no-alternative title

អាយឌីភី និង អេស៊ីអ៊ី រៀបចំកម្មវិធីសប្បុរសធម៌នៅក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងមានវត្តមានចូលរួមសម្តែងពីសំណាក់តារាល្បីៗជាច្រើនរូប

ភាពរំភើបរីករាយ និងការទន្ទឹងរង់ចាំរបស់សិស្សានុសិស្ស បុគ្គលិកការងារ មាតាបិតារបស់សិស្ស និងពីសំណាក់មហាជន កំពុងមានសន្ទុះយ៉ាងខ្លាំង ដោយសារពួកគេនឹងបានជួបជាមួយនឹងតារាល្បីៗដែលពួក គេស្រលាញ់ពេញចិត្ត និង បានទស្សនាការសម្តែងពីសំណាក់ក្រុមរាំរបាំប្រពៃណីខ្មែរ នៅក្នុងកម្មវិធីសប្បុរសធម៌ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែររបស់សាលាអេស៊ីអ៊ី ដែលធ្វើឡើងនៅថ្ងៃទី 2 ខែ មេសា ឆ្នាំ 2017 ក្នុងសាលពិពរណ៌កោះពេជ្រ អគារ B និង C នាពេលខាងមុខនេះ។  ក្រោមការរៀបចំរបស់គណៈកម្មការសង្គមរបស់អាយឌីភី និង អេស៊ីអ៊ី និងចូលរួមដឹកនាំដោយអគ្គរាជទូតសុឆន្ទៈសិស្ស និងបុគ្គលិករបស់សាលាអេស៊ីអ៊ីទាំងអស់ កម្មវិធីសប្បុរសធម៌ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរនេះត្រូវបានប្រារព្ធឡើងរយៈពេលកន្លះថ្ងៃ ក្នុងគោលបំណងរកមូលនិធិជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផា។

 

កំពូលតារាចំរៀងល្បីៗ និងតារាចំរៀងនិពន្ធស្នាដៃដើម បានស្ម័គ្រចិត្តចូលរួមសម្ដែងក្នុងកម្មវិធីសប្បុរសធម៌ដ៏មហោឡារិកនេះ ហើយដែលរំពឹងទុកថានឹងមានអ្នកចូលរួមកម្មវិធីប្រមាណជាង 1500នាក់ រួមមាន៖ ជី ដេវិត,ទេព បុព្រឹក្ស,ថែល ថៃ, ចម្រើន សុភក្រ័្ដ, សាវាឌី ធីរិកា,សេម រ៉ុកគឺ, និកគីនិកគី, ម៉ារី,ស្រណោះ,កញ្ជនា,ដឹ ម៉ាស្តាច,សូរិយា, តូនី វិនសុន និងតារាមានទេពកោសល្យជាច្រើនរូបទៀត។ មិនត្រឹមតែប៉ុណ្ណោះ របាំប្រពៃណីខ្មែរនឹងត្រូវសម្តែងជួនអ្នកចូលរួមផងដែរ ដោយក្រុមឈ្មោះ របាំ។ លោក សូរិយា អ៊ូង បានបកស្រាយពីចំណាប់អារម្មណ៍របស់លោកក្នុងការមកសម្តែងក្នុងកម្មវិធីដោយមិនយកកំរៃថា «ពួកយើងទាំងអស់គ្នាតែងតែស្វែងរកវិធីក្នុងការជួយគ្នាទៅវិញទៅមក ដូច្នេះក្នុងនាមខ្ញុំបាទជាអ្នក សម្តែងម្នាក់ ខ្ញុំបាទសង្ឃឹមថាការសម្តែងលើឆាករបស់ខ្ញុំគឺជាចំណែកមួយក្នុងការប្រមូលមូលនិធិជូនទៅដល់មន្ទីរពេទ្យកាន់តែប្រសើរ»។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

លោកស្រី ជា ចិន្តាមុនី ប្រធានគណៈកម្មាធិការសង្គម IDP-ACE បានមានប្រសាសន៍ថា វានឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលសិស្សសាលាអេស៊ីអ៊ី ទាំងអស់, មាតាបិតា, បុគ្គលិក,មិត្តភក្តិនិងក្រុមគ្រួសាររបស់ពួកគេទាំងអស់មករួមគ្នាដើម្បីអបអរឆ្នាំថ្មីប្រពៃណីខ្មែរសម្រាប់កម្មវិធីសប្បុរសធម៍។សិស្សសាលាអេស៊ីអ៊ី ឈ្មោះលី ណេង បាននិយាយផងដែរថា «មិត្តភក្តិរបស់ខ្ញុំ និងរូបខ្ញុំផ្ទាល់បានទិញសំបុត្រចូលរួមកម្មវិធីរួចរាល់ហើយ» «បង និកគីនិកគី ជាតារាក្នុងដួងចិត្តរបស់ពួកខ្ញុំ។ សឿង ចាន់តារា ឯកអគ្គរដ្ឋទូតសុឆន្ទៈសិស្សរបស់សាលាអេស៊ីអ៊ីដែលផ្តួចផ្តើមកម្មវិធីនេះម្នាក់បានមានមតិថា: «កម្មវិធីនេះនឹងក្លាយជាកំណត់ចំណាំពិសេសប្រចាំឆ្នាំរបស់យើង ហើយពួកយើងមានអារម្មណ៏រំភើបនិងមានមោទនភាពក្នុងការចូលរួមរៀបចំកម្មវិធីមួយនេះ។

 

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា «ក្រសួងអប់រំ យុវជន និងកីឡា សូមគាំទ្រនូវកម្មវិធីសប្បុរសធម៌ ក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិរបស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ។ ក្រៅពីជួយបណ្តុះនូវផ្នត់គំនិតក្នុងការចែករំលែកធនធានផ្ទាល់ខ្លួន ទោះតិចក្តី ច្រើនក្តី ដើម្បីជួយដល់សង្គម កម្មវិធីនេះ បានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ក្នុងស្រទាប់យុវវ័យឱ្យចូលរួមលើកកម្ពស់វប្បធម៌ប្រពៃណី និងអរិយធម៌ខ្មែរទាំងអស់គ្នា។» សាលពិពណ៌កោះពេជ្រទាំងពីរ នឹងមានការដាក់តាំងបង្ហាញជាមួយស្តង់ផ្សេងៗ មានដូចជាស្តង់អាហារសម្រន់ និង វត្ថុអនុស្សាវរីយ៍ពិសេសៗ សំរាប់ឱកាសបុណ្យចូលឆ្នាំខ្មែរ និងស្តង់ថតរូបដោយខ្លួនឯងជាដើម។

 

លោកម៉ៅស្រេងនាយក អាយ ឌី ភី និង អេ ស៊ី អ៊ី ប្រចាំនៅកម្ពុជាបានមានប្រសាសន៏ថា យើងរង់ចាំស្វាគមន៍អ្នករាល់គ្នាដើម្បីចូលរួមកម្មវិធីសប្បុរសធម៏រៃអង្គាស និងការប្រារព្ធពិធីចូលឆ្នាំខ្មែរក្នុងឆ្នាំនេះ។ យើងមានក្ដីសោមនស្ស យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិករបស់យើង, ឯកអគ្គរដ្ឋ ទូតសុឆន្ទៈសិស្សនិងគ្រួសាររបស់ពួកគេនៅក្នុងការរៀបចំ និងគាំទ្រកម្មវិធីនេះដើម្បីអបអរឆ្នាំថ្មីផង និងដើម្បីរៃអង្គាសប្រាក់ដើម្បីជួយកុមារនៅមន្ទីរពេទ្យគន្ធបុប្ផាផង ។

សំបុត្រសម្រាប់ចូលរួមកម្មវិធីសប្បុរសធម៌ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែររបស់សាលាអេស៊ីអ៊ី មានលក់នៅៈ

១. គ្រប់សាខាសាលារៀន ACE (សាខា សម្ដេចប៉ាន សន្ធរម៉ុក ទួលទំពូង និងសៀមរាប)

២. ហាងកាហ្វេ Brown (សាខា IFL Pencil សុធារស)

៣. ហាងតែ KOI (សាខា ម៉ៅសេទុង IFL ត្រសក់ផ្អែម)

៤. ហាងកាហ្វេ Artease

៥. Premium Party

- សំបុត្រតម្លៃ 30000 រៀល នឹងទទួលបានអាវយឺត 1 ផងដែរ!  ថវិការទាំងអស់ដែលទទួលបានពីកម្មវិធីនឹងបរិច្ចាគជូន មន្ទីពេទ្យគន្ធបុប្ផា។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន