no-alternative title

Samsung Galaxy C9 Pro អាចកុម្ម៉ង់មុនបានចាប់ពីថ្ងៃទី 10 ខែមិនា ជាមួយនឹងតម្លៃ 539 ដុល្លា រួមនឹងការថែមជូនកាដូរជាច្រើន

យោងតាមការបង្ហាញនៅលើបណ្តាញសង្គមរបស់ក្រុមហ៊ុន ថៃសាមសុងប្រចាំនៃប្រទេសកម្ពុជា បានអោយដឹងថា នៅថ្ងទី 10 ខែមិនា រហូតដល់ថ្ងៃទី 17 ខែមិនា ឆ្នាំ 2017 ខាងមុនេះ ក្រុមហ៊ុនសាមសុង នឹងធ្វើការដាក់អោយអតិិថិជនទាំងអស់ អាចកុម្ម៉ង់ទុកជាមុនបាននូវ Samsung Galaxy C9 Pro ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅតាមបណ្តាហាងលក់ទូរស័ព្ទដែលនៅជិតលោកអ្នកបំផុត ជាមួយនឹងការផ្តល់ជូននូវតម្លៃពិសេសត្រឹមតែ 539 ដុល្លាប៉ុណ្ណោះ រួមនឹងការថែមជូនកាដូរពិសេស JBL Speaker Flip3 និង PowerBank 20000mAh។ ហើយអតិថិជននឹងទទួលបានទូរស័ព្ទងថ្មីនេះ នៅថ្ងៃទី 20 មិនា ឆ្នាំ 2017 នៅតាមបណ្តាហាងលក់ទូរស័ព្ទដែលលោកអ្នកបានកុម្មង់។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា Galaxy C9 Pro នេះក៏មានលក្ខណៈសម្បត្តិខ្លាំងមិនធម្មតាដែរ ពោលគឺ វាត្រូវបានបំពាក់មកជាមួយនូវអេក្រង់ទំហំ 6 អុីង ប្រភេទ Super AMOLED មានទំហំរីសូលូស្សិន 1080x1920 ភិចសែល និង មានទំហំដង់សុីតេរូបភាពទំហំ 367 PPI ។ ហ្វាប់ប្លែតមួយនេះត្រូវបាន Samsung បំពាក់កាមេរ៉ាសម្រាប់ថតរូប និងវីដេអូដែលមានទំហំ 16MP ជាមួយទំហំ aperture f/1.9 ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ហើយក៏អាចថតវីដេអូបានក្នុងកម្រិត 1080px ក្នុងល្បឿន 30fps ដូចគ្នា។ សម្រាប់កាមេរ៉ាក្រោយត្រូវបានអមមកជាមួយអំពូល LED Flash ចំនួន 2 គ្រាប់ជាជំនួយនៅពេលថតនៅទីងងឹត ប៉ុន្តែកាមេរ៉ារបស់ C9 Pro មិនបានភ្ជាប់នូវមុខងារទប់រំញ័រ OIS នោះទេ។ 

Samsung Galaxy C9 Pro មិនត្រឹមតែជាស្មាតហ្វូនដែលមានកញ្ចក់អេក្រង់ទំហំធំដំបូងគេរបស់ Samsung នោះទេ ប៉ុន្តែវាក៏ជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុនមួយនេះដែលបំពាក់ដោយរ៉េមទំហំ 6GB។ រ៉េមទំហំ 6GB នេះត្រូវបានបំពាក់នៅលើបន្ទះឈីប Qualcomm Snapdragon 652 ដែលមានស៊ីភីយូចំនួន 8-Core ដែល 4-Core ប្រភេទ Cortex-A72 រត់បានក្នុងល្បឿន 1.95GHz និង 4-Core ទៀតប្រភេទ Cortex-A53 រត់បានក្នុងល្បឿន 1.4GHz។ តាមរយះការធ្វើតេស្តក្នុងកម្មវិធី AnTuTu Benchmark បន្ទះឈីបដែលបំពាក់លើ C9 Pro ទទួលបានពិន្ទុ 68415។

លក្ខណះពិសេសនៃស្មាតហ្វូន Samsung Galaxy C9 Pro គឺវាមានឧប៉ាល័រសំឡេងពីរ, អេក្រង់ធំទំហំ 6.0”, រ៉េមខ្ពស់កប់ទំហំ 6GB, កំលាំងថ្មខ្លាំងទំហំ 4,000mAh មានបច្ចេកវិទ្យាសាកថ្មបានលឿន, ប្រើរន្ធ USB Type-C v1.0, ភ្ជាប់ដោយមុខងារ Always On Display, Samsung Pay, មានរន្ធដោតស៊ីមកាតទាំងពីរ និងម៉េមូរីកាតដាច់ដោយឡែកពីគ្នា។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន