no-alternative title

Huawei​ MediaPad​ X2​ កំពូល​ថេ​ប​ប្លេ​ត​ស៊េរី​ថ្មី​ជម្រើស​ថ្មី​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ការ​កម្សាន្ត​របស់​មនុស្ស​គ្រប់​វ័យ​

​កំពូល​ថេ្ល​ប​ប្លេ​ត​ស៊េរី​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ និង​ទូរគមនាគមន៍​លំដាប់ថ្នាក់​លេខ​ 3​ ពិភពលោក​ Huawei​ ម៉ូ​ដែល​ MediaPad​ X2​  ឥលូវ​នេះ​បាន​មក​ដល់​ប្រទេស​កម្ពុជា​យើង​ហើយ​ ហើយ​ក៏​កំពុង​តែ​ដាក់​ចរាចរណ៍​លក់​លើ​ទីផ្សារ​ទូ​ទាំង​ប្រទេស​ផង​ដែរ​។​ MediaPad​ X2​ ត្រូវ​បាន​ក្រុមហ៊ុន​ Huawei​ ប្រចាំ​នៅ​កម្ពុជា​ដាក់​លក់​ក្នុង​តម្លៃ​ពិសេស​ត្រឹមតែ​ $​ 359​ តែ​ប៉ុណ្ណោះ​។​ ជាមួយ​គ្នា​នេះ​ដែរ​រាល់​ការ​ជាវ​ MediaPad​ X2​ អតិថិជន​នឹង​ទទួល​បានការ​ថែម​ជូន​ដ៏​ពិសេស​យ៉ាងច្រើន​មិន​ធ្លាប់​មាន​ពី​ Huawei​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​អ្នក​នឹង​ទទួល​បាន​ស្រោម​ការពារ​ដ៏​ស្រស់​ស្អាត​មួយ​ជាមួយនឹង​ស៊ី​មកា​ត​ដែល​មាន​ទឹកប្រាក់​ $5​ សម្រាប់​ការ​ហៅ​ចេញ​ និង​ផ្ញើ​សារ​ទៅ​គ្រប់​ប្រព័ន្ធ​ភ្លាមៗ​។​ ការ​ប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត​ដែល​មាន​ទំហំ​ 4GB​ បូក​រួម​ជាមួយ​និង​ទឹកប្រាក់​ $10​ សម្រាប់​ប្រើ​ក្នុង​ប្រព័ន្ធ​ជា​រៀង​រាល់​ខែ​រយះ​ពេល​ពេញ​មួយ​ឆ្នាំ​។​ លោក​អ្នក​អាច​រក​ជាវ​កំពូល​ថេ​ប​ប្លេ​ត​ស៊េរី​ថ្មី​ដ៏​វិចិត្រ​ និង​មាន​សមត្ថភាព​ខ្លាំង​ឥត​គណនា​មួយ​នេះ​បាន​នៅ​គ្រប់​បណ្តា​ហាង​លក់​ទូរស័ព្ទ​ដៃ​ទំនើប​,​ Showroom​ និង​ស្តង់​របស់​ Huawei​ គ្រប់​បណ្តា​ខេត្ត​ក្រុង​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ 

​គួរ​រំលឹក​ផង​ដែរ​ថា​ MediaPad​ X2​ គឺជា​កំពូល​ថេ​ប​ប្លេ​ត​ស៊េរី​ថ្មី​បំផុត​របស់​ Huawei​ ដែល​ទើបតែ​ត្រូវ​បាន​ប្រកាស​ចេញ​កាលពី​កំឡុង​ខែមិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ​។​ MediaPad​ X2​ មាន​រូបរាង​ស្រស់​ស្អាត​ស័ក្តិសម​បំផុត​ជាមួយនឹង​ជម្រើស​ពីរ​ពណ៌​គឺ​ពណ៌​ទឹកប្រាក់​ និង​ពណ៌​មាស​។​ MediaPad​ X2​ មាន​អេ​ក្រង់​ថា​ច់​ស្គ្រី​ន​ភ្លឺ​ថ្លា​ប្រភេទ​ LTPS​ LCD​ ទំហំ​ 7.0​ អ៊ី​ង​ 1920​ x1200p,​ ប្រើ​បន្ទះ​ឈី​ប​ Kirin​ 930,​ Octa-Core​ 64bit​ ល្បឿន​គណនា​ 1.5/2.0​ GHz​ Cortex-A53,​ អង្គ​ក្រាហ្វិក​ Mali-T628​ MP4​ +​ i3​ co-processor​ និង​រ៉េ​ម​ទំហំ​ 2/3GB​។​ 

​ចំពោះ​រាល់​ការ​ប្រើប្រាស់​នៅ​លើ​ថេ​ប​ប្លេ​ត​ស៊េរី​ថ្មី​មួយ​នេះ​ពិតជា​ផ្តល់​នៅ​ភាព​កត់​ក្តៅ​ ទំនុកចិត្ត​ ភាព​ជឿជាក់​ជា​និច្ច​ជាមួយនឹង​ល្បឿន​លឿន​រហ័ស​ទាន់ចិត្ត​។​ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ទៅ​ទៀត​សម្រាប់​ MediaPad​ X2​ គឺ​វា​អាច​ប្រើប្រាស់​ស៊ី​ម​កាត​បាន​ពីរ​ប្រព័ន្ធ​ដូច​ជា​ស្មា​ត​ហ្វូ​ន​ជាមួយនឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​ 2G,​ 3G​ &​ 4G​ LTE​។​ ហើយ​លោក​អ្នក​ក៏​អាច​ថតរូប​ និង​វី​ដេ​អូ​បាន​យ៉ាង​ច្បាស់​ស្រស់​ស្អាត​ជាមួយនឹង​កាមេរ៉ា​ខាងក្រោយ​ទំហំ​ 13MP​ rear​ camera,​ autofocus,​ LED​ Flash​ និង​មុខ​ទំហំ​ 5.0​ MP​។​ 

​សមត្ថភាព​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ​ 16/32GB​ និង​មាន​រន្ធ​ដោត​បន្ថែម​ម៉េ​មូ​រី​ក្រៅ​ដែល​អាច​ទ្រទ្រង់​បាន​ទំហំ​ 128GB​ រួម​ទាំង​មាន​ថ្ម​ធំ​ខ្នាត​ 5,000​ mAh​ កាន់​ថាមពល​បាន​យូរ​ដែល​អាច​បើក​ទុក​ចោល​ (Stand-by)​ បាន​ 24​ ថ្ងៃ​ឯណោះ​។​ MediaPad​ X2​ គឺជា​ជម្រើស​ថេ​ប​ប្លេ​ត​ស៊េរី​ថ្មី​ដែល​ល្អ​បំផុត​ ស័ក្តិសម​បំផុត​សម្រាប់​មនុស្ស​គ្រប់​វ័យ​៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន