N.C.X​ បង្ហាញ​ផលិតផល​ថ្មី​ម៉ូតូ​ Honda​ Dream​ F1​ ស៊េរី​ឆ្នាំ​ 2012

ចុះផ្សាយថ្ងៃទី 03 ខែ 11 ឆ្នាំ 2011 | ម៉ោង 04:36 pm

 

     ​ថ្ងៃ​ទី​ 07​ ខែតុលា​ ឆ្នាំ​ 2011​ នៅ​សណ្ឋាគារ​ Naga​ World​ ក្រុមហ៊ុន​ N.C.X​ បាន​ រៀបចំ​បង្ហាញ​នូវ​ផលិតផល​ថ្មី​ម៉ូតូ​ Honda​ Dream​ F1​ ស៊េរី​ឆ្នាំ​ 2012​ ដែល​ ប្រើប្រាស់​ នូវ​បច្ចេកវិទ្យា​ប៊ិ​ច​។​ តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ N.C.X​ បានឱ្យ​ដឹង​ថា​ ម៉ូតូ​ Honda​ Dream​ ស៊េរី​ឆ្នាំ​ 2012​ នេះ​ គឺ​មាន​ពីរ​ជំរើស​ ដោយ​មាន​រូបរាង​ខុស​ប្លែក​គ្នា​ទាំងស្រុង​ ដោយ​មាន​ម៉ូ​ដែល​ទី​មួយ​ក្រុមហ៊ុន​បាន​រក្សា​ទុក​នូវ​រូបរាង​ដដែល​ ដោយ​មាន​ចំណុច​ផ្លាស់​ ប្ដូរ​ខ្លះ​ ដូច​ជា​ កុង​ទ័​រ​ តែម​ កាង​ក្រោយ​ និង​កែប​ចំណែក​ ម៉ូ​ដែល​ទី​ពីរ​ គឺ​ Honda​ Dream​ ប្រើ​ប៊ិក​ដែល​ជា​បច្ចេកវិទ្យា​ថ្មី​ឈានមុខ​គេ​ និង​ជា​ម៉ូ​ដែល​សាកល​ដែល​កំពុង​តែ​ត្រូវ​បាន​ ប្រើប្រាស់​នៅ​ក្នុង​បណ្ដា​ ប្រទេស​ជា​ច្រើន​រួម​មាន​ដូច​ជា​ ជប៉ុន​ អូស្ដ្រាលី​ ម៉ា​ឡេ​ស៊ី​ ហ្វី​លី​ពី​ន​ និង​បណ្ដា​ប្រទេស​ដទៃ​ទៀត​។​ លក្ខណៈ​ពិសេស​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ប​ប៊ិក​ គឺ​វា​អាច​គណនា​នូវ​កំរិត​បាញ់​ប្រេង​បាន​យ៉ាង​ត្រឹមត្រូវ​ និង​ជាក់លាក់​ធ្វើ​ឱ្យ​ម៉ាស៊ីន​ដំណើរ​ ការ​បាន​យ៉ាង​ពេញកំលាំង​សេស​ កំលាំង​ស្ទុះ​ទាន់ចិត្ដ​ ចំហេះ​សព្វ​បាន​ល្អ​ កាត់​បន្ថយ​ ជាតិពុល​ចូល​ក្នុង​បរិស្ថាន​។​ លោក​ ខាន់​ឆៃ​ គៀ​ស្រ៉ី​ថា​ណា​កន​ អគ្គនាយក​ក្រុមហ៊ុន​ N.C.X​ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ សព្វ​ថ្ងៃនេះ​ ចំនួន​អ្នក​ប្រើប្រាស់​ម៉ូតូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ ដូច្នេះ​ ក្រុមហ៊ុន​បាន​បង្កើត​ សាខា​ក្រុមហ៊ុន​ចែកចាយ​ Honda​ បាន​ចំនួន​ 33​ កន្លែង​ហើយ​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​៕

comments powered by Disqus