no-alternative title

ស្មា​ត​ហ្វូ​ន​ Huawei​ GR5​ 2017​ ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បង្អស់​ដែល​មាន​បំពាក់​ មុខងារ​ការពារ​ភ្នែក​

​សព្វថ្ងៃ​ យើង​គ្រប់​គ្នា​មិនមែន​ប្រើ​ទូរ​សព្ទ​គ្រាន់តែ​ជា​ឧបករណ៍​សម្រាប់​ហៅ​ចេញ​-​ចូល​នោះ​ទេ​ ប៉ុន្តែ​ជា​ដៃគូ​ដ៏​យល់ចិត្ត​ក្នុង​ការ​បំពេញការងារ​ផ្សេងៗ​ ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​ និង​ក្រុម​គ្រួសារ​ ចែករំលែក​ភាព​រីករាយ​តាម​រយៈ​បណ្តាញ​សង្គម​នានា​ ក៏​ដូច​ជា​តាមដាន​ព័ត៌មាន​ផ្សេងៗ​ពី​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​តាម​រយៈ​ស្មា​ត​ហ្វូ​ន​របស់​យើង​ផង​ដែរ​។​ 

​ទោះបីជា​ស្មា​ត​ហ្វូ​ន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​បំពេញតម្រូវការ​ប្រចាំ​ថ្ងៃ​ក៏​ពិតមែន​ ប៉ុន្តែ​ការ​សម្លឹង​មើល​ទូរ​សព្ទ​ក្នុង​រយៈពេល​មួយ​ដ៏​យូរ​ក៏​មិនមែន​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​សុខភាព​នោះ​ទេ​ ព្រោះ​ពន្លឺ​ដែល​ជះ​ខ្លាំង​ពី​អេ​ក្រង់​ទូរ​សព្ទ​ពិតជា​បណ្តាល​អោយ​ប៉ះពាល់​ដល់​សុខភាព​ភ្នែក​របស់​យើង​ផង​ដែរ​។​ យ៉ាងណាមិញ​ ក្រុមហ៊ុន​ Huawei​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ឈានមុខ​ លំដាប់​ពិភពលោក​ក៏​បាន​ផលិត​ និង​ណែនាំ​នូវ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​មួយ​ចំនួន​របស់​ខ្លួន​ដែល​ជួយ​កាត់​បន្ថយ​នូវ​ផល​ប៉ះពាល់​ដល់​ភ្នែក​ដែល​កើត​ចេញពី​ការ​ជះ​ពន្លឺ​ទូរ​សព្ទ​ផង​ដែរ​។​ ដើម្បី​អាច​ការពារ​សុខភាព​របស់​អ្នក​បាន​ គប្បី​ស្វែង​យល់​ពី​ផល​ប៉ះពាល់​អ្វីខ្លះ​របស់​ស្មា​ត​ហ្វូ​ន​ដែល​អាច​កើត​មាន​មក​លើ​ភ្នែក​របស់​យើង​ ហើយ​ថា​តើ​បច្ចេកវិទ្យា​ថែរក្សា​ភ្នែកមាន​សារៈ​ប្រយោជន៍​ដូច​ម្តេច​បានជា​ក្រុមហ៊ុន​ Huawei​ សម្រេច​បំពាក់​បច្ចេកវិទ្យា​នេះ​នៅ​លើ​ស្មា​ត​ហ្វូ​ន​ទំនើប​របស់​ខ្លួន​នា​ពេល​បច្ចុប្បន្ន​ដែល​មានឈ្មោះ​ “Eye​ Comfort​ Mode”​ នៅ​លើ​ស្មា​ត​ហ្វូ​ន​ Huawei​ GR5​ 2017​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ជា​ទូទៅ​ ពន្លឺព្រះអាទិត្យ​ផ្តុំ​ឡើង​ពី​ពណ៌​ចំនួន​ 7​ ផ្សេង​គ្នា​ដូច​ជា​ ពណ៌​ក្រហម​ ទឹកក្រូច​ លឿង​ បៃតង​ ខៀវ​ ខៀវ​បែក​ស្វាយ​ និង​ពណ៌​ស្វាយ​ ហើយ​អ្នក​ក៏​ប្រហែលជា​ចង់​ចាំ​ពី​មេរៀន​នៅ​ក្នុង​សាលា​ គឺ​ពួក​គេ​បង្កើត​ ផ្នែក​រូបិយ​ នៃ​វិសាល​គម​ ដែន​អេ​ឡិច​ត្រូ​ម៉ា​ញ៉េ​ទិច​។​ ​រាល់​រូបភាព​ដែល​ប​បង្ហាញ​នៅ​លើ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​នានា​ផ្គុំ​ឡើង​ដោយ​ពណ៌​ ក្រហម​ បៃតង​ និង​ខៀវ​ (RGB​ Color)​។​ ក្នុង​ចំណោម​៣​ពណ៌​នេះ​ ពន្លឺ​ពណ៌​ខៀវ​គឺជា​ពណ៌​ដែល​ងាយ​ជះ​ចូល​ក្នុង​កែវភ្នែក​របស់​មនុស្ស​យើង​ជាងគេ​ ដែល​បង្ក​អោយ​មាន​ហានិភ័យ​ខ្ពស់​ដល់​កោសិកា​ប្រ​សី​ភ្នែក​។​​ដោយ​មើលឃើញ​ពី​ផល​ប៉ះពាល់​របស់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ ក្រុមហ៊ុន​ Huawei​ ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ក្នុង​អាជីវកម្ម​ស្មា​ត​ហ្វូ​ន​ និង​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ជាតិ​ខាង​ជំងឺ​ភ្នែក​របស់​ប្រទេស​ចិន​បាន​រួម​សហការ​គ្នា​អភិវឌ្ឍ​ និង​បំពាក់​បច្ចេកវិទ្យា​ថ្មី​មួយ​នៅ​លើ​ស្មា​ត​ហ្វូ​ន​ចុង​ក្រោយ​របស់​ខ្លួន​ដែល​មាន​សមត្ថភាព​ជួយ​សម្រួល​ និង​កាត់​បន្ថយ​ការ​ឈឺចាប់​ដល់​ភ្នែក​របស់​មនុស្ស​យើង​នៅ​ពេល​សម្លឹង​យូរ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ផល​ប៉ះពាល់​ដល់​កែវភ្នែក​អាច​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​ដូច​ជា​ កម្រិត​នៃ​ពន្លឺ​ទូរ​សព្ទ​ ក៏​ដូច​ជា​ប្រភេទ​នៃ​ពណ៌​ដែល​បង្ហាញ​នៅ​លើ​ទូរ​សព្ទ​ផង​ដែរ​។​ ហេតុ​ដូចនេះ​ហើយ​ទើប​ក្រុមហ៊ុន​ Huawei​ និង​មជ្ឈមណ្ឌល​ខាងលើ​ធ្វើការ​រួម​គ្នា​ដើម្បី​រិះរក​បច្ចេកវិទ្យា​ថ្មី​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​សុខភាព​ភ្នែក​ពេល​សម្លឹង​ទូរ​សព្ទ​។​ 

​គួរ​បញ្ជាក់​ដែរ​ថា​ ស្មា​ត​ហ្វូ​ន​ Huawei​ GR5​ 2017​ ជា​ម៉ូ​ដែល​ចុង​ក្រោយ​មួយ​ដែល​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ “Eye​ Comfort​ Mode”​ ដោយ​អ្នក​ប្រើប្រាស់​អាច​ធ្វើការ​បិទ​ ឬ​បើក​ដើម្បី​សម្រួល​កម្រិត​ពន្លឺ​ដែល​ជះ​ចេញពី​អេ​ក្រង់​ទូរ​សព្ទ​ និង​កាត់​បន្ថយ​អាកា​រៈ​ឈឺភ្នែក​នៅ​ពេល​សម្លឹង​មើល​ទូរ​សព្ទ​ក្នុង​រយៈ​យូរ​។​ បច្ចេកវិទ្យា​មួយ​នេះ​ក៏​អនុញ្ញាត​អោយ​អ្នក​ប្រើប្រាស់​ធ្វើការ​កំណត់​ពណ៌​អេ​ក្រង់​ ព្រមទាំង​បន្ថយ​កម្រិត​ពន្លឺ​មក​ត្រឹម​៥០​ភាគរយ​ដោយ​ខ្លួនឯង​។​ ជម្រើស​មួយទៀត​គឺ​ អ្នក​ប្រើប្រាស់​មិន​ចាំបាច់​ធ្វើការ​ផ្លាស់​ប្តូរ​ច្រើន​ទេ​ដោយ​គ្រាន់តែ​ដំណើរការ​បច្ចេកវិទ្យា​ “Eye​ Comfort​ Mode”​ នេះ​ នោះ​វា​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​កម្រិត​ពន្លឺ​ ពណ៌​ដោយ​ខ្លួន​ស្វ័យប្រវត្តិ​ដើម្បី​អោយ​សម​ស្រប​នឹង​បរិយាកាស​របស់​អ្នក​ប្រើប្រាស់​ផង​ដែរ​។​ លើស​ពី​នេះ​ទៀត​ បច្ចេកវិទ្យា​ “Eye​ Comfort​ Mode”​ ពិតជា​មាន​សារៈសំខាន់​ផង​ដែរ​ចំពោះ​អ្នក​ចូល​ចិត្ត​ប្រើ​ទូរ​សព្ទ​ច្រើន​នៅ​ពេល​យប់​។​ ដូចដែល​ដឹង​ស្រាប់​ហើយ​ថា​ ពន្លឺ​ពណ៌​ខៀវ​ដែល​ចាំង​ចេញពី​អេ​ក្រង់​ទូរ​សព្ទ​អាច​ធ្វើ​អោយ​យើង​ស្រវាំងភ្នែក​បើ​សម្លឹង​យូរ​ ហើយ​វា​ក៏​នឹង​ធ្វើ​អោយ​មាន​អាកា​រៈគេង​មិន​លក់​ផង​ដែរ​។​ ពិត​ណាស់​ ការ​គេង​មិន​គ្រប់គ្រាន់​នឹង​បណ្តាល​អោយ​មាន​ជំងឺ​ខ្សោយ​ការ​ចង​ចាំ​ ជំងឺ​បាក់​ទឺ​ក​ចិត្ត​ និង​ធាត់​ជ្រុល​ជាដើម​ បើ​បណ្តែតបណ្តោយ​ដោយ​មិន​ការពារ​អោយ​ដិត​ដល់​នោះ​។​

 

​និយាយ​ជា​រួម​ ដូច​ពាក្យចាស់​ពោល​ថា​ “​ការពារ​ប្រសើរ​ជា​ព្យាបាល​”​។​ មនុស្ស​មួយ​ចំនួន​ហាក់បីដូចជា​មិនសូវ​ព្រួយបារម្ភ​ពិ​សុខភាព​ភ្នែក​នោះ​ទេ​ ដូច្នេះ​ហើយ​ទើប​ Huawei​ សម្រេច​បង្កើត​ និង​បំពាក់​នូវ​បច្ចេកវិទ្យា​នេះ​ឡើង​ក្នុង​គោលបំណង​ថែរក្សា​ការពារ​ភ្នែក​របស់​អ្នក​ប្រើប្រាស់​របស់​ខ្លួន​អោយ​បាន​យូរអង្វែង​។​ ជា​និច្ចកាល​ ក្រុមហ៊ុន​ Huawei​ តែងតែ​គិតគូរ​រក​អ្វី​ដែល​ថ្មី​ដើម្បី​បំពេញតម្រូវការ​អ្នក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន