កាលពីថ្ងៃទី ១៩ វិច្ឆិកា ២០១៥ វេលាម៉ោង ៥ ល្ងាច នៅសាលមហោស្រពកោះពេជ្រ ក្រុមហ៊ុន NCX Honda បានដាក់សម្ពោធផលិតផលដែលមានការអភិវឌ្ឍន៍ដ៏ថ្មីស្រឡាងមួយ គឺហុងដាឌ្រីម ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកប្រើប្រាស់ម៉ូតូហុងដា សាខាអនុសាខាចែកចាយ និងភ្ញៀវកិត្តិ យសជាច្រើនរូបក្នុងពិធីជប់លៀង Thank You Party រួមទាំងការសម្ពោធម៉ូតូហុងដាឌ្រីមស៊េរីថ្មី នៅក្នុងពេលតែមួយ។
គួបញ្ជាក់ថា Honda គឺជាម៉ាកផលិតផលម៉ូតូដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោកទាំងមូល ដោយបានផ្តល់ជូនតែផលិតផលមានគុណភាពល្អជាមួយការរចនាដ៏ទំនើបទាន់សម័យ បច្ចេកវិទ្យាខ្ពស់ និងមានតម្លៃសមរម្យសម្រាប់គ្រប់ស្រទាប់វណ្ណៈ។ ការពេញនិយមទាំងនេះបានមកពីការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនពាសពេញពិភពលោក។
ដូច្នេះហើយបានជាក្រុមហ៊ុន NCX Honda ប្រារព្ធពិធីជប់លៀងនេះឡើងសម្រាប់លោកអ្នក ដើម្បីជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏លើសលប់នេះ។ នៅក្នុងចំណោមផលិតផលទាំងអស់ ហុងដាឌ្រីមគឺជាម៉ូដែល ដែលមានការពេញនិយមខ្ពស់បំផុត ដោយមានការអភិវឌ្ឍន៍និងផ្លាស់ប្តូរដ៏ល្អឥតខ្ចោះ ហើយត្រូវបានទទួលស្គាល់យ៉ាងពេញទំហឹងពីសំណាក់អតិថិជន។
ក្រៅពីលក្ខណៈពិសេសថ្មីៗខាងលើនេះ នៅមានអត្ថប្រយោជន៍ជាច្រើនទៀតដែលផ្តល់នូវភាពងាយស្រួល និងតែងតែធ្វើអោយ ម៉ូតូហុងដាឌ្រីមមានភាពលេចធ្លោជាងគេនៅលើទីផ្សារម៉ូតូ ដូចជា កម្លាំងម៉ាស៊ីនខ្លាំង ប្រើប្រាស់ធន់ទៅនឹងគ្រប់ស្ថានភាពផ្លូវ និងសន្សំសំចៃប្រេងសាំង(ស៊ីសាំងតិច)។ លក្ខណៈពិសេសៗទាំងអស់ដែលបានបំពាក់នៅលើហុងដាឌ្រីមនេះ គឺជាសមាសភាពដែលបានធ្វើឲ្យម៉ូដែលនេះនៅតែបន្តកេរ្តិ៍ឈ្មោះដ៏ល្បីរបស់ខ្លួនរហូតមកដល់ពេលបច្ចុប្បន្ន និងតទៅមុខ។
លោក Ben Kiasrithanakorn ប្រធានក្រុមហ៊ុន NCX បានមានប្រសាសន៍ថា “ហុងដាជឿជាក់ថា ម៉ូតូហុងដា ឌ្រីមស៊េរីថ្មី ឆ្នាំ ២០១៦ ដែលជាគ្រាប់ពេជ្រមានពន្លឺចែងចាំង អាចបំពេញតម្រូវការរបស់អតិថិជន និងធ្វើឲ្យពួកគេមានមោទនភាពក្នុងការក្លាយជាម្ចាស់ម៉ូតូហុងដាឌ្រីមថ្មី និងចងចាំម៉ាកផលិតផលរបស់យើងជានិរន្ត”។
Honda Dream ស៊េរីថ្មី ឆ្នាំ ២០១៦ នឹងនាំមកជូនលោកអ្នកនូវលក្ខណៈពិសេសៗជាច្រើនដូចជា៖
1.ចង្ក្រៀងមុខបញ្ចេញពន្លឺចិញ្ចែងចិញ្ចាច ជាមួយភ្លើងឌឺមីស្តាយ LED-Alpha
2.ចង្ក្រៀងក្រោយ រចនាម៉ូដល្អឥតខ្ចោះ ស្តាយដូចម៉ូតូស៊េរីទំនើប
3.ផ្លាក-ក ល្អ ស័ក្តិសមនឹងការរចនាតួម៉ូតូថ្មី រាងត្រីកោណដូចគ្រាប់ពេជ្រដ៏ល្អឥតខ្ចោះ
4.កុងទ័រទំនើប ពណ៌ខៀវរលោងដូចគ្រាប់ពេជ្រ ភ្លឺច្បាស់គ្រប់ស្ថានភាព
5.ស្លាកសញ្ញា NCX ថ្មី អស្ចារ្យ និងរឹងមាំ ស័ក្តិសមជាមួយនឹងក្តីសុបិនថ្មី
6.ទាន់សម័យជាមួយស្ទីកឺ 3D ថ្មី រចនាជារាងគ្រាប់ពេជ្រ ភ្លឺរលោងគ្រប់ទិដ្ឋភាព