no-alternative title

Venture​ 1​ ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​!​ ផ្តល់​នូវ​ប្រណិត​ភាព​ និងភាពស៊ីវីល័យ នៅ​ក្នុង​ការ​ប្រើប្រាស់​

​ទូរ​ស័សព្ទ​ស្មា​ត​ហ្វូ​ន​ Leagoo​ ជា​ច្រើន​ម៉ូ​ដែល​ ត្រូវ​បាន​ប្រកាស​ចេញ​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ពិភពលោក​បច្ចុប្បន្ន​ រួម​ទាំង​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ​។​ យ៉ាងណាមិញ​ ក្រុមហ៊ុន​ Leagoo​ ក៏​បាន​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដ៏​ប្រណិត​មួយទៀត​ហើយ​ គឺ​ Leagoo​ Venture​ 1​ ដែល​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ពិសេស​ ជាមួយនឹង​រូបរាង​ដ៏​ប្រណិត​ និង​ស៊ី​វី​ល័យ​ និង​មាន​សមត្ថភាព​ខ្ពស់​ អាច​ធ្វើ​បំ​ពេ​ញ​រាល់​ដំណើរការ​ និង​តំរូវការ​របស់​អ្នក​ប្រើប្រាស់​បាន​យ៉ាង​រលូន​ ។​

1. ​ការ​រចនា​រូបរាង​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ផ្តើម​ពី​ការ​គំនិត​ឆ្នៃ​ប្រឌិត​យ៉ាង​ល្អ​ឥត​ខ្ចោះ​ពី​សំណាក់​ក្រុមហ៊ុន​ Leagoo​ បាន​រំលេច​ចេញ​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​មួយ​គ្រឿង​ ពោ​ពេញ​ដោយ​ភាព​ទាន់សម័យ​បំផុត​។​ Leagoo​ Venture​ 1​ មាន​រូបរាង​យ៉ាង​ប្រណិត​គួរ​ឲ្យ​ចង់​ប្រើប្រាស់​ ផ្តើម​ចេញពី​រូបរាង​ Unibody​ រចនា​បន្ស៊ី​គ្នា​ រវាង​ខាង​មុខ​និង​ខាងក្រោយ​យ៉ាង​ជិត​ហាប់​មា​ុំ​ល្អ​ ដោយ​មាន​ស្រោប​នៅ​សមាសធាតុ​អាលុយមីញ៉ូម​ភ្លឺ​ចែង​ចាំតែ​ម្តង​ នៅ​ខាងឆ្វេង​ទូរស័ព្ទ​មាន​ប៊ូ​តុង​ឡើង​ចុះ​សម្លេង​ និង​ប៊ូ​តុង​ចាក់សោរ​-​បិត​បើក​ទូរស័ព្ទ​ និង​រន្ធ​ដោត​កាស​ ចំណែក​ខាងស្តាំ​មាន​រន្ធ​សម្រាប់​ដាក់​ស៊ី​មកា​ត​  និង​រន្ធ​ USB​ ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ភ្ជាប់​ជាមួយ​ខ្សែ​សាក​និង​អាច​ចម្លង​ទិន្នន័យ​បាន​រហ័ស​និង​ងាយស្រួល​បំផុត​ ដែល​អម​ដោយ​រន្ធ​ឧ​បា​ល័​រ​បំពង​សម្លេង​សងខាង​ផង​ដែរ​ និង​មាន​រន្ធ​ឧ​បា​ល័​រ​បំពង​សម្លេង​នៅ​ចុង​ខា​ក្រោម​ផ្នែក​ខាងស្តាំ​ផង​ដែរ​។​

ងាក​មក​មើល​ពីមុខ​អេ​ក្រង់​វិញ​ម្តង​ ដោយនៅ​លើ​អេ​ក្រង់​មាន​កាមេរ៉ា​មុខ​ ឧ​បា​ល័​រ​ស្តាប់​ការ​សន្ទនា​ និង​ស៊ែ​ន​ស័​រ​បញ្ជា​អេ​ក្រង់​ ចំណេ​ក​ខាងក្រោម​មាន​ប៊ូ​តុង​ថា​ច់​ស៊ិ​ន​ស៊ី​ធី​វ​នៅ​ជាប់​នឹង​អេ​ក្រង់​តែ​ម្តង​។​ មក​មើល​ពីក្រោយ​វិញ​ ផ្នែក​ខាងក្រោយ​ត្រូវ​បាន​រចនា​ម៉ូត​ស្រោប​ដោយ​ស្បែក​សុទ្ធ​ មាន​សភាព​ជាប់​ធន់​ល្អ​ និង​មាន​ពណ៌​ស្រស់​ស្អាត​ និង​មានកា​មា​រ៉ា​ អំ​ពួ​ល​ហ្លា​ស់​ពីរ​គ្រាប់​និង​ស៊ែ​ន​ស័​រ​ជា​ជំនួយ​ក្នុង​ការ​ចាប់​យក​រូបភាព​ និង​មាន​ផត​ស្គ៊ែ​ន​ក្រ​យ៉ៃ​រាង​ជា​រង្វង់​មូល​ផង​ដែរ​។​ 

​2. កញ្ចក់​អេ​ក្រង់​

​ផ្នែក​ខាង​មុខ​វិញ​គឺ​បាន​ក្រាល​ដោយ​កញ្ចក់​អេ​ក្រង់​ប្រភេទ​ថ្មី​ IPS​ HD​  ទំហំ​ 5.0​ អី​ុ​ង​ ដែល​អាច​បង្ហាញ​រូបភាព​បាន​យ៉ាង​ច្បាស់​ ជាមួយនឹង​ការ​បំពាក់​នូវ​បច្ចេកវិទ្យា​ការពារ​ដូច​ជា​៖

-​​Corning​ Gorilla​ Glass​ 4​ ជួយ​ការពារ​ការ​កកិត​ឆ្កូត​ ពី​ការ​ប៉ះទង្គិច​ផ្សេងៗ​ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ភាព​ថ្មី​សន្លាង​ជា​និច្ច​សម្រាប់​កញ្ចក់​អេ​ក្រង់​របស់​វា​។​

-​​Water​ Proof​ ការពារ​ការ​ជ្រាប​ចូល​នៃ​ទឹក​ផ្សេងៗ​ មិន​ថា​កំពុង​តែ​ភ្លៀង​ លោក​អ្នក​នៅ​តែ​អាច​ប្រើ​ ដោយ​មិន​ខ្លាច​ចូល​ទឹក​ឡើយ​។​

-​​Shock​ Proof​ ចំណែក​បច្ចេកវិទ្យា​នេះ​ កាន់តែ​ពិសេស​គឺ​វា​មាន​សមត្ថភាព​ក្នុង​ការ​ការពារ​ ធន់​នឹង​ការ​ប៉ះទង្គិច​ អ្នក​អាច​យក​ញញួរ​មក​ដំ​ ក៏​នៅ​តែ​មិន​មាន​បញ្ហា​អ្វី​ដែរ​។​

​3. កាមេរ៉ា​

​នៅ​ផ្នែក​ខាងក្រោយ​របស់​ Leagoo​ Venture​ 1​ មាន​បង្កប់​ដោយ​កាមេរ៉ា​អម​ដោយ​អំ​ពូ​ល​ Flash​ ។​ កាមេរ៉ា​របស់​ Leagoo​ Venture​ 1​ មាន​ទំហំ​ 13​ មេ​ហ្គា​ភិ​ច​សែ​ល​ Dual​ Flash​ ដែល​អាច​ចាប់​រូបភាព​បាន​យ៉ាង​រហ័ស​ ភ្ជាប់​ជាមួយ​មុខងារ​ទប់​រំ​ញ័រ​ Auto​ Focus​។​ ចំពោះ​កាមេរ៉ា​មុខ​វិញ​គឺ​មាន​ទំហំ​ 8.0​ មេ​ហ្គា​ភិ​ច​សែ​ល​ និង​អាច​ថតរូប​បាន​កម្រិត​ HD​  ពិសេស​គឺ​ការ​ថត​វី​ដេ​អូ​បាន​ក្នុង​កម្រិត​ 1080P​ HD​ 30Frame/s​ តែ​ម្តង​។​ កាមេរ៉ា​ទាំង​មុខ​ ទាំង​ក្រោយ​របស់​ Leagoo​ Venture​ 1​ ក៏​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​មុខងារ​សម្រាប់​ចាប់​យក​រូបភាព​បាន​កាន់តែ​សំបូរ​បែប​តែ​ម្តង​។​ 

4. កំលាំង​ម៉ាស៊ីន​

Leagoo​ Venture​ 1​ ដំណើរការ​លើ​បន្ទះ​ឈី​ប​ MediaTek​ MTK6753​  ជាមួយនឹង​បន្ទះ​ឈី​ប​ស៊េរី​ខ្ពស់​ហើយ​នោះ​វា​ក៏​មាន​ភ្ជាប់​មក​ជាមួយ​នូវ​អង្គ​គណនា​ចំនួន​ប្រាំបី​គ្រាប់​ Octa-Core​ 1.3GHz​ ក៏​ដូច​ជា​មាន​អង្គ​ក្រា​ហ្វិ​ច​ប្រភេទ​ Mali-T720​ MP3​ ដែល​ធ្វើ​ឲ្យ​ការ​ដំណើរការ​ស្ទើ​តែ​ទាំងស្រុង​ក្នុង​ទូរស័ព្ទ​ទាំងមូល​បាន​យ៉ាង​រហ័ស​ទាន់ចិត្ត​តែ​ម្តង​។​ ជាង​នេះ​ទៅ​ទៀត​ Leagoo​ Venture​ 1​ ភ្ជាប់​មក​ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន​ RAM​ ទំហំ​ 3GB​ មាន​ម៉េ​មូ​រី​ផ្ទុក​ទិន្នន័យ​ស្រាប់​ក្នុង​ម៉ាស៊ីន​ ទំហំ​ 16GB​ និង​មាន​ថ្ម​ទំហំ​ Li-Polymer​ 3000​ mAh​ ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​ LQC​ v15​ និង​ប្រើប្រាស់​បាន​កាន់តែ​យូរ​ជាង​មុន​។​  

5. ​ប្រតិបត្តិការ​

​ Leagoo​ Venture​ 1​ ត្រូវ​បាន​បំពាក់​នូវ​ប្រព័ន្ធ​ប្រ​តិ​ប​ត្តុ​ិ​ការ​ដល់​ទៅ​ពីរ​ Dual​ Secure​ OS​ មាន​ LEAGOO​ Sec​ OS​ 1.0​ និង​ Android​ 5.1​ Lollipop​ និង​មានការ​រចនា​ម៉ូត​យួ​ស័​រ​អិ​ុ​ន​ធើ​ហ្វេ​ស​ផ្ទាល់ខ្លួន​ កាន់តែ​មាន​ភាព​ទាក់ទាញ​ ។​ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ​គឺ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយ​នេះ​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​ទ្រនាប់​ស្គ៊ែ​ន​ក្រ​យ៉ៅ​ដៃ​នៅ​ផ្នែក​ខាងក្រោយ​ ដែល​មាន​សមត្ថភាព​សំគាល់​ក្រ​យ៉ៅ​ដៃ​បាន​យ៉ាង​រហ័ស​ទាន់ចិត្ត​ ជា​ពិសេស​វា​មាន​នាទី​អាច​បញ្ជា​កម្មវិធី​ និង​មុខងារ​មួយ​ចំនួន​ផ្ទាល់ខ្លួន​បាន​ថែម​ទៀង​ផង​ ដោយ​ចំណាយពេល​ត្រឹមតែ​ 0.19​ វិនាទី​ តែ​ប៉ុណ្ណោះ​។​ ជា​ពិសេស​ជាមួយនឹង​កម្មវិធី​បណ្ដាញ​សង្គម​ដូច​ជា​ Facebook​ ,​ Line​ ជាដើម​ គឺ​អាច​ប្រើប្រាស់​ Account​ បាន​ដល់​ទៅ​ពីរ​ ជាមួយនឹង​បច្ចេកវិទ្យា​  Dual​ Tag​ Technology​ ៕

​សំរាប់​ព័ត​មាន​បន្ថែម​សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ​ 078​ 266​ 168

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន