no-alternative title

ក្រុមហ៊ុន Smart Axiata បានផ្តល់នូវមូលនិធិ ដែលមានទំហំទឹកប្រាក់ចំនួន 5 លានដុល្លារ ដើម្បីជួយជំរុញ និងគាំទ្រការបង្កើតថ្មីសំរាប់វិស័យឌីជីថលនៅកម្ពុជា

ថ្ងៃទី 28 មីនា ឆ្នាំ 2017 នេះ នៅសណ្ឋគារ Sofitel ក្រុមហ៊ុន Smart Axiata បានសម្ពោធមូលនិធិដែលមានទុនវិនិយោគ 5 លានដុល្លារ ដើម្បីគាំទ្រក្រុមហ៊ុន និងក្រុមហ៊ុនបង្កើតថ្មីក្នុងវិស័យឌីជីថល នៅកម្ពុជា ។ គំនិតផ្តួចផ្តើមថ្មីបំផុតនេះពីក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេរបស់ប្រទេសកម្ពុជា ត្រូវបានប្រកាសក្នុងអំឡុងពេលពិធីសម្ពោធ ក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដោយមានវត្តមានចូលរួមពីភាគីពាក់ព័ន្ធអន្តរក្រសួង និងតំណាងពីសហគមន៍បច្ចេកវិទ្យានៅកម្ពុជា ជាច្រើនរូប។ មូលនិធិនេះ សំរាប់អាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន Smart  ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Smart ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់ប្រឹក្សា និងវិនិយោគ Mekong Strategic Partners (MSP) ។ មូលនិធិនេះ សំដៅធ្វើការវិនិយោគទៅលើអាជីវកម្មនៅក្នុងវិស័យឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងវិស័យនេះ ដែលគេរំពឹងថា នឹងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាមួយកម្រិតទៀត ។ ខណៈចំនួនសហគ្រិនក្នុងវិស័យឌីជីថលនៅកម្ពុជាបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅមិនទាន់មានមូលនិធិច្បាស់លាស់មួយដែលផ្តោតលើការវិនិយោគនៅក្នុងអាជីវកម្មទាំងនោះទេ ពោលគឺ ទាំងការគាំទ្រផ្នែកថវិកា និងបច្ចេកទេស ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart មានក្តីរំភើបរីករាយ ក្នុងការសម្ពោធមូលនិធិដ៏មានសក្តានុពលនេះ ដែលជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមការងារជាច្រើនទៀតក្នុងវិស័យឌីជីថល របស់ក្រុមហ៊ុន Smart នឹងរៀបចំឡើង ក្រោមស្មារតីបន្តធ្វើជាដៃគូអភិវឌ្ឍន៍សំខាន់មួយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា ។ លោក ថូម៉ាស បានមានប្រសាសន៍ថា “ថ្ងៃនេះ ជំពូកថ្មីមួយក្នុងដំណើរឆ្ពោះទៅមុខនៃវិស័យឌីជីថលនៅកម្ពុជា នឹងចាប់ផ្តើមហើយ ដោយយើងរំពឹងថា មូលនិធិនេះនឹងជំរុញរលកថ្មីមួយក្នុងការអភិវឌ្ឍនៃវិស័យឌីជីថល ។ យើងកំពុងស្វែងរកក្រុមហ៊ុន ឬសហគ្រិន ក្នុងវិស័យបច្ចេកវិទ្យា ដែលកំពុងធ្វើការទាក់ទងនឹងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ពាណិជ្ជកម្មឌីជីថល ការកំសាន្ត ប្រព័ន្ធផ្សព្វផ្សាយសង្គម ការផ្សព្វផ្សាយពាណិជ្ជកម្ម ការអប់រំ និងការថែទាំសុខភាព ។ បច្ចេកវិទ្យាទាំងនេះនឹងមិនត្រឹមតែបំពេញបន្ថែមអោយបណ្តាញតភ្ជាប់លំដាប់ថ្នាក់លេខមួយរបស់យើងប៉ុណ្ណោះទេ តែក៏នឹងធ្វើឱ្យជីវិតប្រជាជនកម្ពុជាមានភាពងាយស្រួល និងភាពតភ្ជាប់កាន់តែខ្ពស់។

ការវិនិយោគពីមូលនិធិសម្រាប់បុគ្គលម្នាក់ៗ មានចន្លោះទឹកប្រាក់ពី 25 ពាន់ ដល់ 50 ពាន់ដុល្លារអាមេរិក ដោយអាស្រ័យលើដំណាក់កាលនៃការអភិវឌ្ឍអាជីវកម្ម វិស័យពាក់ព័ន្ធ និងតម្រូវការថវិការបស់អាជីវកម្មនីមួយៗ ។ បន្ថែមពីការគាំទ្រផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុនក៏នឹងផ្តល់នូវការគាំទ្រដល់អាជីវកម្ម និងអាជីវកម្មចាប់ផ្តើមថ្មី តាមរយៈការផ្ដល់ប្រឹក្សា ការចែករំលែកចំណេះដឹង និងការគាំទ្រផ្នែកអភិវឌ្ឍពាណិជ្ជកម្ម ។ អ្នកវិនិយោគមានសក្តានុពល ក៏នឹងទទួលបានការណែនាំក្នុងការធ្វើទីផ្សារ ការអភិវឌ្ឍម៉ាកយីហោ និងដំណើរការអាជីវកម្មសំខាន់ៗផ្សេងទៀត ដែលដកស្រង់ពីបទពិសោធន៍របស់ក្រុមហ៊ុន Smart ដើម្បីធ្វើអោយគោលដៅអាជីវកម្មសម្រេចទៅបានដោយជោគជ័យ ។

លោក ថូម៉ាស បានបន្ថែមទៀតថា យើងនឹងផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយដល់ក្រុមហ៊ុន និងអាជីវកម្មដែលយើងសម្រេចចិត្តធ្វើការវិនិយោគ ដោយយើងនឹងផ្តល់អោយពួកគាត់នូវការគាំទ្រផ្នែកបច្ចេកទេស និងលទ្ធភាពភ្ជាប់ទៅកាន់អតិថិជនរបស់យើងជាង 8 លាននាក់ ដែលបាននិងកំពុងប្រើសេវាកម្មឌីជីថលនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់រួចទៅហើយ។ មូលនិធិនេះ នឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុន MSP ចាប់តាំងពីការកំណត់អត្តសញ្ញាណដំបូងនៃឱកាសវិនិយោគសក្តានុពល រហូតដល់ការគ្រប់គ្រងកំណើនក្រោយការវិនិយោគ។

លោក Stephen Higgins អគ្គនាយកក្រុមហ៊ុន  MSP បានមានប្រសាសន៍ថា “យើងជឿជាក់ថាមានឱកាសអាជីវកម្មច្រើនណាស់ក្នុងវិស័យបច្ចេកវិទ្យា ហើយយើងមានក្តីរំភើបឥតឧបមា ដោយបានចាប់ផ្តើមមូលនិធិវិនិយោគនេះរួមគ្នាជាមួយក្រុមហ៊ុន Smart ។ យើងនឹងធ្វើការវិនិយោគក្នុងក្រុមហ៊ុនដំណាក់កាលដំបូង និងដំណាក់កាលកំពុងលូតលាស់ ។ យើងក៏ចង់វិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យាដែលទទួលបានជោគជ័យ និងមានក្តីប្រាថ្នាធំធេង ដែលបានចាប់ផ្តើមផលិតផល ឬសេវាកម្មបច្ចេកវិទ្យារបស់ពួកដោយជោគជ័យ ហើយកំពុងចង់ពង្រីកបន្ថែមទៀត។

អ្នកចូលរួមនៅក្នុងពិធីសម្ពោធមូលនិធិនេះ មានក្តីរំភើបចំពោះឱកាសថ្មីៗសម្រាប់សហគ្រិនក្នុងវិស័យឌីជីថលក្នុងប្រទេសកម្ពុជា ។ អារម្មណ៍នេះក៏បានលើកឡើងដោយ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផងដែរ ដោយ ឯកឧត្តម បានមានប្រសាសន៍ថា “មានគំនិងច្នៃប្រឌិតជាច្រើនដែលកំពុងកើតឡើងក្នុងវិស័យបច្ចេកវិទ្យា និងសេវាកម្មឌីជីថល នៅក្នុងប្រទេសកម្ពុជា ។ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តគាំទ្រដល់ចំពោះកិច្ចការនេះ សំដៅអភិវឌ្ឍសេដ្ឋកិច្ចក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ។ ក្នុងនាមជាភាគីពាក់ព័ន្ធសំខាន់នៅក្នុងវិស័យនេះយើងគួរតែផ្តោតការយកចិត្តទុកដាក់របស់យើងនៅលើការកំណត់អត្តសញ្ញាណការសហការនិងការអនុវត្តន៍នូវឱកាសល្អបំផុតសម្រាប់បច្ចេកវិទ្យាដើម្បី រួមបញ្ចូលបច្ចេកវិទ្យាសំដៅ ឆ្ពោះទៅរកការសម្រេចបានសហគមន៍បានភ្ជាប់យ៉ាងពិតប្រាកដនៅទីនេះក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ត្រាំ អ៊ីវតឹក បានអបអរសាទរចំពោះក្រុមហ៊ុន Smart ក្នុងការសម្ពោធមូលនិធិនេះ ព្រោះកិច្ចការនេះស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ 2020 របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយ ឯកឧត្តម ទន្ទឹងរង់ចាំមើលផ្លែផ្កានៃគំនិតផ្តួចផ្តើមថ្មីនេះ ។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា “ក្រុមហ៊ុន Smart គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់យើងក្នុងដំណើរនេះ ហើយខ្ញុំសូមកោតសរសើរចំពោះការគាំទ្ររបស់ក្រុមហ៊ុន តាមរយៈការផ្តួចផ្តើមជាច្រើន ដូចជា មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល និងកម្មវិធី SmartStart ជាដើម ដែលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដល់សហគ្រិនក្នុងវិស័យឌីជីថលនៅកម្ពុជាយើង ។ ខ្ញុំមានសុទិដ្ឋិនិយមថា មូលនិធិនេះនឹងពន្លឿន ក៏ដូចជាចូលរួមចំណែកជំរុញការច្នៃប្រឌិត និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងវិស័យឌីជីថលនៅកម្ពុជា។

មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន ស្មាត គឺជាវេទិកាមួយក្នុងចំណោមវេទិកាជាច្រើន ដែលក្រុមហ៊ុន Smart បានបង្កើតឡើង ដើម្បីជំរុញសហគ្រិនវ័យក្មេង និងអាជីវកម្មមានសក្តានុពល អាចរីកលូតលាស់ទៅមុខ ។ គំនិតផ្តួចផ្តើមថ្មីៗចុងក្រោយនេះ ដូចជា កម្មវិធី SmartStart: Young Innovator Program និងកិច្ចសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍអាជីវកម្ម និងកម្មវិធីលើកកម្ពស់ការយល់ដឹងផ្សេងទៀត នឹងរួមចំណែកពន្លឿនការបង្កើតអាជីវកម្មថ្មីៗក្នុងវិស័យឌីជីថល និងបង្កើនឱកាសច្នៃប្រឌិត នៅពេលអនាគតបន្ថែមទៀត ។ សម្រាប់ព័ត៌មានបន្ថែមអំពីមូលនិធិនេះ សូមចូលទៅកាន់គេហទំព័រ www.sadif.com.kh

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន