នៅក្នុងទឹកមុខយ៉ាងសប្បាយរីករាយជាមួយក្រុមគ្រួសារដែលបានមកទទួលរង្វាន់នៅក្រុមហ៊ុនសែលកាត នារសៀលថ្ងៃទី 2 ខែកុម្ភះ ឆ្នាំ 2017 នេះ បុរសដែលមានភ័ព្វសំណាងឈ្នះប្រាក់រង្វាន់នេះ គឺរស់នៅក្នុងទឹកដីខេត្តព្រៃវែង។ បុរសដែលឈ្នះ ប្រាក់រង្វាន់ រូបនេះបានប្រាប់ថា ដោយសារតែបានព្យាយាមពីការផ្សងសំណាងជាមួយក្រុមហ៊ុនសែលកាតនៅក្នុងការចូលរួមលេង ក្នុងកម្មវិធី”ឈ្នះមួយម៉ឺនដុល្លារជារៀងរាល់ថ្ងៃ” ទីបំផុតរូបគាត់ពិតជាមានសំណាងបានឈ្នះទឹកប្រាក់ 4 ម៉ឺនដុល្លារពីសែលកាតប្រាកដមែន។ គាត់មានឈ្មោះ អ៊ុម បូ សព្វថ្ងៃ គឺរស់នៅស្រុកពារាំង ខេត្តព្រៃវែង។ នៅក្នុងទឹកមុខយ៉ាងស្រស់ស្រាយបុរសដែលបានឈ្នះប្រាក់រង្វាន់រូបនេះបានប្រាប់ថា “យប់ថ្ងៃ 27 ខែមករាឆ្នាំ 2017 ក្នុងពេលដែលបានដឹងថា ឈ្នះប្រាក់រង្វាន់ 4 ម៉ឺនដុល្លារមកខ្ញុំសប្បាយរីករាយរហូតដេកមិនលក់ និងបាយទឹកមិនចង់ចូលឡើយ។ ប្រាក់រង្វាន់នេះពិតជាច្រើនសម្រាប់រូបខ្ញុំនិងក្រុមគ្រួសារ”។
អតិថិជន ដែលបានឈ្នះរង្វាន់ពីក្រុមហ៊ុនសែលកាតរូបនេះ បានបន្ថែមថា ខ្ញុំពិតជារកនឹកស្មានមិនថាអាចឈ្នះប្រាក់រង្វាន់ច្រើន បែបនេះឡើយពីព្រោះថាកន្លងមកការផ្សងសំណាងមិនបានទទួលលទ្ធផលអ្វីទាំងអស់តែថ្ងៃនេះខ្ញុំបាន ឈ្នះពិតប្រាកដហើយ។ គួរបញ្ជាក់ថាអ្នកឈ្នះប្រាក់រង្វាន់ផ្សងសំណាងក្នុងការផ្ញើសារជាមួយ ក្រុមហ៊ុនសែលកាតនាកន្លងមកមាន អ្នកឈ្នះទាបបំផុតត្រឹម 1 ម៉ឺនដុល្លារនិងធំបំផុត 8 ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕