បន្ទាប់ពីទទួលជោគជ័យពីការដាក់លក់ស្មាតហ្វូន ស៊េរីថ្មីកាមេរ៉ាភ្លោះ Huawei GR5 2017 ជាផ្លូវការនៅកម្ពុជា ក្រុមហ៊ុន Huawei បានប្រកាសផ្តល់រង្វាន់ពិសេសច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនរៀងរាល់សប្តាហ៏។ កម្មវិធីនេះ នឹងធ្វើឡើងក្នុងរយៈពេល 8 សប្តាហ៍ ដែលអតិថិជនរបស់ស្មាតហ្វូន ហូវៃ GR5 2017 ទាំងអស់ អាចមានឱកាសឈ្នះរង្វាន់ជាទីគាប់ចិត្តដោយគ្រាន់តែ ផ្ញើលេខ IMEI ទូរស័ព្ទ និងលេខទូរស័ព្ទមកកាន់ Inbox ផេកនេះផ្ទាល់ Huawei Mobile (KH) ជាការស្រេច។
លោក ថង សារី ប្រធានផ្នែកចែកចាយស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ដើម្បីថ្លែងអំណរគុណដល់ អតិថិជន និងអ្នកគាំទ្រ ស្មាតហ្វូន Huawei GR5 2017 យ៉ាងសម្បើម ក្រុមហ៊ុនហួវៃ បានបង្កើតកម្មវិធីចាប់ឆ្នោតផ្តល់សំណាងដ៏អស្ចារ្យនេះឡើង។ អតិថិជន Huawei GR5 2017 ទាំងថ្មីទាំងចាស់អាចមានឱកាសឈ្នះរង្វាន់ធំ Huawei GR5 2017 ជារៀងរាល់សប្តាហ៏តែម្តង។ លោក ថង សារី បន្តថា៖ “សម្រាប់អតិថិជន Huawei GR5 2017 សូមប្រញាប់រួសរាន់ឡើង ផ្ញើលេខ IMEI ទូរស័ព្ទ និងលេខទូរស័ព្ទមកកាន់ Inbox ផេក ហ្វេសបុក Huawei Mobile ចាប់ពីពេលនេះតទៅ។ ចំពោះអ្នកពុំទាន់មាន Huawei GR5 2017ក្នុងដៃ សូមអញើ្ជញទៅជាវឥឡូវនេះ ដើម្បីទទួលបាន លាភសំណាង និងរង្វាន់ច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនយើងខ្ញុំ”។
រង្វាន់ច្រើនសន្ធឹកសន្ធាប់ របស់ ហួវៃ លើកនេះញាក់សាច់ឈ្នះទូរសព្ទកាម៉េរ៉ាភ្លោះម៉ូដែលថ្មី GR5 2017 រៀងរាល់សប្តាហ៍រហូតដល់ 8 គ្រឿង Bluetooth Speaker 8 គ្រឿង និង Power Bank រហូតដល់ 24 គ្រឿង។ ការចាប់រង្វាន់លើកទី 1 នឹងធ្វើឡើងនៅ ថ្ងៃសុក្រ ទី 3 ខែកុម្ភៈ ឆ្នាំ 2017 និងលើកបន្ទាប់រៀងរាល់ថ្ងៃសុក្រម៉ោង៣ល្ងាច ដោយមានការផ្សាយផ្ទាល់លើផេក Huawei Mobile (KH)។
បញ្ជាក់៖-IMEI ផ្ញើរតែ១ដងប៉ុណ្ណោះ (សូមផ្ញើរអោយបានមុនថ្ងៃសុក្រមុនការចាប់រង្វាន់)
-សម្រាប់អតិថិជនប្រើប្រាស់ទូរស័ព្ទហួវៃម៉ូដែល GR5 2017 តែប៉ុណ្ណោះ
គួររំលឹកថា Huawei GR5 2017 គឺជាស្មាតហ្វូនស៊េរីថ្មី ដែលបំពាក់ដោយគាមេរ៉ាភ្លោះ រូបរាងរចនាទំនើបថ្លៃថ្នូរ ដែលមានតួ ស្រោមដោយលោហៈធាតុពិសេស ពោរពេញដោយប្រណិតភាព និងបច្ចេកវិទ្យាទំនើបឈានមុខគេ។ លើសពីនេះ វាមានល្បឿនលឿន និងរ៉េមទំហំធំ ថ្មកាន់ភ្លើងបានយូរ និង ភ្ជាប់ដោយ បច្ចេកវិទ្យាស្តេនក្រយ៉ៅដៃជំនាន់ទីបី និង អេក្រង់ទំហំ 5.5 អ៊ីង Full ពណ៌ធម្មជាតិ ភ្លឺច្បាស់ កំរិតខ្ពស់ និងមានមុខងារការពារភ្នែក។ Huawei GR GR5 2017 មានតម្លៃត្រឹមតែ 269 ដុល្លារ មានលក់នៅគ្រប់សាខាហាងលក់ទូរសព្ទ ដែលមានស្លាកសញ្ញា Huawei និងហាងលក់ទូរសព្ទដែលមានភ្នាក់ងារបុគ្គលិត Huawei។