no-alternative title

គ្រាន់តែ​ថតរូប​ស្មា​ត​ហ្វូ​ន​ Huawei​ នឹង​មានឱកាស​ឈ្នះ​រង្វាន់​ប្រចាំ​ស​ប្តា​ហ៍​ រួមជាមួយនឹង​​រង្វាន់​ធំ​ជាច្រើន

​ថ្ងៃនេះ​ ក្រុមហ៊ុន​ Huawei​ ប្រកាស​បើក​កម្មវិធី​ប្រកួត​ថតរូប​ថ្មី​ មួយទៀត​ជាមួយ​រង្វាន់​ ជា​ច្រើន​ សន្ធឹកសន្ធាប់​ដើម្បី​ផ្តល់​សំណាង​ដល់​អតិថិជន​របស់​ខ្លួន​រៀង​រាល់​ស​ប្តា​ហ៍​។​ កម្មវិធី​ប្រកួត​ថតរូប​របស់​ អតិថិជន​ Huawei​ នឹង​ធ្វើ​ឡើង​ទូ​ទាំង​ប្រទេស​កម្ពុជា​ ដែល​មាន​រយៈពេល​ 12​ ស​ប្តា​ហ៍​ ដោយ​រាប់​ចាប់ពី​ថ្ងៃ​ ប្រកាស​នេះ​ តទៅ​ក្រោម​ប្រធានបទ​ផ្សេងៗ​គ្នា​ទៅ​តាម​ស​ប្តា​ហ៍​។​ 

​លោក​ អែម​ យុ​ទ្ធូ​ នាយក​ជាន់ខ្ពស់់​ផ្នែក​ទីផ្សារ​ Huawei​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា​៖​ “​ដោយ​មើលឃើញ​ ពី​សន្ទុះ​នៃ​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន​របស់​ Huawei​ កាលពី​រដូវ​កាល​ទី​ 2​ (Huawei​ Professional​ Photo​ Contest​ Season​ 2)​ ដូច្នេះ​ក្រុមហ៊ុន​សម្រេច​បង្កើត​កម្មវិធី​ប្រកួត​ថតរូប​ (Huawei​ Pro​ Mode​ Photo​ Contest​ Season​ 3)​  បន្ថែម​ទៀត​ដើម្បី​ផ្តល់​ឱកាស​ និង​លើកទឹកចិត្ត​ដល់​អ្នក​ដែល​តែងតែ​គាំទ្រ​សា្ម​ត​ហ្វូ​ន​ Huawei​ គ្រប់​ ម៉ូ​ដែល​ក៍​ដូច​ជា​អ្នក​ចូល​ចិត្ត​ថតរូប​ ទាំងអស់​អាច​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ប្រចាំ​ស​ប្តា​ហ៍​ ជា​ច្រើន​ពី​ក្រុមហ៊ុន​ ដោយឡែក​រង្វាន់​សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្ត​ ដោយ​ដំណើរ​កំសាន្ត​ចំនួន​ 20-25​ នាក់​ ក្នុង​ការ​ធ្វើ​ Photography​ Work​ Shop​ និង​ចុះ​ថត​ផ្ទាល់​រយៈពេល​ 2​ ថ្ងៃ​ 1​ យប់​ និង​វគ្គ​ផ្តាច់​ព្រ័ត្ត​ចំនួន​ 10​ នាក់​ ដែល​អាច​ ឈ្នះ​ដំណើរ​កំសាន្ត​ក្រៅប្រទេស​ និង​រង្វាន់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត​ ចំនួន​ 3​ រង្វាន់​ ដែល​ក្រុមហ៊ុន​សុំ​លាក់​សិន​ ”​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​បាន​បន្ថែម​ទៀត​ថា​៖​ “​សម្រាប់​ប្រធានបទ​ទី​មួយ​ដែល​និយាយ​ពី​ស្ត្រី​មេផ្ទះ​ អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​របស់​ Huawei​ ទាំងអស់​អាច​ចូលរួម​លើកកម្ពស់​ដោយ​ផ្តិត​យក​រូបភាព​ ឬ​សកម្មភាព​នានា​ដែល​បង្ហាញ​ពី​ភាព​អត់ធ្មត់​ តស៊ូ​ ជំនះ​គ្រប់​ឧបសគ្គ​របស់​ស្ត្រី​ដែល​ត្រូវ​បំពេញ​កាតព្វកិច្ច​យ៉ាងច្រើន​សម្រាប់​គ្រួសារ​របស់​ខ្លួន​”​។​ បេក្ខជន​ទាំងអស់​ដែល​ចូលរួម​ការ​ប្រកួត​ថតរូប​ដ៏​ពិសេស​មួយ​នេះ​ ដោយ​គ្រាន់តែ​ចូល​ទៅ​ទទួលយក​ព័ត៌មាន​ លំអិត​តាម​ Facebook​ Page:​ Huawei​ Mobile​ (KH)​ និង​ Group:​ Huawei​ Smart​ Phone​ Photography​ Academy​ ។​  សម្រាប់​អ្នក​ដែល​មានសំណាង​ឈ្នះ​ក្នុង​មួ​យស​ប្តា​ហ៍​រួម​មាន​៖​ ជើង​កាមេរ៉ា​ដ៏​ប្រណិត​ធំ​ (Huawei​ Original​ Big​ Tripod)​ មួយ​រង្វាន់​,​ Huawei​ Mobile​ Wi-Fi​ មួយ​រង្វាន់​ជាមួយនឹង​អ៊ិ​ន​ធើ​ណិ​ត​ 20GB​ មាន​ប្រសិទ្ធិ​ភាព​ 2​ ខែ​ ,​  Huawei​ Original​ Bluetooth​ Speaker​ មួយ​រង្វាន់​,​ Huawei​ Original​ Power​ Bank​ (10,000mAh)​ មួយ​រង្វាន់​ និង​សំបុត្រ​កុន​ 3D​ ពី​ AEON​ Major​ Cineplex​ Ceimex​  ប្រាំមួយ​រង្វាន់​ ទៀត​ផង​ដែរ​ សរុប​ 10​ រង្វាន់​រៀង​រាល់​ស​ប្តា​ហ៍​ ។​  

​គួរ​បញ្ជាក់​ដែរ​ថា​ សម្រាប់​កម្មវិធី​ប្រកួត​ថតរូប​មួយ​នេះ​ ក្រុមហ៊ុន​ Huawei​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​និង​ដៃ​ គូ​សារព័ត៌មាន​ ដូច​ជា​ Sabay,​ Khmer​ Note,​ Electronic​ World,​ AEON​ Major​ Cineplex​ Cinema​ Powered​ by​ Cellcard​ និង​ Kingtel​ (Mobile​ Wifi)​ ក្នុង​បំណង​បង្កើត​កម្មវិធី​ពិសេស​ ប្លែក​ ដែល​ពោរពេញ​ ដោយ​ភាព​សប្បាយ​រីករាយ​ ចំណេះដឹង​ និង​រង្វាន់​ជា​ច្រើន​មិន​ធា្ល​ប់​មាន​ពី​មុន​៕​  

​ល័ក្ខខ័ណ្ឌ​នៃ​ការ​ចូលរួម​ប្រកួត​

-​​ទទួល​រូបភាព​រៀង​រាល់​ស​ប្តា​ហ៏​តាម​ប្រធានបទ​ផ្សេងៗ​គ្នា​ដែល​ដាក់​ដោយ​គណ​ក​ម្មា​ការ​ រហូត​ដល់​វគ្គ​ Semi​ Final

-​​ផលិត​រូប​ដោយ​ប្រើ​ស្មា​ត​ហ្វូ​ន​គ្រប់​ម៉ាក​សញ្ញា​រហូត​ដល់​វគ្គ​ Semi​ Final

-​​ហាម​ប្រើ​និមិត្តសញ្ញា​ នៃ​ម៉ាក​សញ្ញា​ស្មា​ត​ហ្វូ​ន​ដទៃ​ដែល​ខុស​ពី​ Huawei

-​​អាច​កែប្រែ​រូបភាព​ដោយ​ប្រើប្រាស់​កម្មវិធី​ក្នុង​ស្មា​ត​ហ្វូ​ន​តែ​ប៉ុណ្ណោះ​

​វគ្គ​តារា​ប្រចាំ​តំបន់​

-​​បេក្ខជន​ដែល​រស់នៅ​ក្នុង​ខេត្ត​ និង​តំបន់​ដែល​ប្រារព្ធ​កម្មវិធី​ប្រកួត​វគ្គ​នេះ​ តម្រូវ​អោយ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ Huawei​ សំរាប់​ផលិត​រូបភាព​

-​​ការ​ចាយវាយ​អំឡុង​ពេល​ប្រកួត​ជា​កាតព្វកិច្ច​របស់​ក្រុមហ៊ុន​ (​មិន​បូក​បញ្ចូល​ថ្លៃ​ ស្នាក់​នៅ​ ចាយវាយ​ មុន​និង​ក្រោយ​ថ្ងៃ​ប្រកួត​)

​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ និង​វគ្គ​ផ្តាច់ព្រ័ត្រ​:

-​​បេក្ខជន​ដែល​ជាប់​វគ្គ​ជម្រុះ​មក​ដល់​វគ្គ​នេះ​ តម្រូវ​អោយ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ Huawei​ សំរាប់​ផលិត​រូបភាព​

-​​រង្វាន់​វគ្គ​ Semi​ Final,​ Star​ Of​ the​ Zone​ នឹង​រៀបចំ​នៅ​តាម​បណ្តា​ខេត្ត​ធំៗ​ ដោយ​មាន​រង្វាន់​ជា​ពិសេស​ លើស​ពី​រង្វាន់​ប្រចាំ​ស​ប្តា​ហ៍​ Huawei​ Big​ &​ Original​ Tripod,​ Huawei​ Mobile​ Wifi,​ Huawei​ Power​ Bank​ 10,000​ mAh,​ Huawei​ Original​ Bluetooth​ Speaker​ និង​ 3D​ Movie​ Voucher​ ពី​  AEON​ Major​ Cineplex​ Cinema​ by​ Cellcard​ 

-​​រង្វាន់​វគ្គ​ Final​ :​ ដំណើរ​កំសាន្ត​ទៅ​កាន់​ប្រទេស​ក្រៅ​,​ Huawei​ ម៉ូ​ដែល​ថ្មីៗ​ចុង​ក្រោយ​ និង​លិខិត​ ស​សើរ​ មួយម្នាក់​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន