no-alternative title

Huawei GR5 2017 Premium Version អាចកម្ម៉ង់ទុកមុនបានហើយថ្ងៃនេះ តម្លៃត្រឹមតែ 329$ ប៉ុណ្ណោះ ទទួលបានកាដូម្លៃស្មើ 50$ !

ថ្ងៃនេះ ក្រុមហ៊ុន Huawei បានប្រកាស ទទួលកម្ម៉ង់ទុកមុន សម្រាប់កំពូលស្មាតហ្វូនកាមេរ៉ាភ្លោះស៊េរីថ្មី Huawei GR5 2017 Premium Version ដែលមានល្បឿនកាន់តែលឿន រីឯអង្គចង់ចាំកាន់តែធំ (RAM: 4 GB & ROM: 64 GB) ជាផ្លូវការចាប់ពីថ្ងៃនេះ តទៅ រហូតដល់ថ្ងៃទី 28 កុម្ភៈ 2017។ ស្មាតហ្វូនដែលមានរាងស្អាតខ្ញង់ ស្តើង ស្រាល ពេញដោយអានុភាពនេះ ត្រូវបានរចនាឡើងសម្រាប់ អ្នកនិយមបច្ចេកវិទ្យាថ្មីៗ ។ Huawei GR5 2017 Premium Version នេះ ជាដំណើរវិវឌ្ឍន៍ដ៏អស្ចារ្យ លើសអ្វីដែលធ្លាប់មានពីមុនមក ដោយឥឡូវនេះវាមានល្បឿនលឿន CPU Octa-Core HiSilicon Kirin 655 អ៊ិនធើណិត 4G LTE Cat6 ល្បឿនលឿន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Huawei GR5 2017 Premium Version មានថាមពលថ្មប្រើបានយូរពេញ 1 ថ្ងៃ ទំហំ 3,340 មីលីអំពែ អេក្រង់ភ្លឺច្បាស់ត្រជាក់ ភ្នែកកំរិតធម្មជាតិ ទំហំ 5.5” ប្រើបានស៊ីម2 មានបំពាក់កាមេរ៉ាភ្លោះ ទំនើប ថតរូបច្បាស់ក្នុងទីងងឹត រឺពេលយប់ ថតរូបបែប Blurred Background រឺ Depth Of Field រឺ Wide Aperture (អាចសារ៉េផ្ទៃក្រោយច្បាស់ រឺព្រាលៗបាន មុនរឺ ក្រោយពេលថត) ដែលលក្ខណៈពិសេសតែមួយគត់ ដែលស្មាតហ្វូនដ៍ទៃទៀតមិនមាន  ថតបែប Bokeh (ជាប់ពន្លឺភ្លើង) ដោយមិនសូវមាន noises   បច្ចេកវិទ្យាស្កេនម្រាមដៃ Fingerprint 3.0 និង មុខងារការពារពន្លឺដែលជះដល់ភ្នែក។ 

 

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ របស់ក្រុមហ៊ុនស្មាតហ្វូន Huawei ប្រចាំកម្ពុជា បានឲ្យដឹងថា ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ ជាពិសេសអ្នកនិយមទូរស័ព្ទស្មាតហ្វូនកាមេរ៉ាភ្លោះ Huawei GR5 2017 Premium Version បំពាក់កាមេរ៉ាទំហំភ្លោះ 12MP និង 2MP ជាមួយ នឹងកាម៉េរ៉ាមុខសែលហ្វីស្អាតកប់ដោយមិនចាំបាច់ប្រើកាម៉េរា360 ទំហំ8MP  ក្នុងតម្លៃសមរម្យ មាន ល្បឿននិងអង្គចង់ចាំាកាន់តែលឿន ឥឡូវនេះ Huawei នឹងបង្ហាញនូវកំពូលស្មាតហ្វូនស៊េរីចុងក្រោយ គឺ Huawei GR5 2017 Premium Version ដែលធានាថាពិតជាត្រូវចិត្តជាក់ជាមិនខាន។ ក្រុមហ៊ុន រំពឹងថាការបង្ហាញខ្លួនរបស់ Huawei GR5 2017 Premium Version នៅកម្ពុជានឹងធ្វើឲ្យ ទីផ្សារ ស្មាតហ្វូននៅកម្ពុជាកក្រើកម្តងទៀត ដោយសារតែភាពល្អប្រណីតគុណភាពសមត្ថភាពលើសពីតម្លៃ។ 

 

លោក យុទ្ធូ បន្ថែមថា “ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចអញ្ជើញធ្វើការកម្ម៉ង់ទុកមុន សម្រាប់ស្មាតហ្វូន ស៊េរីថ្មី Huawei GR5 2017  Premium Version នៅគ្រប់សាខាហាងលក់ទូរស័ព្ទដែលមាន ស្លាកសញ្ញា និងភ្ងាក់ងារលក់របស់ Huawei ។ សម្រាប់ការកម្ម៉ង់ទុកមុន ក្នុងអំឡុងពេលនេះ អតិថិជននឹងទទួលបានកាដូ រួមមាន កាសស្តាប់ត្រចៀកប្លូធូស (Original Huawei Bluetooth Earphone), ស្រោមទូរស័ព្ទបិតបើក (Original Huawei Smart Cover) និង សំបកទូរស័ព្ទ (Back Cover) ដែលមានតម្លៃសរុបស្មើនឹង 50 ដុល្លារ!”។

 

Huawei GR5 2017 Premium Version មានតម្លៃត្រឹមតែ 329 ដុល្លារ  ប៉ុណ្ណោះ លើទីផ្សារស្មាតហ្វូនកម្ពុជា ដែលអតិថិជនអាចធ្វើការកក់ទុកមុន នៅតាមហាងលក់ទូរស័ព្ទនានា ដែលមានស្លាកសញ្ញា Huawei និង ហាងលក់ទូរស័ព្ទដែលមានបុគ្គលិក  Huawei  ឬតាមគេហទំព័រហ្វេសបុក Huawei Mobile (KH) ឬទូរស័ព្ទលេខ 069 73 23 23 ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន