នៅថ្ងៃទី 18 ខែមិនា ឆ្នាំ 2016 ក្រុមហ៊ុន អេ ដាប់ប៉ែលយូ អេស ដែលជា ក្រុមហ៊ុនចែកចាយឈានមុខគេមួយខាងផ្នែកផលិតផលបណ្តាញខ្សែទិន្និន័យ ខ្សែអេឡិចត្រូនិច និងគ្រាប់គ្រងប្រព័ន្ធពត៏មានវិទ្យា បានដាក់បង្ហាញផលិតផលថ្មីៗដូចជា Cisco SMB Router (RV315W, RV110W), Cisco Access Point (WAP551, WAP121) Cisco SMB Switch (Unmanaged, Smart Switch, Managed Switch) និងមានផលិតផលជាច្រើនទៀតដូចជា Socomec UPS (Rack and Tower), Brady label printer, ម៉ាស៊ីនព្រីនម៉ាក Epson និងខ្សែរ Network ម៉ាក AMP and Alantek ដែលធ្វើនៅសាលាតិចណូ។
ក្រុមហ៊ុន AWS CAMBODIA ត្រូវបានបង្កើតឡើងនៅឆ្នាំ 1993 ដែលមានស្នាក់ការនៅប្រទេសសឹង្ហបុរី និងមានសាខា៧ប្រទេសក្នុងតំបន់អាស៊ី ដែលមានដូចជាប្រទេស មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ថៃ ហ្វីលីពិន កម្ពុជា វៀតណាម នឹង ម៉ាឡេស៊ី ហើយ បានដំណើរការអាជីវកម្មអស់ជាង៧ឆ្នាំកន្លងមកនេះក្រុមហ៊ុនបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយសម្ថតភាពនឹងការ អនុវត្តន៍របស់ក្រុមហ៊ុន AWS CAMBODIA បានផ្តល់ភាពជឿជាក់ពីសំណាក់ដៃគូរពាណិជ្ជកម្មដែលមានបច្ចេកទេសឈានមុខគេនៅលើពិភពលោក។ ហើយរាល់ការទិញផលិតផល ទាំងអស់ពីក្រុមហ៊ុន AWS CAMBODIA ដូចជា AMP, Alantek, Cisco SMB, Panasonic, Honeywell, ISA, Fluke Networks, Nexans, Socomec UPS, Brady, Epson និងផលិតផលច្រើនទៀត សូមសួររកលិខិតបញ្ចាក់គុណភាពដើម្បីទទួលបានផលិតផលត្រឹមត្រូវ និងទទូលបាននូវអត្ថប្រយោជន៏ពីក្រុមហ៊ុនសំរាប់ជំនួយបញ្ហាបច្ចេកទេសនឹងការធានាត្រឺមត្រូវ។
ក្រុមហ៊ុន AWS CAMBODIA មានជំនឿយ៉ាងមុតមាំថាកាដាក់តាំងផលិតផលពត៏មានវិទ្យានេះអាចជួយប្អួននិស្សិតជាច្រើនរូបដែលមានជំនាញផ្នែកពត៏មានវិទ្យាអាចយល់ដឹងបន្ថែមអំពីផលិតផលពត៏មានវិទ្យាថ្មីៗដែលអាចអោយពួកគេយកចំនេះដឹងទាំងនេះទៅប្រើប្រាស់ក្នុងកាសិក្សានិងពេលបញ្ចាប់កាសិក្សារបស់ពួកគេផងដែរ ។ ពត៏មានបន្ថែមពីរក្រុមហ៊ុនសូមចូលទៅកាន់ Website: www.awspl.com