no-alternative title

ក្រុមហ៊ុនសាមសុងប្រកាសប្រមូល Galaxy Note 7 ត្រឹមថ្ងៃទី 31 មីនា

ក្រុមហ៊ុនសាមសុងសូមប្រកាសជូនដំណឹងសារជាថ្មីម្តងទៀតដល់អតិថិជន Galaxy Note7 ទាំងអស់ថា កម្មវិធីប្តូរ Galaxy Note 7 យកទឹកប្រាក់វិញ នឹងបន្តត្រឹមថ្ងៃទី 31 ខែមីនាខាងមុខនេះតែប៉ុណ្ណោះ។ នៅក្នុងប្រទេសកម្ពុជា អតិថិជន Galaxy Note7 អាចយកទូរស័ព្ទមកប្តូរយកទឹកប្រាក់ដែលខ្លួនបានទិញ។ កម្មវិធីនេះនឹងបន្តត្រឹមថ្ងៃទី 31 ខែមីនា ឆ្នាំ 2017 នេះប៉ុណ្ណោះ នៅគ្រប់ហាងទំនើបសាមសុងដែលនាំចូលផលិតផលសាមសុងផ្លូវការនៅកម្ពុជា។

1.សម្រាប់អតិថិជនដែលបានទិញពីហាងទំនើបសាមសុងApsara, KLD ឬ Nika ដែលជា អ្នកនាំចូលផលិផលសាមសុងផ្លូវការ   សូមអញ្ជើញទៅកាន់ហាងទំនើបសាមសុង KLD  ទល់មុខអាគារភ្នំពេញថៅវើ  ហាងទំនើបសាមសុង Apsara   នៅជិតផ្សារដេប៉ូ ឬ ហាងទំនើបសាមសុង Nika ជិតស្តុបបូកគោ។

រូបភាពពាណិជ្ជកម្ម
no-alternative title

2.សម្រាប់អតិថិជនដែលមិនបានទិញពីហាងទំនើបសាមសុង Apsara, KLD ឬ Nika សូមអញ្ជើញទៅកាន់ហាងដែលលោកអ្នកបានទិញដើម្បីទទួលបានការសម្របសម្រួល ពីហាងទាំងនោះសម្រាប់កម្មវិធីនេះ។

ក្រុមហ៊ុនសាមសុង «សូមអភ័យទោសដោយសុច្ចចិត្តចំពោះការលំបាកដល់អតិថិជន និងដៃគូនានា ហើយក្រុមហ៊ុនសូមលើកទឹកចិត្តដល់អតិថិជន Galaxy Note7 ទាំងអស់ចូលរួមជាមួយកម្មវិធីនេះ។ គួរបញ្ជាក់ថា ដើម្បីសុវត្ថិភាពរបស់អតិថិជន ក្រុមហ៊ុនសាមសុងបានឈប់លក់ និងដូរ ព្រមទាំងសម្រេចចិត្តឈប់ផលិត Galaxy Note7 តែម្តង។ អតិថិជនទាំងអស់ដែលកំពុងប្រើប្រាស់ទាំង Galaxy Note7 ចាស់ និង Galaxy Note7 ដែលបានដូរថ្មី គួរបិទទូរស័ព្ទ និងឈប់ប្រើប្រាស់បន្ត ហើយទទួលយកអត្ថប្រយោជន៍ពីការដូរយកទូរស័ព្ទសាមសុងថ្មីជាមួយទឹកប្រាក់បន្ថែម ឬប្តូរយកទឹកប្រាក់វិញ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន