no-alternative title

Sugar​ S9​ ស្មា​ត​ហ្វូ​នស៊េរីថ្មី ដែល​ផ្តល់​នូវ​ភាព​ស៊ី​វី​ល័យ​បំផុត​នោះ នឹងមកដល់ទីផ្សារកម្ពុជាឆាប់ៗនេះហើយ

SUGAR​ គឺជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​មួយ​ដែល​ផលិត​ស្មា​ត​ហ្វូ​ន​ដែល​មានការ​រចនា​រំលេច​ដោយ​ត្បូង​ចែង​ចាំ​យ៉ាង​ប្រណិត​ខុស​ពី​ក្រុមហ៊ុន​ដទៃ​ ជាមួយ​គុណ​ភាពល្អ​កម្រិតស្តង់ដារ​ខ្ពស់​ ប៉ុន្តែ​មាន​តម្លៃ​ធូរ​ថ្ងៃ​។​ Sugar​ S9 ​ គឺជា​ស្មា​ត​ហ្វូ​ន​ដាំ​ត្បូង​ជំនាន់​ថ្មី​មួយទៀត​ របស់​ក្រុមហ៊ុន​មួយ​នេះ​ ដែល​វា​ត្រូវ​បាន​រចនា​ឡើង​ជាមួយនឹង​រូបរាង​កាន់តែ​ប្រណីត​ទាក់ទាញ​បំផុត​ ជាមួយ​សមត្ថភាព​ខ្លាំង​ល្មមប្រើ​ការ​ និង​មានគុណ​សម្បត្តិ​ល្អៗ​យ៉ាងច្រើន​សម្បូរ​បែប​សម​ស្រប​តាម​តម្រូវការ​ប្រើប្រាស់​ទូទៅ​ប្រចាំ​ថ្ងៃ​។​

1. ​រូបរាង​ និង​រចនាបថ​

រូបភាពពាណិជ្ជកម្ម
no-alternative title

Sugar​ S9​ មាន​កម្រាស់​តួរ​ស្តើង​ត្រឹមតែ​ 6.6​ ម​ម​,​ ប្រវែង​ទទឹង​ 76.7​ ម​ម​,​ ប្រវែង​បណ្តោយ​តួរ​ 154.4​ ម​ម​ និង​មាន​ទំងន់​ 162​ ក្រាម​។​ តួរ​របស់​វា​ក្រាល​ដោយ​កញ្ចក់​ទាំង​ផ្ទៃ​ខាង​មុខ​ និង​ខាងក្រោយ​ដែល​មាន​បី​ពណ៌​គឺ​ស៊ី​ជម្ពូរ​ ខៀវ​ និង​ខ្មៅ​ ហើយ​មាន​គ្រោង​ជុំវិញ​តួរ​ជា​លោ​ហះ​យ៉ាង​ប្រណី​បំផុត​។​ ការ​រៀបចំ​ប៊ូ​តុង​ចុច​បញ្ជា​ និង​រន្ធ​ដោត​នៅ​ជុំវិញ​តួរ​គឺ​មាន​របៀបរាបរយ​សម​ស្រប​ទៅ​នឹង​ការ​ប្រើប្រាស់​ដោយនៅ​ផ្នែក​ខាងក្រោម​មាន​រន្ធ​ដោត​ USB​ 2.0​ អម​ដោយ​រន្ធ​ម៉ិច​ស្រូប​សំឡេង​ និង​រន្ធ​បំពង​សំឡេង​,​ ចំហៀង​ខាងស្តាំ​ដៃ​មាន​ប៊ូ​តុង​បិទ​បើក​-​ចាក់សោរ​ទូរស័ព្ទ​ និង​ប៊ូ​តុង​ឡើង​ចុះ​សំឡេង​រោ​ទិ៍​,​ ខាងលើ​ឃើញ​មាន​រន្ធ​ដោត​កាស​ខ្នាត​ 3.5​ ម​ម​,​ ចំហៀង​ខាងឆ្វេង​ដៃ​មាន​រន្ធ​សម្រាប់​សកប​ញ្ចូ​ក​ស៊ី​មកា​ត​ទាំង​ពីរ​ជាមួយ​ម៉េ​មូ​រី​កាត​ និង​មាន​ប៊ូ​តុង​រំលេច​ដោយ​ត្បូង​ពេជ្រ​ដ៏​ភ្លឺ​ចែង​ចាំ​មួយ​។​ ផ្ទៃ​ខាង​មុខ​គែម​ខាងក្រោម​កញ្ចក់​មាន​ប៊ូ​តុង​ហូ​ម​ស្គ្រី​ន​ ខាងលើ​មាន​កាមេរ៉ា​ អំ​ពូ​ល​ LED​ flash​ មួយ​គ្រាប់​ សែន​ស័​រ​បិទ​ពន្លឺ​អេ​ក្រង់​ និង​ឧ​ប៉ា​ល័​រ​ស្តាប់​ការ​សន្ទនា​ដែល​រំលេច​ដោយ​ត្បូង​ពេជ្រ​។​ ត្រឡប់​មក​ផ្នែក​ខាងក្រោយ​វិញ​យើង​ឃើញ​មាន​កាមេរ៉ា​រាង​រង្វង់​ អំ​ពូ​ល​ LED​ Flash​ នៅ​ពីក្រោម​ អក្សរ​ SUGAR​ និង​អក្សរ​ដែល​បញ្ជាក់​ពី​ការ​សហការ​ផលិត​ដោយ​ក្រុមហ៊ុន​ច្នៃត្បូង​ដ៏​ល្បី​របស់​អា​ល្លឺ​ម៉​ង់​គឺ​ SWAROVSKI​ ZIRCONIA​។​

​2. កញ្ចក់​អេ​ក្រង់​ Super​ AMOLED

SUGAR​ បាន​សម្រេច​បំពាក់​បន្ទះ​កញ្ចក់​អេ​ក្រង់​គុណភាព​ខ្ពស់​គឺ​ Super​ AMOLED​ នៅ​លើ​ Sugar​ S9​ ដែល​មាន​ទំហំ​ 5.5​អ៊ី​ង​មាន​សមត្ថភាព​បង្ហាញ​រូបភាព​-​វី​ដេ​អូ​បាន​ក្នុង​ទំហំ​ Full-HD​ 1080​ ភិ​ច​សែ​ល​បាន​យ៉ាង​ច្បាស់​ជាមួយ​កម្រិត​ភាព​ច្បាស់​ 431ppi​ និង​ជា​ពិសេស​កញ្ចក់​អេ​ក្រង់​របស់​វា​មាន​សភាព​ផុស​ឡើង​ជាមួយ​កញ្ចក់​ការពារ​ 2.5D​។​

​3. កាមេរ៉ា​ថតរូប​ និង​វី​ដេ​អូ​

Sugar​ S9​ ត្រូវ​បាន​ក្រុមហ៊ុន​ធ្វើការ​បំពាក់​មក​ជាមួយ​នូវ​កាមេរ៉ា​សម្រាប់​ថតរូប​ និង​វី​ដេ​អូ​ទំហំ​ 16​ MP​ ដែល​មាន​កម្រិត​ Aperture​ f/2.0​ អម​មក​ជាមួយ​អំ​ពូ​ល​ភ្លើង​ LED​ Flash​ មួយ​គ្រាប់​ទាំង​កាមេរ៉ា​មុខ​ និង​កាមេរ៉ា​ក្រោយ​។​ ដូចនេះ​មិន​ថា​ការ​ថតរូប​ជាមួយ​កាមេរ៉ា​ក្រោយ​ ឬ​កាមេរ៉ា​មុខ​នោះ​ទេ​លទ្ធផល​រូបភាព​មួយ​សន្លឹក​ដែល​យើង​ទទួល​បាន​គឺ​មាន​ភាព​ស្រស់​ស្អាត​ និង​ច្បាស់​ល្អ​គួរ​ជាទី​ពេញចិត្ត​បំផុត​។​

​4. កំលាំង​ម៉ាស៊ីន​ខ្លាំង​ល្មមប្រើ​

​ស្មា​ត​ហ្វូ​ន​ដ៏​ស្រស់​ស្អាត​ស៊ី​វី​ល័យ​មួយ​នេះ​ដើរ​លើ​បន្ទះ​ឈី​ប​ Qualcomm​ Snapdragon​ 430​ SoC​ ប្រភេទ​ Octa-core-64bit​ ដែល​មាន​ល្បឿ​ង​គណនា​ 1.4GHz​ ជាមួយ​រ៉េ​ម​ទំហំ​ 4GB,​ ប្រើ​ឈី​ប​ក្រាហ្វិក​ Adreno​ 505​ និង​មាន​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 64GB/128GB​ ហើយ​ក៏​អាច​បន្ថែម​ទំហំ​ម៉េ​មូ​រី​ក្រៅ​បាន​ 128GB​ នៅ​ត្រង់​ត្រេ​ស៊ី​ម​ទី​ពីរ​ផង​ដែរ​។​ បន្ថែម​ពី​នេះ​ Sugar​ S9​ នៅ​មាន​ថ្ម​ប្រភេទ​ Li-Poly​ ទំហំ​ 3,000​ mAh​ ដែល​កាន់​ថាមពល​ប្រើប្រាស់​បាន​យូរ​ និង​អាច​សាក​បន្ត​ទៅ​ទូរស័ព្ទ​ផ្សេង​បាន​តាម​រយះ​មុខងារ​ OTG​។​

5. ​ប្រតិបត្តិការ​ 

Sugar​ S9​ ដំណើរការ​ជាមួយ​ប្រតិបត្តិការ​ Android​ Marshmallow​ 6.0​ និង​ស្រោប​ដោយ​ផ្ទៃ​អ៊ី​ន​ធើ​ហ្វេ​ស​ Sugar​ OS3.0​។​ ចំពោះ​របៀបរបប​នៃ​ការ​ប្រើប្រាស់​គឺ​មាន​ភាព​សាមញ្ញ​ងាយស្រួល​ប្រើ​ជាមួយ​រូបតំណាង​កម្មវិធី​រាង​ជ្រុង​ដែល​មាន​ភាព​ស្រលះ​ល្អ​ ការ​រៀបចំ​មាន​របៀបរាបរយ​ងាយស្រួល​ចំណាំ​កម្មវិធី​និ​មួយៗ​។​ ហើយ​សម្រាប់​មុខងារ​ប្រើប្រាស់​ទូទៅ​ក៏​មាន​ច្រើន​ និង​ទំនើបៗ​ទៀត​ផង​។​ Sugar​ S9​ ស្មា​ត​ហ្វូ​ន​ដ៏​ស៊ី​វី​ល័យ​ដែល​យើង​គ្រប់​គ្នា​មិន​អាច​បំភ្លេច​បាន​៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន