no-alternative title

ក្រុមហ៊ុន​ Samsung​ នាំ​ស្នាមញញឹម​នៃ​សុខភាព​ជូន​សហគមន៍​

​កាលពី​ថ្ងៃ​ទី​ ០៤​ ខែកញ្ញា​ ២០១៤​ នៅ​ប​ន្ទី​ពេទ្យ​ Hebron​ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ Samsung​ ដែល​ជា​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ឈានមុខ​គេ​ និង​ជា​មន្ទីរពេទ្យ​ដ៏​ល្អ​បំផុត​របស់​កូរ៉េ​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ថែទាំ​ ការ​ស្រាវជ្រាវ​ និង​ការ​អប់រំ​ រួម​សហការ​ជាមួយ​មន្ទីរពេទ្យ​ សប្បុរសធម៌​ Hebron​ បាន​បង្កើត​កម្មវិធី​មួយ​គឺ​កម្មវិធី​សប្បុរសធម៌​ “Seoul​ Hospital​ Volunteer​ Program”​។​កម្មវិធី​នេះ​បង្កើត​ឡើង​គឺ​មាន​គោល​ បំណង​លើកកម្ពស់​គុណភាព​ និង​សេវា​សុខភាព​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ ដោយ​បាន​ផ្តល់​សេវា​វះកាត់​ចំនួន​ ៧​ ករណី​ និង​ព្យាបាល​ជូន​អ្នកជំងឺ​ចំនួន​ប្រមាណ​ ៧៥០​ នាក់​ ដោយ​ឥត​គិតថ្លៃ​នៅ​ថ្ងៃ​ទី​ ០៤​ នៅ​មន្ទីរពេទ្យ​ Hebron​ រាជធានី​ភ្នំពេញ​ ហើយនឹង​បន្ត​នៅ​ថ្ងៃ​ទី​ ០៥​ សំរាប់​ខ​ត្ត​ខេត្តកំពង់ស្ពឺ​ និង​ថ្ងៃ​ទី​ ០៦​ នៅ​សាលា​ HOPE​ ជិត​មន្ទីរពេទ្យ​ Hebron​ ផ្ទាល់​តែ​ម្តង​។​ 

 

 

​កម្មវិធី​សប្បុរសធម៌​នេះ​ពិតជា​ទទួល​បាន​ភាព​ជោគជ័យ​ និង​ផ្លែផ្កា​យ៉ាង​ខ្លាំង​ ហើយ​អ្វី​ដែល​គួរ​ឱ្យ​គត់​សម្គាល់​នឹក​ស្មាន​មិន​ដល់​នោះ​គឺ​បងប្អូន​អ្នកជំងឺ​ទាំងអស់​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ពោរពេញ​ដោយ​ស្នាមញញឹម​នៃ​ភាព​រីករាយ​។​យោង​តាម​អ្នកតំណាង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​បានឱ្ យ​ដឹង​ថា​ “​យើង​ជា​គ្រួសារ​តែ​មួយ​ទោះបីជា​យើង​មាន​សញ្ជាតិ​ខុស​គ្នា​ក៏​ដោយ​ ហើយ​យើង​ពិតជា​មាន​ក្តី​រំភើប​រីករាយ​ក្រៃ​លែង​ដែល​បាន​ផ្តល់​ការ​វះកាត់​ និង​ព្យាបាល​ជំងឺ​ដើម្បី​ឱ្យ​ពួក​គាត់​មាន​សុខភាព​ល្អ​។​ យើងខ្ញុំ​មិន​មានការ​នឿយហត់​អ្វី​នោះ​ទេ​ ប៉ុន្តែ​ពោរពេញ​ដោយ​ស្នាមញញឹម​និង​អ្វី​ដែល​នាំ​ស្នាមញញឹម​មក​ឱ្យ​យើង​គឺ​ស្នាមញញឹម​របស់​អ្នក​ទាំងអស់​គ្នា​។​ យើងខ្ញុំ​ពិតជា​ចង់​ឃើញនូវ​ស្នាមញញឹម​របស់​អ្នក​ទាំងអស់គ្នា​ពី ព្រោះ​នេះ​គឺជា​សញ្ញាណ​នៃ​សុភមង្គល​ និង​សុខភាព​ល្អ​។​”

 

 

​ដូច​អ្វី​ដែល​យើង​គ្រប់​គ្នា​បានដឹង​រួច​មក​ហើយ​ថា​ក្រុមហ៊ុន​ Samsung​ គឺជា​ម៉ាក​ផលិតផល​បច្ចេកវិជ្ជា​នាំមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​ និង​ពិភព លោក​ ប៉ុន្តែ​ Samsung​ មិនមែន​គ្រាន់តែ​ក្រុមហ៊ុន​រក​ប្រាក់​ចំណូល​តែ​ប៉ុណ្ណោះ​ទេ​។​ ក្រុមហ៊ុន​បាន​កំណត់​នូវ​រាល់​កិច្ចការ​សង្គម​អាច​នាំ​ស្នាមញញឹម​ជូន​សហគមន៍​ ដែល​នោះ​ គឺជា​ផ្នែក​មួយ​នៃ​បេះដូង​របស់​ Samsung​។​

 

​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ជា​រួម​ក្រុមហ៊ុន​ Samsung​សង្ឃឹម​ជាមួយ​មោទនភាព​ចំពោះ​អំពើ​សប្បុរសធម៌​នេះ​នឹង​បង្ហាញ​ឱ្យ​សាធារណៈជន​ទាំងអស់​គ្នា​បានដឹង​ថា​យើង​ទាំងអស់​គ្នា​ គឺជា​គ្រួសារ​តែ​មួយ​។​ ដូច្នេះ​យើង​ត្រូវ​ ចេះ​ចែករំលែក​ និង​យកអាសា​គ្នា​ដើម្បី​ផ្តល់​ស្នាមញញឹម​ដល់​មនុស្ស​នៅ​ជុំវិញ​យើង​ ហើយ​អ្វី​ដែល​ជា​កត្តា​សំខាន់​ដើម្បី​នាំ​មក​ស្នាមញញឹម​នេះ​ គឺ​កត្តា​សុខភាព​ល្អ​។​ សុខភាព​របស់​អ្នក​ទាំងអស់​គ្នា​ល្អ​ ស្នាមញញឹម​របស់​អ្នក​ទាំងអស់​គ្នា​ក៏​កាន់តែ​រីករាយ​។​យើងខ្ញុំ​នឹង​សង្ឃឹម​ក៏​ដូច​ជា​រង់ចាំ​ថា​តើ​លោក​អ្នក​នឹង​នាំ​មក​នូវ​ស្នាមញញឹម​ជូន​សហគមន៍​របស់​យើង​ដូច​ម្តេច​?

 

 

​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ Samsung​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​ 0៩​ ខែ​ វិច្ឆិកា​ ១៩៩៤​ នៅ​ក្រោម​ទស្សនៈ​"​ការ​រួមចំណែក​ដល់​ការ​លើកកម្ពស់​សុខភាព​របស់​ប្រទេស​តាម​រយៈ​ការ​បម្រើសេវា​ដ៏​ល្អ​បំផុត​លើ​ផ្នែក​វេជ្ជសាស្ត្រ​ ការ​ស្រាវជ្រាវ​វេជ្ជសាស្ដ្រ​ និង​ការ​អភិវឌ្ឍ​បុគ្គលិក​ពេទ្យ​ឆ្នើម​”​។​  មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ Samsung​ មាន​មន្ទីរពេទ្យ​ និង​មជ្ឈមណ្ឌល​ជំងឺមហារីក​ជាមួយ​ ៤០​ នាយកដ្ឋាន​មណ្ឌល​ជំនាញ​ ១០​ គ្លីនិក​ពិសេស​ ១២០​ និង​ គ្រែ​ ១៣០៦​ ។​ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ Samsung​ គឺ​មន្ទីរពេទ្យ​លំដាប់ថ្នាក់​ទី​ ៣​ ដែល​មាន​បុគ្គលិក​សរុប​ប្រមាណ​ ៧៤០០​។​ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ Samsung​ជា​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ឈានមុខ​គេ​ក្នុង​សហគមន៍​ពេទ្យ​ ដែល​បាន​ក្លាយទៅជា​មន្ទីរពេទ្យ​ដ៏​ល្អ​បំផុត​របស់​កូរ៉េ​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ថែទាំ​ការ​ស្រាវជ្រាវ​ និង​ការ​អប់រំ​។​ 

 

 

Samsung​ ​គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ ដោយ​ផ្ដល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់​រូប​គ្រប់​ទីកន្លែង​។​តាម​រយៈ​ការ​បង្កើត​ថ្មី​និង​របកគំហើញ​ឥត​ឈប់​ឈរ​ យើង​កំពុង​តែ​ផ្លាស់​ប្ដូរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​ទូរទស្សន៍​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ កុំព្យូទ័រ​ផ្ទាល់ខ្លួន​ កុំព្យូទ័រ​លើ​តុ​ ម៉ាស៊ីនថតរូប​ ឧបករណ៍​ផ្ទះបាយ​ ម៉ាស៊ីនថតចម្លង​ប្រព័ន្ធ​ LTE​ ឧបករណ៍​វេជ្ជសាស្ត្រ​ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី​ និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​ LED​។​ យើង​មាន​បុគ្គលិក​ចំនូ​ន​ 286.000​ នាក់​ នៅ​ទូ​ទាំង​ 80​ ប្រទេស​ ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ​ចំនួន​ 216.7​ ពាន់​លាន​ដុល្លា​អា​មេ​រិ​ក​។​ ព័ត៌មាន​បន្ថែម​សូម​មើល​គេហទំព័រ​ www.samsung.com​ ។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន