ុន​ RMA​ តែងតែ​ធ្វើការ​នាំ​យក​នូវ​អ្វី​ដែល​ថ្មី​ និង​ប្លែក​សំរាប់​បំពេញ​នូវ​តំរូវការ​របស់រ​អតិថិជន​របស់​ខ្លួន​ ជា​ពិសេស​កម្មវិធី​សេស​នេះ​ គឺជា​កម្មវិធី​មួយ​ដែល​ធ្វើការ​ផ្តល់​ដល់​អស្ចារ្យ​ ដែល​ពុំ​ធ្លាប់​មាន​ ដែល​អតិថិជន​ទាំងអស់​ដែល​ទិញ​រថយន្ត​ ទាំង​៤​ Ford​ F-Series,​ Ford​ Taurus,​ Ford​ Escape​ និង​ Ford​ Explorer​ គឺ​ ក្នុងអំឡុងពេល​នេះ​ នឹង​ឈ្នះ​ដំណើរ​កំសាន្ត​ភ្លាមៗ​ដោយ​មិន​ចាំបាច់​មានការ​ចាប់ឆ្នោត​ផ្សង​សំណង​នោះ​ទេ​គឺ​មានឱកាស​ទទួល​បាន​ដំណើរ​កំសាន្ត​ទៅ​សហរដ្ឋ​អា​មេ​រិច​តែ​ម្តង​។​ 

 

 

​លោក​ រ៉ា​មី​សា​រ៉ា​ហ្វ​ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ “​កម្មវិធី​ពិសេស​នេះ​ អតិថិជន​ទាំងអស់​នឹង​ទទួល​បានការ​រីករាយ​ជាមួយនឹង​ដំណើរ​កំសាន្ត​ដ៏​រំភើប​ និង​អស្ចារ្យ​រយះ​ពេល​ ១០​ ថ្ងៃ​ទៅ​សហរដ្ឋអាមេរិក​ ដើម្បី​ទៅ​ទស្សនា​តំបន់​ទេសចរ​សំខាន់​ក្នុង​រដ្ឋ​ចំនួន​២​ របស់​សហរដ្ឋ អាមេ រិក​ គឺ​រដ្ឋ​ Michigan​ និង​ រដ្ឋ​California​ ដោយ​ក្នុង​នោះ​ អតិថិជន​ អាច​ទស្សនា​ ស្ពាន​ប្រវត្តិសាស្ត្រ​ Golden​ Gate,​ Hollywood​ Disney​ Land​ និង​តំបន់​ទេសចរណ៍​សំខាន់ៗ​មួយ​ចំនួន​ទៀត​។​ ពិសេស​ជាង​នេះ​ទៅ​ទៀត​ អតិថិជន​ នឹង​បាន​ទស្សនា​នូវ​ទីកន្លែង​ប្រ​វ​តិ្ត​សាស្ត្រ​នៃ​ការ​កកើត​រថយន្ត​ដំបូង​គេ​បង្អស់​របស់​ក្រុមហ៊ុន​Ford​ ដោយ​ស្ថាបនិក​ លោក​  Henry​ Ford​ រួច​បន្ត​ទស្សនា​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​ Ford​ និង​តំបន់​ប្រវត្តិសាស្ត្រ​នានា​របស់​ក្រុមហ៊ុន​ Ford​ ហើយ​រាល់​ការ​ចំណាយ​ផ្សែងៗ​ក្នុង​ដំណើរ​កំសាន្ត​នេះ​ គឺជា​បន្ទុក​របស់​ក្រុមហ៊ុន​ Ford​ និង​ ក្រុមហ៊ុន​ RMA​ Cambodia​។​

 

​សំរាប់​ព័ត៌មាន​ប​នែ្ថ​ម​សូម​ទំនាក់ទំនង​៖​​ ​ ​ផ្នែក​លក់​រថយន្ត​ ហ្វ​ដ​ នៃ​ក្រុមហ៊ុន​ អ​ អិ​ម​ អេ​ ខេ​ម​បូ​ឌា​ (RMA​ Cambodia-Ford​ Division)​ មហា​ វិ​ថី​ព្រះ​មុនី​វ​ង្សៈ​អគារ​លេខ​៤៤៤​ មហាវិថី​ព្រះ​មុនី​វង្ស​ ទល់មុខ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។​ សំរាប់​ការ​ទំនាក់ទំនង​ទិញ​រថយន្ត​ និង​ ការ​ប្រឹក្សា​ព័ត៌មាន​ផ្នែក​លក់​រថយន្ត​ ហ្វ​ដ​ (Ford)​ សូម​ទូរ​ ស័ព្ទ​មក​កាន់​លេខៈ​ ០១២-៣៣៣​ ៩៧៥​ ឬ​ ០២៣​ ២១៤​ ២១៤​ សំរាប់​ការ​ ទំនាក់ទំនង​ព័ត៌មាន​ និង​កិច្ចការ​សារ​ធារ​ណៈ​ សូម​ទូរស័ព្ទ​មក​កាន់​លេខៈ​ ០៧៧​ ៦៦៦​ ៨៩២​ ឬ​ ចូល​ទៅ​កាន់​គេហទំព័រ​របស់​ ក្រុមហ៊ុន​ Ford​ ប្រចាំ​កម្ពុជា​តាម​រយៈ​ www.ford-cambodia.com​។​

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន