no-alternative title

ផលិតផល​ម៉ាក​ គង់​ហ្គូ​រូ​ (Kangaroo)​ សម្ពោធ​ការិយាល័យ​តាំង​បង្ហាញ Showroom ​នៅ​ប្រទេស​កម្ពុជា​

កាលពីថ្ងៃទី 12 ខែកុម្ភៈ ឆ្នាំ2017 ក្រុមហ៊ុន Abosscam Import & Export Co., Ltd បានប្រារព្ធពិធីសម្ពោធការិយាល័យតាំងបង្ហាញផលិតផល កង់ហ្គូរ៉ូ (Kangaroo) ដំបូងនៅកម្ពុជា ដែលស្ថិតតាមបណ្តោយមហាវិថីម៉ៅសេទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដើម្បីផ្តល់ជូនលោកអ្នកនូវភាពងាយស្រួលក្នុងការស្វែងរកផលិតផលដែលមានគុណភាពខ្ពស់ ឥឡូវនេះការិយាល័យតាំងបង្ហាញផលិតផល កង់ហ្គូរ៉ូ (Kangaroo) បានបើកសម្ពោធជាផ្លូវការណ៍ហើយ។ 

សូមជំរាបផងដែរថា ផលិតផលម៉ាកកង់ហ្គូរ៉ូ (Kangaroo) បានបង្កើតដំបូងនៅប្រទេសអូស្រ្តាលី។ ក្រុមហ៊ុននេះ ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនផលិតឧបករណ៍ចំរោះទឹក និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ ដែលមានគុណភាពខ្ពស់ជាង 10 ឆ្នាំមកហើយ។ ដោយសារតែទទួលបានភាពជោគជ័យគួរអោយកត់សំគាល់ ក្រុមហ៊ុនបានបន្តចែកចាយផលិតផលទូទាំងសកលលោក និងពង្រីកបន្ថែមតំណាងសាខាជាច្រើនតាមបណ្តាប្រទេសមួយចំនួនដូចជា៖  ប្រទេសវៀតណាម ប្រទេសឡាវ ប្រទេសភូមា ប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូនេស៊ី និង ប្រទេសកម្ពុជា។

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចុប្បន្នផលិតផលកង់ហ្គូរ៉ូ (Kangaroo) មានចំនួន 600 ប្រភេទផ្សេងៗគ្នាដែលកំពុងតែចរាចរនៅលើទីផ្សារ។ ដើម្បីបំពេញតំរូវការអតិថិជនក្នុងការរស់នៅអោយកាន់តែមានភាពងាយស្រួល និងទាន់សម័យ យើងបានផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាអេឡិចត្រូនិច និង ការច្នៃប្រឌិតថ្មីៗបន្ថែមទៀត។ កង់ហ្គូរ៉ូ (Kangaroo) បានផ្តល់ជូននូវផលិតផល ប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិច និងសេវាកម្ម ដែលមានភាពខុសៗគ្នាដូចជា សម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈផ្ទះបាយ ម៉ាស៊ីនទឹកក្តៅ និងថាមពលព្រះអាទិត្យ ទូរដែកបច្ចេកវិទ្យាសុវត្ថិភាព ម៉ូទ័របូមទឹកអគ្គីសនី ទ្វារ បង្អួច និង សម្ភារៈបន្ទប់ទឹក។ 

​ការបើកការិយាល័យតាំងបង្ហាញនៅក្នុងប្រទេសកម្ពុជានេះគឹស្ថិតក្រោមការដឹកនាំ និងគ្រប់គ្រងរបស់ លោកជំទាវ ហ៊ុន វណ្ណ វឌ្ឍនា។ ដើម្បីធ្វើអោយការរស់នៅកាន់តែមានភាពឆ្លាតវៃ សំបូរបែប និងទាន់សម័យ កង់ហ្គូរ៉ូមានពាក្យស្លោកមួយថា ”ការអភិវឌ្ឍន៍រួមគ្នា” ដែលជាពាក្យស្លោកដ៏មានអត្ថន័យក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុនដូចដែលយើងបានចែងដូចខាងក្រោម៖

•ដើម្បីទទួលបានចំណាត់ថ្នាក់លេខ 1 ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 10 ក្នុងរយះពេលតែ 2 ឆ្នាំ ។

•ការផ្តល់ភាពខុសគ្នារវាងគុណភាព និងសេវាកម្មនៃផលិតផល ជាកត្តាសំខាន់ធ្វើអោយការរស់នៅកាន់តែមានភាពងាយស្រួល និងទាន់សម័យនៅក្នុងសហគមន៍នៃប្រទេសកម្ពុជា។

•ការចូលរួមសម្របសម្រួល និងចែករំលែកនូវពត៌មានទាំងក្នុងនិងក្រៅ។

•បង្កើនសមត្ថភាពនិងប្រសិទ្ធភាពរបស់បុគ្គលិកដើម្បីអនុវត្តការងារអោយទទួលបាននូវភាពជោគជ័យ។

•ការចូលរួមលើកទឹកចិត្តនៃការច្នៃប្រឌិត និង ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

•ការផ្តល់នូវតម្រូវការដោយបើកជំហ អាចបត់បែនបានគ្រប់កាលៈទេសៈ បច្ចេកវិទ្យាដែលមានទំនុកចិត្ត និង មានមូលដ្ឋានគំរូជាក់លាក់ សម្រាប់ពេលអនាគត។

 ផលិតផលកង់ហ្គូរ៉ូ (Kangaroo) នៅប្រទេសកម្ពុជា នឹងបង្ហាញជូននូវផលិតផលដែលមានគុណភាពខ្ពស់ និងធ្វើអោយជីវិតរស់នៅមានភាពងាយស្រួល ទាន់សម័យ និងសំបូរបែប រួមមាន៖

•សម្ភារៈប្រើប្រាស់ក្នុងផ្ទះ

•សម្ភារៈផ្ទះបាយ

•ម៉ាស៊ីនទឹកក្ដៅ និងថាមពលព្រះអាទិត្យ

•ទូរដែកបច្ចេកវិទ្យាសុវត្ថិភាព

•ម៉ូទ័របូមទឹកអគ្គិសនី

•ទ្វារ និង បង្អួច

•សម្ភារៈបន្ទប់ទឹក

សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាមក្រោមនេះ សម្រាប់ការសាកសួរព័ត៌មានបន្ថែម៖

(+855) 11 777 554 / (+855) 70 888 455

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន