no-alternative title

សែលកាត បាននឹងកំពុងតែផ្តោតសំខាន់កាន់តែខ្លាំងលើយុវជន តាមរយះការផ្តល់ឱកាសអោយពួកគេបញ្ចេញសមត្ថភាព

កាលពីថ្ងៃទី 25 ខែមិនានេះ នៅសណ្ឋាគារ Sun & Moon Urban Hotel ក្រុមហ៊ុន សែលកាត បានប្រកាស និងសម្ពោធជាសផ្លូវការនូវគំនិតផ្ដួចផ្ដើមថ្មីរបស់ខ្លួនជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលផ្តោតសំខាន់លើយុវជន ដែលព្រឹត្តិការណ៍នេះ រួមមានដូចជា ការបង្ហាញខ្លួននិងណែនាំយុវទូតរបស់សែលកាត, ការប្រកាសពីកម្មវិធីប្រកួត Cellcard Super Data Race និងការបង្ហាញជាលើកដំបូងនូវកម្មវិធី Cellcard Youth Pledge និងការប្រគំតន្ត្រី។ គំនិតផ្ដួចផ្ដើមទាំងបីនេះ ត្រូវបានបង្កើតឡើង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយយុវជន ដើម្បីបង្ហាញថា សែលកាត យកចិត្តទុកដាក់ខ្លាំងបំផុតចំពោះការអភិវឌ្ឍចំណេះដឹង និងការស្វែងយល់ឲ្យកាន់តែច្បាស់ពីតម្រូវការរបស់យុវជនខ្មែរ។

នាយកផ្នែកផ្សព្វផ្សាយនិងទំនាក់ទំនងរបស់ក្រុមហ៊ុនសែលកាត អ្នកស្រី Cheryl Gray បានមានប្រសាសន៍ថា  យុវជនជាសសរទ្រូងនិងអនាគតរបស់ប្រទេសជាតិ ហើយពួកគេសក្ដិសម នឹងទទួលបាននូវបទពិសោធន៏កាន់តែប្រសើរ និងការយល់កាន់តែច្បាស់ ពីក្រុមហ៊ុនប្រតិបត្តិករសេវាទូរស័ព្ទ។ អ្នកស្រីបានបន្តទៀតថា យើងកំពុងរៀបចំទិសដៅថ្មីមួយ ដើម្បីឲ្យយុវជនជាអ្នកតំណាងប្រែន (ម៉ាក) របស់យើង។  អ្នកស្រីបានបន្ថែមទៀតថា យុវទូតរបស់យើង នឹងអាចជួយឲ្យយើងផ្សារភ្ជាប់ទំនាក់ទំនង និងសកម្មភាពនានារបស់យើងទៅនិងយុវជនកាន់តែខ្លាំង ព្រមទាំងយល់ពីពួកគេកាន់តែច្បាស់។ មិនតែប៉ុណ្ណោះសេវាអ៊ីនធើណិតរបស់យើងក៏នឹងជួយឲ្យពួកគេរីករាយប្រើប្រាស់អ៊ីនធើណិតល្បឿនលឿនបំផុតក្នុងតម្លៃសមរម្យក្នុងពិភពអនឡាញផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

យើងចង់ឲ្យទំនាក់ទំនងរបស់យើងនិងពួកគេកាន់តែជិតស្និទ្ធ និងធានាបានថាយើងផ្ដល់នូវអត្ថប្រយោជន៍កាន់តែប្រសើរដល់យុវជន និងផ្ដល់ជាឱកាសសម្រាប់ពួកគេរក្សាទំនាក់ទំនង ដើម្បីបង្កើតមិត្តភាព ស្វែងយល់ពីអ្វីៗថ្មីៗ និងអភិវឌ្ឍខ្លួន ដូចយុវជនបណ្ដាប្រទេសនានាក្នុងតំបន់ដែរ។ កម្ពុជាជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចលូតលាស់ឆាប់រហ័សនៅអាស៊ី។ យើងមិនគួរមើលរំលងវិស័យបច្ចេកវិទ្យាទាំងក្នុងសេដ្ឋកិច្ច និងសហគមន៍នោះទេ។

ក្នុងនាមជាក្រុមហ៊ុនប្រតិបត្តិករសេវាទូរស័ព្ទខ្មែរតែមួយគត់ សែលកាត យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអនាគតប្រទេសជាតិ និងមានទស្សនវិស័យវែងឆ្ងាយក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឲ្យកាន់តែរីកចំរើន។ សេវាអ៊ីនធើណិតតាមទូរស័ព្ទជាផ្នែកមួយដ៏សំខាន់នៃកត្តាជុំរុញការអភិវឌ្ឍន៏ ប៉ុន្តែវាសម្រេចទៅបានអាស្រ័យដោយការផ្សារភ្ជាប់ទំនាក់ទំនងមនុស្សគ្រប់គ្នា តាមរយ: អ៊ីនធើណិតក្នុងតម្លៃសមរម្យបំផុត។

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន