no-alternative title

​សិ​ន្និ​សី​ទ​ប្រចាំឆ្នាំ​លើក​ទី​ 13​ ស្តី​ពី​ការ​បង្រៀន​ភាសា​អង់គ្លេស​ (13th​ Annual​ CamTESOL​ Conference)​ នៅ​រាជធានី​ភ្នំពេញ​

​កាលពី​ថ្ងៃ​ទី​ 18​ ខែកុម្ភៈ​ ឆ្នាំ​ 2017​ កន្លង​ទៅ​នេះ​ មាន​គណប្រតិភូ​ប្រមាណ​ជាង​ 1500​ នាក់​ ដែល​មក​ពី​ជាង​ 30​ ប្រទេស​ បាន​មក​ជួបជុំ​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​សម្រាប់​អង្គ​សន្និសីទ​ CamTESOL​ ប្រចាំឆ្នាំ​លើក​ទី​ 13​ ស្តី​ពី​ការ​បង្រៀន​ភាសា​អង់គ្លេស​ (ELT)​។​  CamTESOL​ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ ជាស​និ្ន​សី​ទ​ស្តី​ពី​ការ​បង្រៀន​ភាសា​អង់គ្លេស​ធំ​ជាងគេ​ និង​មាន​ពិពិធ​ភាព​ជាងគេ​បំផុត​ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​។​ សន្និសីទ​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ស្ថាប័ន​ អប់រំ​ អាយ​ ឌី​ ភី​ (IDP​ Education)​ និង​ប្រារព្ធ​ឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​ ប្រធានបទ​សម្រាប់​ឆ្នាំ​ 2017​ គឺ​ការ​បង្កើត​សហ​គម​ន៏​ក្នុង​តំបន់​ ដោយ​ប្រើប្រាស់​ភាសា​អង់គ្លេស​ លើ​គ្រប់​វិស័យ​។​ សន្និសីទ​ គឺ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ ហង់​ ជួនណា​រុន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លោក​ជំទាវ​ Angela​ Corcoran​ ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ និង​លោកស្រី​ Sheri-Nouane​ Duncan-Jones,​  ដែល​ជា​ តំណាង​មក​ពី​ស្ថានទូត​អា​មេ​រិ​ក​ ។​  

​វាគ្មិន​ពេញអង្គ​ក្នុង​សន្និសីទ​ CamTESOL​ ប្រចាំឆ្នាំ​លើក​ទី​១៣​ រួម​មាន​៖​  បណ្ឌិត​ Dilin​ Yiu​ សាស្ត្រាចារ្យ​ និង​ជា​អ្នកសម្របសម្រួល​កម្មវិធី​ភាសាវិទ្យា​អនុវត្ត​ (Applied​ Linguistics)​ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​សម្រាប់​អ្នក​មិន​និយាយ​ភាសា​អង់គ្លេស​ (TESOL)​ មក​ពី​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​អង់គ្លេស​ នៃ​សាកលវិទ្យាល័យ​  អា​ឡា​បា​ម៉ា​ (University​ of​ Alabama)​ សហរដ្ឋអាមេរិក​។​ បណ្ឌិត​ Lawrence​ Zhang​ ជា​សាស្ត្រាចារ្យ​ភាសាវិទ្យា​ក្នុង​វិស័យ​អប់រំ​ (Linguistics-in-Education)​ និង​ជា​ព្រឹទ្ធិ​បុរស​រង​មហាវិទ្យាល័យ​អប់រំ​ និង​សង្គមកិច្ច​ នៃ​សាកលវិទ្យាល័យ​អូក​ឡែ​ន​ (Auckland​ University)​ ប្រទេស​ណូ​វែ​ល​សេ​ឡង់​ និង​ បណ្ឌិត​ Marie​ Stevenson​ ជា​អ្នក​ភាសាវិទ្យា​អនុវត្ត​ និង​ជា​អ្នក​អប់រំ​ មក​ពី​សាកលវិទ្យាល័យ​ ស៊ី​ដ​នី​ (University​ of​ Sydney)​ ប្រទេស​អូស្ត្រាលី​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​វាគ្មិន​សំខាន់ៗ​មួយ​ចំនួន​ទៀត​រួម​មាន​ បណ្ឌិត​ Richmond​ Stroupe​ ជា​អ្នកគ្រប់គ្រង​កម្មវិធី​បរិញ្ញាបត្រ​ជាន់ខ្ពស់​ស្តី​ពី​ការ​អប់រំ​ភាសា​អន្តរជាតិ​ (Master’s​ Program​ in​ International​ Language​ Education)៖​  កម្មវិធី​ TESOL​ មក​ពី​សាកលវិទ្យាល័យ​ សុ​កា​ (Soka​ University)​ ប្រទេស​ជប៉ុន​  លោកស្រី​ Issy​ Yuliasri​ ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ TEFLIN​ ជា​សាស្ត្រាចារ្យ​ មក​ពី​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​អង់គ្លេស​ នៃ​សាកលវិទ្យាល័យ​ Universitas​ Negeri​ Semarang​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​  លោក​ Made​ Hery​ Senotosa​ ប្រធាន​កម្មវិធី​សិក្សា​ក្រោយ​ឧត្តម​ស្តី​ពី​ ការងារ​សហការ​ និង​ប្រព័ន្ធ​ព័ត៌មាន​ នៃ​សាកលវិទ្យាល័យ​ Universitas​ Pendidikan​ Ganesha​  បណ្ឌិត​ Keuk​ Chan​ Narith​ ជា​អ្នកសម្របសម្រួល​កម្មវិធី​បរិញ្ញាបត្រ​ជាន់ខ្ពស់​ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ភាសាវិទ្យា​អនុវត្ត​ និង​វិធីសាស្ត្រ​បង្រៀន​ នៃ​វិទ្យាស្ថាន​ភាសាបរទេស​ ប្រទេស​កម្ពុជា​។​ លោក​ Huw​ Jarvis​ ជា​ស្ថាបនិក​ និង​ជា​បណ្ណាធិការ​នៃ​គេហទំព័រ​ TESOLAcademic.org​ និង​លោកស្រី​ Kelly​ Kimura​ ជា​បណ្ណាធិការ​ទទួល​បន្ទុក​ផ្នែក​ការ​អប់រំ​ភាសា​នៅ​តំបន់​អាស៊ី​  និង​ជា​គ្រូបង្រៀន​នៅ​សាល​កល​វិទ្យាល័យ​ សុ​កា​ (Soka​ University)​ ប្រទេស​ជប៉ុន​។​ 

​នៅ​អង្គ​សន្និសីទ​ធំ​ នឹង​មានការ​ធ្វើ​បទ​បង្ហាញ​ចំនួន​ 300​ ដោយ​អ្នក​ប្រកប​អាជីព​ក្នុង​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស​ (ELT)​ ព្រមទាំង​មាន​ បទ​បង្ហាញ​ចំនួន​ 40​ បន្ថែម​ទៀត​ ធ្វើ​ឡើង​នៅ​ឯ​វេទិកា​ស្រាវជ្រាវ​ ថ្នាក់​តំបន់​ស្តី​ពី​ការ​បង្រៀន​ភាសារ​អង់គ្លេស​ (ELT​ Regional​ Research​ Symposium)​។​ 

​ឯកឧត្តម​ ហង់​ ជួនណា​រ៉ុ​ន​  រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​មាន​ប្រសាសន៍​ថា​៖​ សន្និសីទ​ស្តី​ពី​ការ​បង្រៀន​ភាសា​អង់គ្លេស​ CamTESOL​ ជួយ​យើង​ឲ្យ​មាន​ទំនាក់ទំនង​តាម​បែប​សមាហរណកម្ម​ ជាមួយនឹង​អ្នកជំនាញ​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​។​ ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖​ ក្រសួង​គាំទ្រ​យ៉ាង​មុតមាំ​ ចំពោះ​ឱកាស​អភិវឌ្ឍ​អាជីព​វិជ្ជាជីវៈ​ ក្នុង​ការ​ផ្តល់​លទ្ធភាព​ដល់​គ្រូ​ភាសា​អង់គ្លេស​ ដើម្បី​ឲ្យ​ពួក​គាត់​អាច​បង្រៀន​ភាសា​បាន​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​ ។​ 

​លោក​ ម៉ៅ​ ស្រេង​ អគ្គនាយក​ ស្ថាប័ន​អប់រំ​ អាយ​ ឌី​ ភី​ ប្រចាំ​ប្រទេស​កម្ពុជា​ (IDP​ Education​ )​ បាន​មាន​ប្រសាសន៍​ថា​៖​ សន្និសីទ​ស្តី​ពី​ការ​បង្រៀន​ភាសា​អង់គ្លេស​ CamTESOL​ បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជាទី​ជួប​គ្នា​ដ៏​សំខាន់​ថ្នាក់​តំបន់​ និង​អន្តរជាតិ​ សម្រាប់​ការ​បង្រៀន​ ការ​រៀន​ និង​ការ​ស្រាវជ្រាវ​ភាសា​អង់គ្លេស​ និង​ការ​ចែកចាយ​នូវ​ព័ត៌មាន​ស្តី​ពី​បទ​ពិសោធន៍​ល្អៗ​ក្នុង​វិស័យ​បង្រៀន​ភាសា​អង់គ្លេស​(ELT)​ ។​ លោក​បាន​បន្ថែម​ទៀត​ថា​៖​ CamTESOL​ បាន​ពង្រឹង​ចំណងទាក់ទង​រវាង​សហគមន៍​បង្រៀន​ភាសា​អង់គ្លេស​ (ELT)​ ក្នុង​តំបន់​អាស៊ី​អា​គ្លេ​យ៍​ និង​អន្តរជាតិ​ ហើយ​សន្និសីទ​នេះ​ក៏​ទទួល​បានការ​គាំទ្រ​ពី​ស្ថាប័ន​អប់រំ​ និង​ក្រុមហ៊ុន​ល្បីៗ​នៅ​លើ​ពិភពលោក​ផង​ដែរ​។​ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន