កាលពីថ្ងៃទី21 ខែមករា ឆ្នាំ 2017 សាខាក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិក បានដាក់សម្ពោធជាផ្លូវការនូវទូរស័ព្ទសាមសុង Galaxy A ស៊េរី 2017 សំរាប់លក់ក្នុងទីផ្សារកម្ពុជា រួមមាន Galaxy A7 Galaxy A5 និង Galaxy A3។ ការបង្ហាញវត្តមានជាផ្លូវការនេះដែរ Galaxy A ស៊េរី 2017 ពិតជាបានផ្តល់ការទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនក្នុងការចូលរួមនិងធ្វើតេស្តដោយផ្ទាល់នូវលក្ខណៈពិសេសរួមទាំងបច្ចេកវិទ្យាទំនើបដែលបានបំពាក់លើត្រកូលរបស់ Galaxy A ស៊េរី 2017 ទាំងបីម៉ូឌែលនេះយ៉ាងច្រើនកុះករផងដែរ។
ទូរស័ព្ទ Galaxy A ស៊េរី 2017 ត្រូវបានរចនាប្រកបដោយប្រណីតភាព និងបច្ចេកវិទ្យាថ្មីៗដែលមានលក្ខណៈពិសេសរួមមាន ការមេរ៉ាទាំងមុខនិងក្រោយទំហំ 16 មេហ្គាភីកស៊ែល (Galaxy A7 និង Galaxy A5) មុខងារ IP68 ជាអាវក្រោះការជ្រាបទឹកជម្រៅរហូតដល់ 1.5m រយៈពេល 30នាទី និងការពារធូលី មុខងារស្គេនក្រយ៉ៅដៃ និង USB-C សំរាប់សាកថ្ម។ Galaxy A7 មានអេក្រង់ធំរហូតដល់ 5.7 អ៊ីង មានថ្មទំហំធំរហូតដល់ 3600mAh មាន Ram 3GB និង មេម៉ូរីក្នុងម៉ាស៊ីន 32GB។ Galaxy A5 និង Galaxy A3 ក៏មានលក្ខណៈពិសេសប្រហែលនឹង Galaxy A7 ផងដែរ។
លោក Seungho Choi ដែលជាអគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា ក្រុមហ៊ុនសាមសុង តែងតែព្យាយាមផ្តល់ជូនអតិថិជន យើងនូវផលិតផល ដែលឈានមុខគេបំផុត នៅក្នុងទីផ្សារ ហើយទូរស័ព្ទ Galaxy A ស៊េរី 2017 គឺជាគំរូស្រាប់។ ទូរស័ព្ទ Galaxy A7 Galaxy A5 និង Galaxy A3 ស៊េរី 2017 របស់យើងត្រូវបាន ផលិតឡើងជាមួយការ វិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ ដែលនាំមកនូវការរចនាដ៍ប្រណីត ប្រតិបត្តិការប្រកបដោយថាមពល និងជាទូរស័ព្ទដែលផ្តល់ភាពងាយស្រួលបំផុតដល់អ្នកប្រើប្រាស់។
នៅក្នុងកម្មវិធីដាក់សម្ភោធជាផ្លូវការនូវទូរស័ព្ទសាមសុង Galaxy A ស៊េរី 2017 ក៏មានវត្តមាន កញ្ញា ហែម ថុនវិទិនី កីឡាការនីហែលទឹកជម្រើសជាតិកម្ពុជា កញ្ញា ចិត្ត កញ្ចនា អ្នកនិពន្ឋនិងតារាចម្រៀងនិងលោក ច័ន្ទ វាសនា (Bong Jim) អ្នកជំនាញថតរូបដោយ Smart phone ហើយអ្នកចូលរួមបានសប្បាយរីករាយក្នុងការថតរូប Selfie ជាមួយ Idol របស់គេ លេងហ្គេមសប្បាយៗ រួមទាំងការប្រកួតប្រជែងទេពកោសល្យផ្ទាល់ខ្លួន (Show Your A) និងឈ្នះ បានរង្វាន់អនុស្សាវរីយ៍ភ្លាមៗផងដែរ។
កម្មវិធីផ្តល់ជូនពិសេស រាល់ការទិញ Galaxy A ស៊េរី 2017 ម៉ូឌែលណាមួយដូចជា Galaxy A7 Galaxy 5 ឬGalaxy A3 ដែលមានការធានាត្រឹមត្រូវ និងនាំចូលស្របច្បាប់ទូទាំងប្រទេស លោកអ្នកនឹងទទួលបាននូវការផ្តល់ជូនបន្ថែមជាច្រើនដូចជា Power Bank 10,000mAh ដងថត Selfie Bluetooth Clear Cover ស្គ្រីនការពារ Holding Ring ដែលមានជាស្រេចនៅក្នុងប្រអប់ទូរស័ព្ទ និង ស៊ីមកាត ជាមួយគម្រោង Power+1 រហូតដល់ថ្ងៃទី 21 ខែមេសា ពីក្រុមហ៊ុន Smart។