ថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ 2017 នេះ ក្រុមហ៊ុនសែលកាតផ្តល់រង្វាន់ដល់អតិថិជនចុងក្រោយរបស់ខ្លួន បន្ទាប់ពីកម្មវិធីឈ្នះរង្វាន់ $10,000 រៀងរាល់ថ្ងៃពីសែលកាតត្រូវបាន បញ្ចប់តាំងពីថ្ងៃ 31 ខែមករា ឆ្នាំ 2017 កន្លងទៅ អតិថិជនចុងក្រោយនេះ មានឈ្មោះ ម៉ឹង សុភាព មានមុខរបរជាគ្រូបង្រៀន មានស្រុកកំណើតនៅ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ លោកបានឈ្នះទឹកប្រាក់ 4 ម៉ឺនដុល្លារ ពីក្រុមហ៊ុនសែលកាត នៅថ្ងៃទី 31 ខែមករា ឆ្នាំ 2017។ លោកបានថ្លែងអំណរគុណ ក្រុមហ៊ុនសែលកាតដែលបានបង្កើត កម្មវិធីនេះឡើង ដើម្បីផ្តល់ការលើកទឹកចិត្តដល់អតិថិជន របស់បានឈ្នះរង្វាន់ដោយ មិនដឹងខ្លួន ហើយក៏សូមឲ្យក្រុមហ៊ុន បង្កើតកម្មវិធីថ្មីៗ ទៀតដើម្បីផ្តល់ឱកាសឲ្យអតិថិជនរបស់មានសំណាង ឈ្នះរង្វាន់ផ្សេងទៀតតាមរយៈ ប្រើនូវប្រព័ន្ធទូរស័ព្ទចល័តសែលកាត ។ តំណាងក្រុមហ៊ុនសែលកាត បានថ្លែងអំណរគុណដល់អតិថិជន សម្រាប់ការគាំទ្រកន្លងមកនិង រង់ចាំកម្មវិធីឈ្នះរង្វាន់ពិសេសៗ ផ្សេងទៀតពីសែលកាត ៕