លោក Rahul Karve អគ្គនាយក Nokia ថ្មីប្រចាំប្រទេសកម្ពុជា
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ នេះ ក្រុមហ៊ុន Nokia Cambodia បានណែនាំឲ្យស្គាល់អគ្គនាយកថ្មី ប្រចាំនៅកម្ពុជា គឺលោក Rahul Karve។យោងតាមប្រសាសន៍របស់លោក Vlasta Verka ដែលជាប្រធានគ្រប់គ្រងទីផ្សារ Nokia ប្រចាំនៅតំបន់ Pan Asia (សឹង្ហបុរី ហុងកុង តៃវ៉ាន់ ហ្វីលីពីន ម៉ាទ្បេស៊ី កម្ពុជា ទ្បាវ ភូមា ) លោក Rahul Berka ត្រូវបានតែងតាំងជាអគ្គនាយកនៃក្រុមហ៊ុន Nokia Cambodia ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ ដោយប្រចាំការនៅក្នុងការរិយាល័យទីក្រុងភ្នំពេញ។ លោក Rahul គឺជាអ្នកមើលការខុសត្រូវលើអាជីវកម្ម Nokia ទាំងនៅក្នុងប្រទេសកម្ពុជា ទ្បាវ និងភូមា ក្នុងពេលតែមួយ ។ យើងមានសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ លោក Rahul Berka មកកាន់ប្រទេសកម្ពុជា ក្នុងតួនាទីថ្មីរបស់លោក ។ លោក Rahul គឺជាបុគ្គលឆ្នើម និងមានបទពិសោធន៍ខ្ពស់ នៅក្នុងវិស័យទូរគមនាគមន៍ និងនៅក្នុងការងារពាណិជ្ជកម្ម ទាំងផ្នែកលក់រាយ និងផ្នែកចែកចាយ” ។
លោក Vlasta Verka ដែលជាប្រធានគ្រប់គ្រងទីផ្សារ Nokia ប្រចាំនៅតំបន់ Pan Asia
លោក Rahul មានសញ្ជាតិអង់គ្លេស បានរៀបការនឹងនារីសញ្ជាតិហ្វីលីពីន និងមានកូនប្រុសបីនាក់ ។ មុននឹងប្តូរមកធ្វើការនៅទីក្រុងភ្នំពេញ លោកគឺជាប្រធានផ្នែកប្រតិបត្តិការ ចែកចាយផលិតផលនៃក្រុមហ៊ុន Nokia ប្រចាំឥណ្ឌូនេស៊ី រយៈពេលបួនឆ្នាំ ។ លោកមានបទ ពិសោធន៍ការងារនៅក្នុងវិស័យទូរគមនាគមន៍ ប្រមាណ ២០ឆ្នាំ នៅក្នុងទៅផ្សារប្រទេសវៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី។ ក្រៅពីនេះលោកក៏ធ្លាប់បម្រើការឲ្យក្រុមហ៊ុនទូរស័ព្ទចល័ត Singtel និងក្រុមហ៊ុនចែកចាយផលិតផលទូរស័ព្ទចល័ត Phillip និង O2 ដែរ ។
លោកបានបញ្ជាក់ថា “ខ្ញុំតែងប្រាថ្នាចង់ស្វែងយល់ អំពីវប្បធម៌ដទៃ និងធ្វើការនៅប្រទេសកម្ពុជា។ ដោយឡែកប្រតិបត្តិការ Nokia នៅក្នុងប្រទេសកម្ពុជា គឺមានដំណើរការយ៉ាងល្អប្រសើរ ម្យ៉ាងទៀតយើងមានធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងការបំពេញការងារ។ ជាមួយនឹងការប្តេជ្ញាចិត្តធ្វើការរួមគ្នាជាធ្លុងមួយ ខ្ញុំជឿជាក់ថា ពួកយើងមានឱកាសច្រើនដើម្បីការពង្រឹកចំណែកទីផ្សារ នៃស្មាតហ្វូន Lumia របស់យើងឲ្យកាន់តែធំទ្បើងជាលំដាប់ ។