no-alternative title

តើអ្នកដឹងទេថា ការធានារបស់ Canon មានលក្ខណះពិសេសប៉ុណ្ណា? សូមស្តាប់លោក ឡាយ ពេជ្រ ប្រធានគ្រប់គ្រង លើផ្នៃកសេវាកម្មប្រចាំក្រុមហ៊ុន i-Qlick បកស្រាយ

ជឿជាក់ថា អតិថិជនទាំងអស់ ប្រហែលជាធ្លាប់ស្គាល់ និងធ្លាប់លឺឈ្មោះក្រុមហ៊ុន i-Qlick ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលកាមេរ៉ា និងម៉ាស៊ីនព្រីន Canon រួមជាមួយនឹងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត មកកាន់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាហើយ។ ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនបានរៀបចំនូវព្រឹត្តិការណ៍ធំៗ មួយចំនួននៅក្នុងប្រទេសកម្ពុជា រួមមានដូចជា Canon Photo Marathon, កម្មវិធី CCPC, កម្មវិធីបង្រៀបថតរូប និងសិក្ខាសាលានានា រួមនិឹងការចូលរួមឧបត្ថម្ភដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចអគ្គមហាសេណាបតីតេជោ ហ៊ុន សែន ដែលហៅកាត់ថា TYDA ផងដែរ។

រហូតមកពេលនេះ ក្រុមហ៊ុន i-Qlick គឺទទួលបាននូវភាពជោគជ័យ និងមានការគាំទ្រយ៉ាងខ្លាំងពិសំណាក់អ្នកថតរូបអាជីព និងអ្នកប្រើប្រាស់កាមេរ៉ា ក៏ដូចជាសហគ្រាសថតរូប ហើយនឹងក្រុមហ៊ុនមួយចំនួនទៀត ដោយសារតែក្រុមហ៊ុនជប៉ុនមួយនេះ បាននាំមកនូវផលិតផល ដែលមានគុណភាពខ្ពស់ ក៏ដូចជាការបំរើេសវាកម្មប្រកបភាពជឿជាក់ និងរហ័សទាន់ចិត្ត។ ហេតុដូច្នេះ ដើម្បីចង់ដឹងកាន់តែច្បាស់ថា តើការធានាទៅលើផលិតផល Canon មានលក្ខណះពិសេស ច្បាស់លាស់ប៉ុណ្ណានោះ? 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមស្តាប់លោក ឡាយ ពេជ្រ ដែលជាប្រធានគ្រប់គ្រងលើផ្នៃកសេវាកម្មប្រចាំក្រុមហ៊ុន i-Qlick បកស្រាយទាំងអស់គ្នា៖ 

-Canon Service Center គឺបានបើកបំរើេសវាជូនអតិថិជននៅក្នុងប្រទេសកម្ពុជា មានរយះពេលចំនួន 7 ឆ្នាំមកហើយ អតិថិជនទាំងអស់ ដែលជាវផលិតផល Canon រាប់ទាំងកាមេរ៉ាថត និងម៉ាស៊ីនព្រីន រួមជាមួយនឹងផលិតផល Canon មួយចំំនួនទៀតពីក្រុមហ៊ុន i-Qlick គឺទទួលបានការធានារយះពេល 12 ខែ ដោយមានបូករួមទាំងជួសជុល ហើយនិងការផ្លាស់ប្តូរ Spare Part ដោយឥតគិតថ្លៃ មិនថាវាមានតម្លៃថ្លៃប៉ុណ្ណានោះទេ។ កន្លងមកនៅពេលដែលអតិថិជន មានបញ្ហាចំពោះការប្រើប្រាស់ដូចជា ខូច ជាប់គាំង ឬមិនយល់ពីរបៀបនៃការប្រើប្រាស់ គឺក្រុមហ៊ុន i-Qlick បានបើកនូវវគ្គសិក្សាខ្លីៗជាច្រើនស្តីអំពីផលិតផលថ្មីៗទាំងនោះ ដោយបានអញ្ជើញអតិថិជទាំងអស់គ្នា មកសាកល្បង និងអនុវត្តន៍ផ្ទាល់ ស្តីពីរបៀបនៃការប្រើប្រាស់ ក៏ដូចជាការថែរក្សារជាដើម ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន ក៏បានផ្តល់សេវាជួសជុលជូន ក៏ដូចជាផ្តល់ការព្រឹក្សាយោបល់ ទាំងនៅ Service Center និងខាងក្រៅផងដែរ។ អ្វីដែលពិសេសនោះ ក្រុមហ៊ុន i-Qlcik មានក្រុមបុគ្គលិកសំរាប់ធ្វើដំណើរទៅដល់គេហដ្ឋាន ក៏ដូចជា ក្រុមហ៊ុនរបស់ អតិថិជន ដើម្បីតម្លើង និងជួសជុលជូនដោយឥគិតថ្លៃថែមទៀតផង។   

-បន្ថែមពីលើនេះ Canon Service Center ក៏មានផ្តល់ជូននូវសេវាកម្មជួសជុល និងថែរក្សារជាកញ្ចប់សំរាប់អតិថិជនផងដែរ ដែលសេវាកម្មនេះគឺមានរយះពេលចាប់ពីមួយឆ្នាំ រហូតដល់បីឆ្នាំ និងអាចមានលើសពីនេះ ទៅតាមតម្រូូវការរបស់អតិថិជន ដោយក្រុមហ៊ុន i-Qlick បានផ្តល់ជូនតម្លៃមានធូរ និងភាពសមរម្យ ដែលអាចអោយពួកគាត់ទទួលបាននូវអត្ថប្រយោជន៍ច្រើនជាងអ្វីដែលគាត់នឹងត្រូវជួបប្រទះបញ្ហាម្តងៗ ហើយសេវាកម្មនេះ គឺផ្តល់អតិថិជនទាំងអស់ ពិសេសទៅលើអ្នកប្រើប្រាស់មួយចំនួនធំ ដែលគាត់មានការមមាញឹកខ្លាំងនៅក្នុងការប្រើប្រាស់ផលិតផល Canon សំរាប់អជីវកម្ម ឬក៏ជាអ្នកថតរូបអាជីព ហើយនិងសហគ្រាសថតរូបជាដើម។ ពួកគាត់ អាចនឹងជួបនូវហានិភ័យច្រើន ហើយសេវាកម្មនេះ និងអាចជួយអោយសន្សំសំចៃបានច្រើន ទាំងពេលវេលា និងថវិការ។ ចំំពោះការផ្លាស់ប្តូរសម្ភារះវិញ ដែលហៅថា Spare Part នោះ គឺ Canon Service Center បាននាំយកមកនូវផលិតផលថ្មីពីរោងចក្រផ្ទាល់ ដោយមានត្រួតពិនិត្យត្រឹមត្រូវច្បាស់លាស់ ពីសំណាក់អ្នកជំនាញ និងក្រុមជាង ដែលមានវិជ្ជាជីវះ និងធ្លាប់បានទទួលការបណ្តុះបណ្តាលផ្ទាល់ពីអ្នកជំនាញរបស់ក្រុមហ៊ុន Canon នៅប្រទេសជប៉ុនតែម្តង។ 

-ដើម្បីបន្ថែមនូវភាពងាយស្រួលជូនដល់អតិថិជន Canon ទាំងអស់ ក្រុមហ៊ុន i-Qlick បានបង្កើតនូវ Canon Imager Square (CIS) ជាច្រើនកន្លែងបន្ទាប់ពី Showrom នៅមហាវិថីព្រះសីហនុនេះ។ ឥលូវនេះ CIS គឺមានចំនួន 5 ហើយ រួមមានដូចជា CIS Toul Kork, Chak Ang Ree, Chamka Morn, Nojima  និង Sunximexco។ ដែលទីតាំងទាំងនេះ គឺមានមិនត្រឹមតែមានផ្តល់ជូននូវការលក់ផលិតផល Canon នោះទេ គឺវាថែមទាំង បានផ្តល់ជូននូវការព្រឹក្សាយោបល់ និងអាចបន្ថែមនូវគន្លឹះនៅក្នុងការប្រើប្រាស់ជូនដល់អតិថិជនផងដែរ ហើយកន្លែងទាំងអស់នេះ និងអាចផ្តល់ជូនអតិថិជននៅតាមតំបន់ទាំងនោះ ចំនេញបានច្រើនផងដែរ ទាំងការធ្វើដំណើរ និងពេលវេលានៅពេលដែលផលិតផលខ្លួនមានបញ្ហាម្តងៗ។ 

-នៅក្នុងកំឡុុុងពេលការធានារយះពេល 12 ខែ អតិថិជនរបស់ i-Qlick គឺមិនត្រឹមតែទទួលបានការធានាជួសជុលទៅលើការប្រើប្រាស់ផលិត ផលតែមួយផ្នែកនោះទេ គឺក្រុមហ៊ុន មានផ្តល់ជូននូវអត្ថប្រយោជន៍មួយចំនួនទៀតផងដែរ ដូចជាផ្តល់ឱកាសអោយចូលរួមនៅក្នុងកម្មវិធីផ្សេងៗ ដែលក្រុមហ៊ុនតែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ រួមមានដូចជា ការសម្ពោធផលិតផលថ្មីៗ វគ្គបង្រៀនថតរូប វគ្គរបៀបថែរក្សាផលិតផល និងការប្រកួតថតរូបប្រចាំឆ្នាំជាដើម ដែលនេះ គឺបង្ហាញអោយឃើញយ៉ាងច្បាស់ថា ក្រុមហ៊ុន Canon គឺមិនផ្តោតតែទៅលើការជួសជុលមួយមុខនោះទេ គឺថែមទាំងផ្តល់ជូននូវអត្ថប្រយោជន៍ហួសពីការរំពឹងទុកទៀតផង។

-ជាមួយគ្នានេះ Canon Service Center ក៏បានអំពាវនាវដល់អតិថិជនទាំងអស់ផងដែរ គឺនៅពេលដែលកាេមរ៉ា ឬក៏ម៉ាស៊ីនព្រីន ក៏ដូចជាផលិតផល Canon មួយចំនួនទៀត មានបញ្ហាខូច ឬក៏ជាប់កូដអីផ្សេងៗនោះ សូមអតិថិជនទាំងអស់ ស្វែករកទីតាំង Canon Service Center  របស់ក្រុមហ៊ុន Canon ដែលនៅជិតលោកអ្នកបំផុត ជៀសវាងការខាតបង់ពេលវេលា និងថវិកា ពីព្រោះថា ការជួសជុល នៅហាងខាងក្រៅមួយចំនួន គឺមិនភាពគ្រឿងបន្លាស់ និងឧបករណ៍ត្រួតពិនិត្យគ្រប់គ្រាន់ ជូនអតិថិជននោះទេ ភាគច្រើនគេប្រើប្រាស់របស់ Second Hand ឬក៏របស់កាប់សាច់ វាអាចនឹងធ្វើលោកអ្នកកាន់តែពិបាកថែមមួយកំរិតទៀត។ និយាយរួម គឺមានតែ Canon Service Center តែមួយគត់ ដែលជាកន្លែងផ្តល់ទំនុកចិត្តសំំរាប់អតិថិជនទាំងអស់គ្នា។  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន