no-alternative title

Canon EOS M6 កាមេរ៉ាជំនានថ្មី មានរាងស្អាត និងមានសមត្ថភាពខ្លាំង មានលក់នៅកម្ពុជាហើយ

ថ្មីៗនេះ ក្រុមហ៊ុន Canon បានធ្វើការបង្ហាញចេញនូវកាមេរ៉ាថតរូបជំនាន់ថ្មីឆ្នាំ 2017 ដែលរួមមាន Canon EOS77D ដែលជាកាមេរ៉ាប្រភេទ DSLR និង Canon M6 ដែលជាកាមេរ៉ាថតរូបខ្នាតមធ្យមសម្រាប់ បំពេញតម្រូវការអ្នកដែលចូលចិត្តខាងថតរូប។ Canon EOS M6 គឺជាកំនែប្រែថ្មីបំផុតសម្រាប់ឆ្នាំ 2017 ស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការដុសខាត និងបង្កើនគុណភាពប្រើប្រាស់កាន់តែខ្លាំងជាងជំនាន់មុនក្នុងត្រកូលរបស់វា។  ហើយឥលូវនេះ កាមេរ៉ាថ្មី មានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជាយើងហើយ។ អតិថិជនទាំងអស់ អាចទស្សនា និងធ្វើតេស្ត៍បាន នៅក្រុមហ៊ុន i-Qlick រួមជាមួយនិង Canon image Sqare គ្រប់សាខាទាំងអស់ ចាប់ពីថ្ងៃនេះបាន។ សំរាប់ព័តមានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ 023 99 66 38។

សូមជំរាបថា  Canon EOS M6 មានតួរខ្លួនកាត់ទៅរកពពួកកាមេរ៉ា DSLR ដែលផលិតពីជ័រស្វិតរលោង និងស្រោបដោយស្បែកគ្រើមត្រង់កន្លែងសំខាន់មួយចំនួនដើម្បីផ្តល់ភាពងាយស្រួលក្នុងការកាត់ថត។ ស៊េរីថ្មីនេះមានទម្ងន់ស្រាលល្មមត្រឹមតែ 390 ប៉ុណ្ណោះដោយរាប់បញ្ចូលទាំងថ្ម មេម៉ូរីកាត និងមានទំហំវិមាត្រ 112 x 68 x 45 មម មានភាពងាយស្រួលក្នុងការទុកដាក់យកតាមខ្លួន។ កាមេរ៉ាជំនាន់ថ្មីនេះដើរលើបន្ទះឈីប DIGIC 7 image processor ទ្រទ្រង់បានកាមេរ៉ាទំហំ 24.2MP ជាមួយសមត្ថភាពចាប់រូបភាពបានលឿនរហ័សបំផុត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយកាមេរ៉ទំហំ 24.2MP នៅលើ Canon M6 នេះ ត្រូវបានប្រើបា្រស់កញ្ចក់កែវលែនប្រភេទ STM Lens ភ្ជាប់នូវបច្ចេកវិទ្យា Dual Pixel CMOS AF និងមុខងារចាប់រូបភាព APS-C Sensor ដែលជួយធ្វើឲ្យការចាប់រូបភាពបានកាន់តែលឿនរហ័ស  និងចំនុច Focusដែលយើងចង់បាន ហើយការផលិតរូបភាពចេញមកគឺបានច្បាស់ល្អមិនសូវមានចំនុចអ៊ុចៗព្រាលច្រើននៅលើផ្ទៃរូបភាពឡើយ ពោល គឺគុណភាពរូបភាពច្បាស់មិនចាញ់ពពួកកាមេរ៉ា DSLR ប៉ុន្មានឡើយ។ ចំពោះការថតរូបនៅទីតាំងដែលមានពន្លឺខ្សោយវិញគឺមិនសូវចោទជាបញ្ហានោះទេ ព្រោះ M6 ត្រូវបានភ្ជាប់មកជាមួយកម្រិតពន្លឺស័្វយប្រវត្តិ OIS ដែលអាចបង្កើនកម្រិតពន្លឺពី 100 ទៅ 25,600 បានលឿនស្របតាមស្ថានភាពទីតាំងរូបភាព។ 

ចំពោះការថតវីដេអូវីវិញកាមេរ៉ារបស់ Canon M6 អាចថតបានកម្រិត Full-HD ក្នុងល្បឿន 60fps ព្រមទាំងមានកញ្ចក់អេក្រង់ថាច់ស្រ្គីនប្រភេទ LCD ទំហំ 3.0” សម្រាប់មើលបញ្ជាមុខងារទាំងឡាយទៀតផង។ ជាមួយគ្នានេះដែរ Canon M6 មានភ្ជាប់មកជាមួប្រព័ន្ធ Wi-Fi, NFC និងប្លូធូស ដែលកាន់តែផ្តល់នូវលក្ខណះងាយស្រួលក្នុងការតភ្ជាប់ និងចែករំលែកទៅកាន់ឧបករណ៍ដទៃទៀតដោយមិនចាំបាច់ប្រើខ្សែ USB ឬដោះម៉េមូរីកាតវាចេញ៕

មានលក់នៅក្រុមហ៊ុន i-Qlick  Tel: 023 99 66 38

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន