no-alternative title

ក្រុមហ៊ុន​ SUGAR​ បង្ហាញ​កំពូល​ស្មា​ត​ហ្វូ​ន ​ដែល​មាន​កម្រាស់​ស្តើង​ជាងគេ​បំផុត​លើ​ពិភពលោក​

​ក្រោយ​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ SUGAR​ Y7​ Max​ នៅ​ក្នុង​ទីផ្សារ​កម្ពុជា​មិន​បាន​ប៉ុន្មាន​ផង​ ក្រុមហ៊ុន​ SUGAR​ Phone​ ហាក់​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ ទាំងអស់​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​ នេះ​ដោយសារ​តែ​ SUGAR​ Y7​ Max​ ជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​ ថាមពល​ថ្ម​ខ្លាំង​ទ្វេរ​ដង​ រហូត​ដល់​៤​ពាន់​មី​លី​អំពែ​ និង​មាន​សមត្ថភាព​មុខងារ​ ដូច​ទៅ​នឹង​ power​ bank​ ដែល​អាច​សាក​ថ្ម​ទៅ​កាន់​ទូរស័ព្ទ​ផ្សេង​ទៀត​បាន​ ព្រម​ជាមួយ​មុខងារ​ ពិសេសៗ​ដទៃ​ទៀត​ រីឯ​តម្លៃ​វិញ​ គឺ​សមរម្យ​ សាក​សម​សម្រាប់​ប្រជាជន​កម្ពុជា​។​ 

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ថ្មីៗ​នេះ​ មាន​ព័ត៌មាន​ដ៏​កក្រើក​មួយ​ទាក់ទង​ទៅ​នឹង​ក្រុមហ៊ុន​ SUGAR​ ដែល​បាន​ចំណាយ​ថវិការ​របស់​ខ្លួន​ប្រមាណ​ ២៩​ លាន​ដុល្លា​អា​មេ​រិ​ក​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ក្នុង​កម្មវិធី​ ដ៏​ល្បីល្បាញ​មួយ​នៅ​ក្នុង​ប្រទេស​ចិន​ គឺ​កម្មវិធី​ “​ Ears​ of​ China”​ និង​តាម​មធ្យោបាយ​ធ្វើ​ដំណើរ​ជា​ច្រើន​ទៀត​។​ ភ្ជាប់​ជាមួយនឹង​ការ​ផ្សព្វផ្សាយ​នេះ​ដែរ​ ក្រុមហ៊ុន​ SUGAR​ ក៏​បាន​បង្ហាញ​នូវ​វត្តមាន​ SUGAR​ S9​ ម៉ូ​ដែល​ចុង​ក្រោយបង្អស់​របស់​ក្រុមហ៊ុន​ SUGAR​ ដោយ​រំពឹង​ថា​នឹង​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ពេល​ ឆាប់ៗ​នេះ​ហើយ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​ យិ​ន​ ឌី​ណា​ ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ SUGAR​ ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ SUGAR​ S9​ គឺជា​ស្មា​ត​ហ្វូ​ន​បំពាក់​ទៅ​ដោយ​កាមេរ៉ា​ដែល​មាន​មុខងារ​ថតរូប​ស្អាត​ (Beauty​ mode)​ ទាំង​រូបថត​ និង​វី​ដេ​អូ​ ហើយ​អាច​ថតរូប​ Panorama​ ជាមួយ​កាមេរ៉ា​ខាង​មុខ​បាន​យ៉ាង​ស្រស់​ស្អាត​ ដែល​បច្ចុប្បន្ន​នេះ​ នៅ​មិន​ទាន់​មាន​កំពូល​ស្មា​ត​ហ្វូ​ន​ណាមួយ​ ដែល​មានមុខ​ងារ​ដូច​នេះនោះ​ទេ​។​ ម្យ៉ាងវិញទៀត​ ស្មា​ត​ហ្វូ​ន​ ទូទៅ​អាច​ថតរូប​ Panorama​ បាន​ចំពោះតែ​កាមេរ៉ា​ខាងក្រោយ​ប៉ុណ្ណោះ​ មិន​ដូច​ SUGAR​ S9​ នេះ​ឡើយ​។​ លោក​ក៏​បាន​បន្ថែម​ទៀត​ថា​ កាមេរ៉ា​របស់​  S9​ គឺ​មាន​ទំហំ​ដល់​ទៅ​ ១៦​មេ​ហ្គា​ភី​ច​សែ​ល​ និង​មានមុខ​ងារ​ពិសេស​អាច​ផ្តិត​យក​រូបភាព​ដល់​ទៅ​ ៦៤​លាន​មេ​ហ្គា​ភិ​ច​សែ​ល​ ហើយ​សមត្ថភាព​ដ៏​ល្អ​ឯក​នេះ​ អាច​ឲ្យ​លោក​អ្នកធ្វើការ​ពង្រីក​រូបភាព​ដែល​លោក​អ្នក​បាន​ថត​រួច​ ឲ្យ​នៅ​តែ​អាច​រក្សា​ភាព​ច្បាស់​នៃ​រូបភាព​នោះ​បាន​ដល់​ទៅ​២០​ដង​បើ​ធៀប​ទៅ​នឹង​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​ ផ្សេង​ទៀត​។​

​យ៉ាងណាមិញ​ អ្វី​ដែល​ធ្វើ​ឲ្យ​ SUGAR​ S9​ កាន់តែ​មាន​ភាព​លេចធ្លោរ​ និង​ទាក់ទាញ​ថែម​ទៀត​នោះ​ គឺ​ស្មា​ត​ហ្វូ​ន​ដ៏​ប្រណិត​មួយ​នេះ​ ទទួល​បាន​នូវ​ចំណាត់ថ្នាក់​លេខ​មួយ​ ជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​កម្រាស់​ស្តើង​ជាងគេ​បំផុត​ក្នុង​ចំណោម​ស្មា​ត​ហ្វូ​ន​ដែល​មាន​បំពាក់​ទៅ​ដោយ​មុខងារ​ថត​វី​ដេ​អូ​ beauty​ mode​  នៅ​ក្នុង​ ចំណោម​ស្មា​ត​ហ្វូ​ន​ជាង​ ១០,០០០​គ្រឿង​ ហើយ​មាន​តែ​ ១២៩​ ម៉ូ​ដែល​ប៉ុណ្ណោះ​ នៅ​ទូ​ទាំង​សកលលោក​។​ ការ​ផ្ទៀត​ផ្ទាត់​នេះ​ គឹ​ត្រូវ​បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ 25​ ខែមករា​ ឆ្នាំ​ 2017 ​ដោយ​ Strategy​ Analytics​ ។​

ចំពោះ​តម្លៃ​របស់​ SUGAR​ S9​ នេះ​ គឺ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់ការ​ណាមួយ​នៅឡើយ​ទេ​ ខណៈ​អ្នកតំណាង​របស់​ក្រុមហ៊ុន​ SUGAR​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​ លោក​នឹង​ធ្វើការ​ជម្រាប​តម្លៃ​ជូន​ទៅ​ដល់​អ្នក​និយម​ស្មា​ត​ហ្វូ​ន​ទាំងអស់​ក៏​ដូច​ជា​ អតិថិជន​របស់​ក្រុមហ៊ុន​ SUGAR​ ដែល​កំពុង​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសារ​នូវ​វត្តមាន​ ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ចុង​ក្រោយ​នេះ​ជាក់​ជា​មិន​ខាន​ឡើយ​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន