no-alternative title

Huawei​ ប្រគល់​រង្វាន់​ស្មា​ត​ហ្វូ​ន​ GR5​ 2017​ ជូន​ដល់​អ្នក​មានសំណាង​ប្រចាំ​ស​ប្តា​ហ៍​

​មិន​បង្អង់​យូរ​ ក្រុមហ៊ុន​ Huawei​ ប្រកាស​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់​ប្រចាំ​ស​ប្តា​ហ៍​ពី​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​ ឈ្នះ​!​ ឈ្នះ​!​ GR5​ 2017​។​   នេះ​ជា​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​ដែល​អនុញ្ញាត​អោយ​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ Huawei​ GR5​ 2017​ ទូ​ទាំ​ប្រទេស​មានឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ពី​ក្រុមហ៊ុន​ដោយ​គ្រាន់តែ​ផ្ញើ​លេខ​ IMEI​ និង​លេខ​ទូរ​សព្ទ​របស់​អ្នក​មក​កាន់​ហេ្វ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​ជា​ការ​ស្រេច​។​

​លោក​ អែម​ យុ​ទ្ធូ​ ប្រធាន​ផ្នែក​ទីផ្សារ​ Android​ ស្មា​ត​ហ្វូ​ន​ ក្រុមហ៊ុន​ Huawei​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា​៖​ “​បន្ទាប់​ពី​ដំណើរការ​កម្មវិធី​ចាប់​រង្វាន់​បាន​ពី​រស​ប្តា​ហ៍​មក​ យើង​សង្កេត​ឃើញ​នូវ​សន្ទុះ​គាំទ្រ​ និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អតិថិជន​។​ ក្រុមហ៊ុន​សូម​ចូលរួម​អបអរ​ផង​ដែរ​ចំពោះ​អ្នក​ដែល​មានសំណាង​ឈ្នះ​រង្វាន់​ ហើយ​ចំពោះ​អ្នក​ដែល​មិន​ទាន់​មានសំណាង​ក៏​កុំ​ទាន់​អស់សង្ឃឹម​ ព្រោះ​កម្មវិធី​នេះ​មិន​ទាន់​ចប់​នៅឡើយ​ទេ​”​។​  បេក្ខជន​ Samnang​ Smile​ អ្នក​ឈ្នះ​រង្វាន់​ធំ​ស្មា​ត​ហ្វូ​ន​ Huawei​ GR5​ 2017​ ក្នុង​ស​ប្តា​ហ៍​ទី​១​បានអោយ​ដឹង​ថា​៖​ “​ការ​ឈ្នះ​នេះ​អាច​ជា​សំណាង​ ប៉ុន្តែ​សំណាង​មិនមែន​មាន​គ្រប់​គ្នា​នោះ​ទេ​ ហើយ​នេះ​ជា​រង្វាន់​ពិត​ដែល​ខ្ញុំ​ទទួល​បាន​ពី​ការ​ចូលរួម​លេង​កម្មវិធី​របស់​ Huawei​ “​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ​ បេក្ខជន​ Jiang​ Jun​ Qiang​ អ្នក​ឈ្នះ​រង្វាន់​ធំ​ស្មា​ត​ហ្វូ​ន​ Huawei​ GR5​ 2017​ ក្នុង​ស​ប្តា​ហ៍​ទី​២​បាន​រៀបរាប់​ថា​៖​ “​ខ្ញុំ​ពិតជា​ពេញចិត្ត​ជាមួយ​កម្មវិធី​ដែល​ Huawei​ បាន​បង្កើត​ ព្រោះ​កម្មវិធី​នានា​មាន​លក្ខណៈ​ងាយស្រួល​មិន​ចាំបាច់​ចំណាយ​លុយ​ក្នុង​ការ​ចូលរួម​លេង​ មិន​ថា​ចាស់​ ឬ​ក្មេង​ អោយ​តែ​ជា​អតិថិជន​របស់​ Huawei​ អាច​ចូលរួម​បាន​ទាំងអស់​ ហើយ​រង្វាន់​ទូរ​សព្ទ​ GR5​ 2017​ ជា​រង្វាន់​ទី​មួយ​ដែល​ខ្ញុំ​ទទួល​បាន​ និង​ពេញចិត្ត​”​។​  ​សម្រាប់​អតិថិជន​ឈ្នះ​រង្វាន់​ខាងលើ​មាន​រយៈពេល​១​ស​ប្តា​ហ៍​ប៉ុណ្ណោះ​ដើម្បី​បើក​រង្វាន់​ដោយ​អាច​ទាក់ទង​ទៅ​កាន់​លេខ​ទូរស័ព្ទ​ 069732323​ នៅ​រៀង​រាល់​ម៉ោង​ និង​ថ្ងៃ​បម្រើ​ការងារ​ចាប់ពី​ថ្ងៃ​ ច័ន្ទ​ ដល់​ សុក្រ​ ដោយ​តម្រូវ​អោយ​បង្ហាញ​ទូរ​សព្ទ​ដៃ​ Huawei​ GR5​ 2017​ និង​ គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដើម្បី​ផ្ទៀងផ្ទាត់​នៅ​ពេល​បើក​រង្វាន់​។​

​គួរ​បញ្ជាក់​ដែរ​ថា​ រង្វាន់​ធំ​ប្រចាំ​ស​ប្តា​ហ៍​រួម​មានៈ​៖​ រង្វាន់​ទី​១​ (​ស្មា​ត​ហ្វូ​ន​ Huawei​ GR5​ 2017​ ចំនួន​មួយ​គ្រឿង​),​ រង្វាន់​ទី​២​ (Huawei​ Bluetooth​ Speaker​ ចំនួន​មួយ​រង្វាន់​)​ និង​រង្វាន់​ទី​៣​ (Huawei​ Power​ Bank​ ចំនួន​បី​រង្វាន់​)​ ដោយ​ធ្វើការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ហេ្វ​ស​បុក​ផ្លូវការ​របស់​ក្រុមហ៊ុន​ Huawei​ Mobile​ (KH)​ នៅ​រៀងរាល់ថ្ងៃ​សុក្រ​ម៉ោង​ ៤:០០​ រសៀល​ជាមួយ​វត្តមាន​តារា​ល្បីៗ​រួម​មាន​ កញ្ញា​ សុ​ផា​ លី​ន​ដា​,​ កញ្ញា​ ចាន់​ គ​ង្គ​កា​ និង​តារា​ផ្សេងៗ​ទៀត​ជា​អ្នក​ផ្តល់​សំណាង​ចាប់​រង្វាន់​ដោយ​សុ​ក្រិត​ភាព​។​  ​កុំ​ទាន់​អស់សង្ឃឹម​!​ សម្រាប់​អតិថិជន​របស់​ Huawei​ ទាំងអស់​អាច​នៅ​មានឱកាស​ឈ្នះ​រង្វាន់​នៅ​ពេល​ក្រោយ​ជាមួយ​កម្មវិធី​ពិសេសៗ​ផ្សេង​ទៀត​។​ ម្យ៉ាងវិញទៀត​ សម្រាប់​អ្នក​ដែល​កំពុង​សម្រេចចិត្ត​ ឬ​ស្វែងរក​ស្មា​ត​ហ្វូ​ន​ណាមួយ​មក​ប្រើប្រាស់​ កុំ​ភ្លេច​ជាវ​ស្មា​ត​ហ្វូ​ន​របស់​ Huawei​ ព្រោះ​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់​កំពុង​រង​ចាំ​លោក​អ្នក​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន