កាលពីថ្ងៃអាទិត្យ 25 មករា ឆ្នាំ 2015 មានព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលមួយធ្វើឲ្យអ្នកធ្វើដំណើរតាមផ្លូវពីកោះពេជ្យទៅមាត់ទន្លេមានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយក្រុមយុវវ័យកាលីបៗប្រមាណជាង 60 នាក់ បានរៀបជាក្បួនជិះម៉ូតូកាលីបៗប្រមាណ 40 គ្រឿង ជាមួយទង់អក្សរ A ដែលតំណាងឲ្យទូរស័ព្ទដៃជំនាន់ថ្មី Samsung Galaxy A ដែលមើលទៅពិតជាប្លែក និងសប្បាយ រីករាយមែនទែន។
នេះជាការអបអរនៃទូរស័ព្ទដៃ Samsung Galaxy A ស៊េរីថ្មីដែលបានសម្ពោធ និងលក់ជាផ្លូវការកាលពីពេលថ្មីៗនេះ ដើម្បីឲ្យអតិថិជនបានដឹងថាទូរសព្ទ Galaxy A ស៊េរីថ្មីដ៏កាលីបសម្រាប់យវុវ័យនេះមានវត្តមានលើទីផ្សារកម្ពុជាហើយ។
ក្នុងព្រឹត្តការណ៍នោះ ក៏មានការចាប់ឆ្នោតផ្សងសំណាងឈ្នះរង្វាន់ទូរស័ព្ទ Galaxy A 3 ចំនួន 2 រង្វាន់ ដល់ក្រុមអ្នកជិះម៉ូតូទាំងនោះផងដែរ។ អ្នកឈ្នះទូរស័ព្ទ Galaxy A 3 ទី 1 បានទៅលើយុវជន កុល វណ្ណះ អាយុ 24 ឆ្នាំ ជានិស្សិតមកសាលកវិទ្យាល័យន័រតុន និងអ្នកឈ្នះបន្ទាប់បានទៅលើយុវជន ហឿន វិជ្ជា អាយុ 20 ឆ្នាំ មកពីសាកលវិទ្យាល័យបៀលប្រាយ។ ក្នុងនោះផងដែរ យើងក៏បានធ្វើកិច្ចសម្ភាសន៍អំពីចំណាប់អារម្មណ៍លើទូរស័ព្ទ Galaxy A ជាមួយយុវតីមួយរូប ដែលកំពុងឈរថតរូប Selfie ជាមួយមិត្តភក្តិយ៉ាងសប្បាយរីករាយលើទូរស័ព្ទ Galaxy A ដោយកញ្ញាបានប្រាប់ ថា “រាងទូរស័ព្ទ Galaxy A ពិតជាអ៊ែម ស្តើងហើយស្លីមមែនទែន។ អ្វីដែលខ្ញុំពេញចិត្តជាខ្លាំង គឺកាមេរ៉ាមុខច្បាស់ ជាងគេ សម្រាប់ថតរូប Selfie ជាមួយកម្មវិធីថត Selfie ច្រើនម៉ូដផងដែរ។”
គួររំលឹកដែរថាទូរស័ព្ទ Samsung Galaxy A ត្រូវបានដាក់សម្ពោធ និងលក់ជាផ្លូវការ កាលពីថ្ងៃទី23 មករា 2015 នៅសណ្ឋាគារ កាំបូឌីយ៉ាណា។ ទូរស័ព្ទ Samsung Galaxy A ជាទូរស័ព្ទកាលីបបំផុត សម្រាប់យុវវ័យ ជាមួយនឹងការរចនាយ៉ាងផ្ចិតផ្ចង់លើរូបរាងស្លីមស្រស់ស្អាត តួលោហៈដ៏រឹងមាំ អេក្រង់ super AMOLED ច្បាស់ឥតខ្ចោះ ជាមួយកម្មវិធី Selfies ប្លែកៗច្រើនម៉ូដ ដើម្បីផ្សាភ្ជាប់អ្នកទៅនឹងសង្គមស៊ីវិល័យ ជាពិសេសមនុស្សជំនាន់ថ្មីដែលចូលចិត្តបង្ហាញស្ទីលកាលីបប្លែកៗរបស់ខ្លួន។
Samsung Electronics គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង ។ តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើង មានបុគ្គលិកចំនួន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លានដុល្លារអាមេរិក។ ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com។