no-alternative title

ឧបករណ៍​អេឡិចត្រូ​និច Samsung ត្រកូល Galaxy ដែល​មាន​កម្មវិធី​សុវត្ថិភាព KNOX គឺជា​ទូរ​ស័ព្ទសម្រាប់​អ្នកប្រើប្រាស់​មុនគេ ទទួលស្គាល់​ដោយ សម្ពន្ធ​ធានា​សុវត្ថិភាព​ព័ត៌មាន​ជាតិ NIAP និង​អនុ​ម័ត​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​រដ្ឋាភិបាល​អាមេរិក​

ក្រុមហ៊ុន Samsung គឺជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេឡិចត្រូ​និក​តែ​មួយ​គត់​ក្នុង​បញ្ជី DISA និង CSFC ក្នុង​ការ​រក្សា​សុវត្ថិភាព​ទិន្ន​ន័យ​របស់​រដ្ឋាភិបាល​

 

រូបភាពពាណិជ្ជកម្ម
no-alternative title


​កាលពី​ថ្ងៃទី 21 តុលា កន្លង​ទៅ​នេះ ក្រុមហ៊ុន Samsung Electronics បាន​ប្រកាស​អំពី​សេចក្តី​អនុ​ម័​ត​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​អាមេរិក​ក្នុងនាម​ជា​ដៃគូ​ដំ​ណោះ​ស្រាយ​បច្ចេកវិជ្ជា​ធានា​រក្សា​សុវត្ថិភាព​ទិន្ន​ន័​យ​ជាតិ​ចំ​ពោះ​ការ​គ្រប់​គ្រង ក៏ដូចជា​ផ្ទុក​ព័ត៌មាន និង​ឯកសារ​សំងាត់​បំ​ផុត​ក្នុង​ទូរ​ស័​ព្ទ​។ បន្ទាប់ពី​បញ្ចប់​លើ​កិច្ច​ព្រម​ព្រៀង​អនុស្សរៈ​យោគ​យល់​ទាំង 10 រដ្ឋាភិបាល​អាមេរិក​បាន​ដាក់​បន្ថែម​ទូ​ទូរ​ស័ព្ទ និង Tablet Samsung ម៉ូ​ឌែ​ល Galaxy S4, Galaxy S5, Galaxy Note 3, Galaxy Note 4, Galaxy Note 10.1 (2014 Edition), Galaxy Note Edge, Galaxy Alpha, Galaxy Tab S 8.4, Galaxy Tab S 10.5 និង ប្រព័ន្ធ​ផ្ទេរ​ទិន្ន​ន័​យ Galaxy IPSEC Virtual Private Network (VPN) Client ទៅក្នុង​បញ្ជី​ដំណោះស្រាយ​ពាណិជ្ជកម្ម​សំ​ងា​ត់ CSFC ។​



​នេះ​គឺជា​លទ្ធ​ផល​ជាក់ស្តែង​បង្ហាញ​ពី​ភាព​ជោគ​ជ័​យ​របស់ Samsung ក្នុង​ដំណាក់កាល​ធ្វើតេស្ត​លើ​ប្រ​ព័​ន្ធ​ការពារ និង​ការ​អនុ​ម័ត​ក្រោម​មូលដ្ឋាន​លក្ខខណ្ឌ​វិ​និ​ច្ឆ័​យ​ចម្បង​ទូទៅ​ចំ​ពោះ​ប្រ​ព័​ន្ធ​ការពារ​បំ​ពាក់​លើ​ទូរ​ស័​ព្ទ​ដោយ​រដ្ឋាភិបាល​អាមេរិក (MDFPP)  និង​កម្មវិធី​ប្រព័ន្ធ​ការពារ​បណ្តាញ VPN (VPNPP)​។ ម៉ូ​ឌែ​ល Samsung ដែល​រៀបរាប់ខាង​លើ​អាច​រក្សា​សុវត្ថិភាព​ខ្ពស់​សម្រាប់​បណ្តាញ និង​ទិន្ន​ន័យ​សំងា​ត់របស់​រដ្ឋាភិបាល​។​​
​រាល់​គ្រប់​ម៉ូ​ឌែ​ល​ទាំងអស់នេះ​មាន​លក្ខណៈ​ពិសេស​ដែលមាន​ល​ទ្ធ​ភាព​ក្នុងការ​រក្សា​សុវត្ថិភាព​ខ្ពស់​តាម​រយៈ​ប្រ​ព័​ន្ធ​កម្មវិធី​សុវត្ថិភាព Samsung KNOX​។
​ដោយ​យោងតាម​សម្តី​របស់លោក JK Shin នាយក​ប្រតិបត្តិ និង​ប្រធាន​ផ្នែក​ព័ត៌មានវិទ្យា និង​ពាណិជ្ជកម្ម​ទូរ​ស័ព្ទច​ល័​តរបស់​ក្រុមហ៊ុន Samsung Electronics បាន​ឱ្យដឹងថា ៖«​​ការដាក់បញ្ចូល​ឧបករណ៍​អេឡិចត្រូ​និក​ច​ល័​តរបស់​ក្រុមហ៊ុន Samsung នៅលើ​បញ្ជី​ឧបករណ៍​រក្សា​សុវត្ថិភាព​ទិន្ន​ន័យ CSFC បង្ហាញ​អំពី​ការផ្តល់ប្រ​ព័​ន្ធ​សុវត្ថិភាព​ខ្ពស់​គ្មាន​គូ​ប្រៀ​ប​ស្ថិតក្រោម​ប្រ​ព័​ន្ធ​សុវត្ថិភាព Knox​។ លោក​ក៏​បាន​បន្ថែម​ទៀត​ដែរថា​៖ "Samsung កំពុង​ពង្រឹ​ង​ប្រ​ព័​ន្ធ​សុវត្ថិភាព​នៅលើ​ឧបករណ៍​អេ​ឡិ​ច​ត្រូ​និក​បន្ថែម​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សុវត្ថិភាព​ដែល​ជា​បញ្ហា​ដ៏​ធំ​ចម្បង​កំ​ពុង​កើនឡើង​ក្នុង​ពេលបច្ចុប្បន្ន ហើយ​យើង​ក៏​មាន​ការ​ប្តេជ្ញាចិត្ត​ផ្តល់ជូន​នូ​វ​ទម្រ​ង់​បច្ចេកវិជ្ជា​សុវត្ថិភាព​ទូ​រ​ស័​ព្ទ​ដៃ​ដ៏​គួរ​ឱ្យ​ទុកចិត្ត​បំ​ផុត អាច​បំពេញ​សេចក្តីត្រូវការ​លើ​គ្រប់​ផ្នែក​ទាំង​អាជីវកម្ម​ធន​តូន​-​ធ​ម្យ​ម និង​សហគ្រាស​រហូតដល់​ព័ត៌មានរ​បស់រដ្ឋាភិបាល ព្រម​ទាំង​ទីផ្សារ​ប្បញ្ញត្តិ​បន្ថែម​ទៀត​។​"​


​កាលពីដើមឆ្នាំ 2014 នេះ ឧបករណ៍​អេឡិកត្រូ​និក​របស់​ក្រុមហ៊ុន Samsung ត្រូវបាន​ដាក់បញ្ចូល​ជា​ផ្លូវការ​នៅក្នុង​បញ្ជី​អនុ​ម័ត​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និករ​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រ​ព័​ន្ធ​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ព័​ត៌មាន DISA នៃ​ក្រសួងការពារជាតិ​។ បញ្ជី​ឧបករណ៍​រក្សា​សុវត្ថិភាព​ទិន្ន​ន័យ CSFC អាច​បំពេញបន្ថែម​លើ​បញ្ជី​ឧបករណ៍​រក្សា​សុវត្ថិភាព​ទិន្ន​ន័​យ DISA ជា​ដំណោះស្រាយ​សុវត្ថិភាព​ខ្ពស់​អាចឱ្យ​រដ្ឋាភិបាល​អាមេរិក និង​ម​ន្ត្រី​របស់ខ្លួន​រៀ​ប​ចំ​កិច្ច​ប្រ​ជុំ​ដំ​ណោះ​ស្រាយ​ពេញលេញ​លើ​គោលដៅ​សុវត្ថិភាព ។
​ចំនួន​កើនឡើង​នៃ​ឧបករណ៍​អេ​ឡិ​ច​ត្រូ​និក Samsung នៅក្នុង​បញ្ជី DISA និង CSfC អនុញ្ញាតឱ្យ​រដ្ឋាភិបាល​អាមេរិក​អាច​រីករាយ​នឹង​អត្ថប្រយោជន៍​លើ​តម្លៃ និង​ជ​ម្រើ​ស​បទពិសោធន៍​ទូរ​ស័​ព្ទ​សុវត្ថិភាព​ខ្ពស់​ជាច្រើន​។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន