no-alternative title

ក្រុមហ៊ុន​ Smart​ Axiata​ បន្ត​នាំមុខ​ក្នុង​បណ្តាញ ​4G​ របស់​ខ្លួន​ ដោយ​បាន​ឈ្នះ​ពានរង្វាន់​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ិ​ន​ធឺ​ណិ​ត​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា​

​ថ្ងៃ​ទី​ 06​ ខែកុម្ភៈ​ ឆ្នាំ​ 2017​ ៖​ ក្រុមហ៊ុន​ Smart​ Axiata​ ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា​ បាន​ប្រារព្ធ​ខួប​ 8​ ឆ្នាំ​របស់​ខ្លួន​ជាមួយនឹង​ការ​ឈ្នះ​ពានរង្វាន់​មួយទៀត​ គឺ​ពានរង្វាន់​បណ្តាញទូរស័ព្ទ​ចល័ត​លឿន​ជាងគេ​នៅ​កម្ពុជា​ ពី​ស្ថាប័ន​ Ookla​ ខណៈ​ក្រុមហ៊ុន​បន្ត​ផ្តល់​សេវា​អ៊ិ​ន​ធឺ​ណិ​ត​ចល័ត​ល្អ​បំផុត​ ក្នុង​តម្លៃ​សមរម្យ​ ទៅ​ដល់​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ ។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ពានរង្វាន់​ Speed​ test​ 2016​ ដែល​ផ្តល់​ជូន​ដោយ​ស្ថាប័ន​ Ookla​ គឺជា​ពានរង្វាន់​ចុង​ក្រោយ​គេ​ ក្នុង​ចំណោម​ពានរង្វាន់​ជា​ច្រើន​ដែល​ក្រុមហ៊ុន​ Smart​ បាន​ឈ្នះ​កាលពី​ឆ្នាំ​កន្លង​ទៅ​ ។​ ក្រុមហ៊ុន​បាន​ឈ្នះ​ពានរង្វាន់​ “​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​ល្អ​បំផុត​នៅ​កម្ពុជា​ ឆ្នាំ​ 2016”​ ពី​ស្ថាប័ន​ស្រាវជ្រាវ​ទីផ្សារ​ Frost​ &​ Sullivan​ និង​បាន​ឈ្នះ​ពានរង្វាន់​ “​គម្រោង​សហគមន៍​ល្អ​បំផុត​”​ ពី​ស្ថាប័ន​ Telecom​ Asia​ សម្រាប់​ការ​ចូលរួម​របស់​ខ្លួន​នៅ​ក្នុង​យុទ្ធនាការ​អក្ខរកម្ម​ជាតិ​របស់​ប្រទេស​កម្ពុជា​ ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​អង្គការ​យូ​ណេ​ស្កូ​ ។​ ក្រុមហ៊ុន​ក៏​ត្រូវ​បាន​ជ្រើសរើស​ដោយ​ស្ថាប័ន​ Global​ Banking​ និង​ Finance​ Review​ សម្រាប់​ពានរង្វាន់​ “​ក្រុមហ៊ុន​ទូរគមនាគមន៍​ល្អ​ជាងគេ​”​ និង​ “​ក្រុមហ៊ុន​ដែល​មាន​ទំនួល​ខុស​ត្រូវ​សង្គម​ល្អ​ជាងគេ​”​ រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​ គឺ​ឆ្នាំ​ 2015​ និង​ឆ្នាំ​ 2016​ ផង​ដែរ​ ។​

 

​ពានរង្វាន់​ចុង​ក្រោយ​បំផុត​ពី​ស្ថាប័ន​ Ookla​ នេះ​ ដែល​ជា​ស្ថាប័ន​ឈានមុខ​គេ​នៅ​លើ​ពិភពលោក​ក្នុង​ការ​ធ្វើតេស្ត​ល្បឿន​អ៊ិ​ន​ធឺ​ណិ​ត​ សម្រេច​បាន​ក៏​ដោយសារ​ក្រុមហ៊ុន​បាន​ធ្វើការ​វិនិយោគ​ថ្មីៗ​បន្ថែម​ទៀត​ទៅ​លើ​បច្ចេកវិទ្យា​ទំនើប​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ក្រោម​ចក្ខុវិស័យ​បន្ត​អភិវឌ្ឍ​ផ្នែក​ទិន្នន័យ​អ៊ិ​ន​ធឺ​ណិ​ត​ និង​ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ិ​ន​ធឺ​ណិ​ត​ចល័ត​ល្បឿន​លឿន​បំផុត​នៅ​កម្ពុជា​ ។​ ស្ថាប័ន​ Ookla​ ជា​ម្ចាស់​គេហទំព័រ​ speedtest.net​ ដែល​ជា​គេហទំព័រ​ស្តង់ដារ​សម្រាប់​ការ​វាស់​ល្បឿន​អ៊ិ​ន​ធឺ​ណិ​ត​ ទាំង​បណ្តាញ​អ៊ិ​ន​ធឺ​ណិ​ត​ចល័ត​ និង​អ​ចល័ត​ ។​

 

​ក្រុមហ៊ុន​ Smart​ គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​ដំបូង​គេ​ ដែល​ពាំនាំ​បច្ចេកវិទ្យា​ 4G​ LTE​ ពិតប្រាកដ​ដល់​ប្រជាជន​កម្ពុជា​កាលពី​ឆ្នាំ​ 2014​ ហើយ​ដែល​បច្ចុប្បន្ន​នេះ​ ស្ថានីយ៍​ជាង​ 65%​ នៅ​ទូ​ទាំង​ 25​ ខេត្ត​-​ក្រុង​ ត្រូវ​បាន​បំពាក់​ជាមួយ​បច្ចេកវិទ្យា​ 4G​ ដែល​ផ្តល់​ជូន​នូវ​អ៊ិ​ន​ធឺ​ណិ​ត​ដែល​មាន​ល្បឿន​លឿន​ជាងគេ​នៅ​កម្ពុជា​។​ (​បន្ថែម​ពី​នេះ​ 100%​ នៃ​ស្ថានីយ៍​របស់​ Smart​ មាន​បំពាក់​ប្រព័ន្ធ​ 3G​ រួចរាល់​ហើយ​)​ ។​ ក្រោយមក​ទៀត​ Smart​ គឺជា​ក្រុមហ៊ុន​ដំបូង​គេ​ ដែល​បាន​អភិវឌ្ឍ​បណ្តាញ​ 4G​ LTE​ របស់​ខ្លួន​ទៅ​ជា​ 4G+​ នៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​ 2016​ កន្លង​ទៅ​ ដោយ​បាន​ពង្រីក​ស្ពិ​ច​ត្រូ​ម​ 4G​ របស់​ខ្លួន​ មាន​ន័យ​ថា​ អតិថិជន​អាច​ទទួល​បាន​អ៊ិ​ន​ធឺ​ណិ​ត​ កាន់តែ​លឿន​ជាង​មុន​។​

 

​ក្រោម​ការ​ប្តេជ្ញា​ចិត្ត​បន្ត​លើកកម្ពស់​បទ​ពិសោធន៍​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​ សម្រាប់​អតិថិជន​របស់​ខ្លួន​ ឥឡូវនេះ​ ក្រុមហ៊ុន​ Smart​ បាន​និង​កំពុង​ដាក់​ចេញ​នូវ​បច្ចេកវិទ្យា​ 4G​ VoLTE​ (Voice​ Over​ Long​ Term​ Evolution)​ ដើម្បី​ផ្ដល់​ជូន​ អ្នក​ប្រើប្រាស់​នូវ​បទ​ពិសោធន៍​ 4G​ កាន់តែ​អស្ចារ្យ​ ដែល​បច្ចេកវិទ្យា​នេះ​ នឹង​ភ្ជាប់​ការ​ហៅ​ទូរស័ព្ទ​ទៅ​កាន់​អ្នក​ដ៏​ទៃ​បាន​លឿន​ជាង​មុន​ និង​ជួយ​អោយ​សម្លេង​នៃ​ការ​ហៅ​ទូរស័ព្ទ​ច្បាស់​ជាង​មុន​ ។​ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដូច​ជា​ Samsung​ Galaxy​ S7​ /​ S7​ Edge,​ Huawei​ P9​ Plus,​ Huawei​ GR5​ និង​ iPhone​ 6,​ 6s​ ឬ​ 7​ អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​នេះ​ ដែល​នឹង​ផ្តល់​ជូន​ប្រជាជន​កម្ពុជា​នូវ​ការ​ហៅ​ទូរស័ព្ទ​កាន់តែ​លឿន​ បទ​ពិសោធន៍​ហៅ​ទូរស័ព្ទ​ឥតអាក់​ និង​មានគុណ​ភាព​ HD​ voice​ នៅ​ពេល​ប្រើប្រាស់​បណ្តាញ​ 4G+​ LTE​ កម្រិត​ខ្ពស់​របស់​ក្រុមហ៊ុន​ Smart​ ។​

 

​លោក​ Thomas​ Hundt​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Smart​ Axiata​ បាន​មាន​ប្រសាសន៍​ថា​ “​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ពេលវេលា​មួយ​ដ៏​អស្ចារ្យ​ ក្នុង​ប​ដិ​វដ្ត​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ ដែល​សេវា​អ៊ិ​ន​ធឺ​ណិ​ត​ចល័ត​ល្បឿន​លឿន​ និង​គុណភាព​ខ្ពស់​ មាន​ទៅ​ដល់​ដៃ​អតិថិជន​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​តម្លៃ​មួយ​ដែល​សមរម្យ​បំផុត​ ។​ ពានរង្វាន់​ថ្មី​បំផុត​នេះ​ពី​ស្ថាប័ន​ Ookla​ គឺជា​ការ​សបញ្ជាក់​ នូវ​ការ​វិនិយោគ​ជា​បន្តបន្ទាប់​របស់​យើង​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍​ចល័ត​ ដែល​យើង​បាន​និង​កំពុង​ធ្វើ​អស់​រយៈពេល​៨​ឆ្នាំ​មក​ហើយ​ ខណៈ​អភិវឌ្ឍ​ម៉ាក​យីហោ​ Smart​ ទៅ​ជា​ម៉ាក​យីហោ​នៃ​របត់​ជីវិត​ឌី​ជី​ថ​ល​ តាម​រយៈ​ការ​បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​ 4G​ LTE​ ក្នុង​នាម​ជា​ដៃគូ​ផ្តាច់មុខ​ជាមួយ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ និង​ផ្គត់ផ្គង់​មាតិកា​ឈានមុខ​គេ​ ព្រមទាំង​ការ​បង្កើត​សេវាកម្ម​ឌី​ជី​ថ​ល​ថ្មីៗ​”​ ។​

 

​លោក​បាន​បន្ថែម​ទៀត​ថា​ “​ក្នុង​នាម​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​ យើង​ផ្តោត​លើ​ការ​វិនិយោគ​ និង​ការ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ជា​សំខាន់​ ព្រោះ​យើង​ដឹង​ថា​ មាន​សក្តានុពល​ដ៏​ធំធេង​ក្នុង​ការ​បង្កើត​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​មួយ​ ប្រកបដោយ​និរន្តរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​វា​ស្រប​តាម​ចក្ខុវិស័យ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ។​ ក្រុមហ៊ុន​ Smart​ បាន​វិនិយោគ​ជា​បន្តបន្ទាប់​ក្នុង​ប្រទេស​កម្ពុជា​ តួយ៉ាង​ ក្នុង​ឆ្នាំ​២០១៦​ យើង​បាន​បណ្តាក់ទុន​បន្ថែម​ ៧៥​លាន​ដុល្លារ​ ដើម្បី​ពង្រីក​បណ្តាញ​ 4G​ របស់​យើង​ ។​ យើង​គ្រោង​នឹង​ធ្វើការ​វិនិយោគ​ ៨០​លាន​ដុល្លារ​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​ 2017​ ស្រប​តាម​អាទិភាព​ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ Smart​ ក្នុង​ការ​ផ្តល់​នូវ​សេវា​អ៊ិ​ន​ធឺ​ណិ​ត​ចល័ត​ល្បឿន​លឿន​បំផុត​ និង​បណ្តាញ​គ្របដណ្តប់​ធំ​ទូលាយ​បំផុត​ ជាមួយនឹង​បច្ចេកវិទ្យា​ 4G+​ និង​ HD​ Voice​ ទៅ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​”​ ។​

 

​ដើម្បី​ពិនិត្យ​មើល​តារាង​លេខ​រៀង​នៃ​ល្បឿន​អ៊ីនធឺណិត​ សម្រាប់​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​វាស់​ស្ទង់​ដោយ​ស្ថាប័ន​ Ookla​ សូម​ចូល​ទៅ​កាន់​ http://www.speedtest.net/awards/kh/carrier/2016​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន