no-alternative title

LG K10 2017 រចនាបថបែបសាមញ្ញតែបង្កប់នូវភាពទាក់ទាញសំរាប់យុវវ័យ

ថ្មីនេះៗ ក្រុមហ៊ុន LG បានបញ្ចេញនូវទូរស័ព្ទស្មាតហ្វូនថ្នាក់មធ្យមក្នុងគ្រូសារ K Series 2017 ដើម្បីធ្វើការប្រគូតប្រជែងទីផ្សារជាមួយស្មាតហ្វូនថ្នាក់មធ្យមរបស់បណ្តាក្រុមហ៊ុនដទៃទៀត។ ស្មាតហ្វូនទាំងនោះ មាន K10, K8, K4 និង K3 ជាដើម។ ជាមួយនឹងការរចនារួបរាងថ្មីស្រស់ស្អាតប្លែក និងទាក់ទាញទូរស័ព្ទ LG K Series 2017 ទាំងអស់ក៏មានបំពាក់មកជាមួយលក្ខណះសម្បត្តិល្អៗយ៉ាងសម្បូរបែបសម្រាប់ការប្រើប្រាស់ថែមទៀតផង។ តទៅទៀនេះខ្ញុំសូមលើកយកពីរម៉ូដែលក្នុងចំនោមបួនម៉ូដែលគឺ K10 (2017) មកធ្វើការបង្ហាញជូនប្រិយមិត្តឲ្យបានដឹងពីគុណសម្បត្តិទូទៅដែលមានភ្ជាប់មកជាមួយស្មាតហ្ចូនថ្មីនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

LG K10 (2017) មានការរចនារូបរាងថ្មី ដោយផ្ទៃខាងមុខរបស់ពួកវាត្រូវបានក្រាលដោយកញ្ចក់អេក្រង់មានសភាពផុស និងរាងកោងគែមបន្តិច ស៊ុមព័ទ្ធជុំវិញតួររាងមូលក្តោបគែមជាប្រភេទអ៊ីណុក និងខាងក្រោយជាសន្ទះជ័រផ្លាស្ទីកមានសណ្ឋានដូចលោហះរាងកោងគែមសងខាងដែលអាចដោះចេញបាន។ LG K10 មានកម្រាស់ 7.9 មម, ទំងន់ 144 ក្រាម។ ផ្ទៃខាងមុខក្រោមកញ្ចក់អេក្រង់រំលេចដោយឡូហ្គោ LG ខាងលើវិញមានឧប៉ាល័រស្តាប់ការសន្ទនា សែនស័របិទពន្លឺអេក្រង់ និងកាមេរ៉ាមួយគ្រាប់។ នៅជុំវិញតួរផ្នែកខាងស្តាំមិនមានអ្វីនោះទេ ខាងក្រោមមានរន្ធដោតកាស, USB និងម៉ិចស័រស្រូបសំឡេង។ ងាកមកចំហៀងខាងស្តាំដៃវិញមានប៊ូតុងឡើងចុះសំឡេង។ 

ផ្ទៃខាងក្រោយនៃស្មាតហ្វូននេះមានរំលេចដោយកាមេរ៉ារាងរង្វង់ក្រោមបន្តិចជាអំពូលភ្លើង LED flash, ទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃ។ ទ្រនាប់ស្កែនម្រាមដៃក៏ប្រើជាប៊ូតុងសម្រាប់ចាក់សោរ និងបិទបើកទូរស័ព្ទផងដែរ។ ដោយឡែកសម្រាប់រន្ធសម្រាប់ស៊កបញ្ចូលស៊ីមកាតទាំងពីរ និងម៉េមូរីកាតស្ថិតនៅក្រោមសន្ទះខាងក្រោយតែម្តង។ ស្មាតហ្វូនស៊េរីថ្មីនេះ គឺមានបំពាក់ដោយកញ្ចក់អេក្រង់ប្រភេទ IPS LCD 2.5D Glass មានទំហំកញ្ចក់អេក្រង់ 5.2 អ៊ីង ដែលអាចទ្រទ្រង់ការបង្ហាញរូបភាពវីដេអូបានក្នុងកម្រិត HD ឬ 720 x 1280 ភិចសែល ។ 

ស្មាតហ្វូនម៉ូដែល K10 2017នេះ មានទំហំ 13MP ដែលមានកម្រិត Aperture f/2.2 ជាមួយសែនស័រចាប់រូបខ្នាត 1/3” អមដោយអំពូលភ្លើងជំនួយ LED Flash មួយគ្រាប់ និងមានកាមេរ៉ាខាងមុខទំហំ 5 MP ប្រភេទ Autofocus មានសមត្ថភាពអាចថតវីដេអូបានក្នុងកម្រិត Full-HD ឬ 1080 ភិចសែលក្នុងល្បឿន 30fps ដូច្នេះទាំងរូបភាពសែលហ្វី និងវីដេអូ ដែលផ្តិតចេញមកទាំងមុខ និងក្រោយ គឺពិតជាមានលក្ខណះល្អប្រសើរ ដែលអាចនិយាយបានថា ពិេសសដូចស្មាតហ្វូនថ្នាក់ខ្ពស់អញ្ចឹងដែរ។

ងាកមកមើលកំលាំងម៉ាស៊ីន និងប្រព័ន្ធប្រតិបត្តិកាវិញ LG K10 (2017) គឺជាស្មាតហ្វូនថ្នាក់មធ្យមដូចនេះ វាមានកំលាំងម៉ាស៊ីនសមល្មមអាចបំពេញតម្រូវការប្រើប្រាស់ជាប្រចាំថ្ងៃរបស់យើងបានដូចជាការទំនាក់ទំនង លេងហ្គេម ការទស្សនាវីដេអូ ការលេងបណ្តាញសង្គម និងកិច្ចការស្រាវជ្រាវលើប្រព័ន្ធអ៊ីនធើណិតជាដើម។ LG K10 (2017) ប្រើប្រាស់បន្ទះឈីប Mediatek ស៊េរី MT6750 ដែលមានអង្គប្រតិបត្តិការ 8-Core ប្រភេទ Cortex-A53 រត់បានក្នុងល្បឿន 1.5GHz ជាមួយរ៉េមទំហំ 2GB និងប្រើក្រាហ្វិកពពួក Mali-T860MP2។ ស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុន LG ដំឡើងមកជាមួយស្រាប់នូវប្រតិបត្តិការ Android ជំនាន់ចុងក្រោយបំផុតគឺ Nougat v7.0 និងស្រោបដោយផ្ទៃអ៊ីនធើហ្វេសផ្ទាល់របស់ក្រុមហ៊ុនតែម្តង។ ដូច្នេះ មានន័យថា វាមានភ្ជាប់មកជាមួយស្រាប់នូវកម្មវិធី និងមុខងារប្រើប្រាស់ថ្មីៗ យ៉ាងច្រើនសម្បូរបែបសម្រាប់ប្រើប្រាស់លេងកម្សាន្ត។

សំរាប់ផ្នែកសំខាន់ៗផ្សេងៗទៀតនៅលើ K10 2017 នេះគឺមានដូចជា៖

1. កំលាំងថាមពលថ្ម៖ LG K10 មានទំហំ 2,800mAh ជាប្រភេទថ្ម Li-Ion ។

2. ទំហំផ្ទុកទិន្នន័យក្នុងម៉ាស៊ីន៖ LG K10 2017 មានទំហំផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីនទំហំ 16GB ហើយក៏អាចដាក់បន្ថែមទំហំម៉េមូរីបានផងដែរជាប្រភេទ microSD ដោយ K10 អាចបន្ថែមបានទំហំ 256GB ឯណោះ។

3. ប្រព័ន្ធស៊ីមកាត ៖ ស្មាតហ្វូន LG K 10 2017 នេះអាចប្រើប្រាស់ស៊ីមកាតបានពីរប្រព័ន្ធប្រភេទ Nano SIM ដែលទ្រទ្រង់បាននូវសេវា 4G LTE ជាមួយមុខងារ Dual SIM Stand-by។

4. ប្រព័ន្ធស្កែនក្រយ៉ៅម្រាមដៃ៖  ដើម្បីធ្វើឲ្យការប្រើប្រាស់កាន់តែមានលក្ខណះទំនើបទាន់សម័យកាលបច្ចេកវិទ្យា និងមានសុវត្ថិភាពខ្ពស់ LG បានសម្រេចបំពាក់នូវប្រព័ន្ធចាក់សោរ និងដោះសោរលើស្មាតហ្វូនស៊េរីថ្មីនេះ ដោយការប្រើប្រាស់ក្រយ៉ៅម្រាមដៃ (Fingerprint Scanner)។

5. មុខងារតភ្ជាប់៖ នៅលើស្មាតហ្វូន K10 មានមុខងារតភ្ជាប់សម្រាប់ចែករំលែកទិន្នន័យទៅមកដោយឥតប្រើខ្សែដូចជាប្រព័ន្ធបច្ចេកវិទ្យាប្លូធូស v4.2, A2DP, LE, NFC, Wi-Fi 802.11 b/g/n, Wi-Fi Direct និងhotspot ជាដើម។

សរុបសេចក្តីមក LG K10 (2017) គឺជាស្មាតហ្វូនថ្នាក់មធ្យមដែល LG ផលិតឡើងសម្រាប់ទីផ្សារអ្នកប្រើប្រាស់ដែលមានចំនូលមធ្យមជាវយកទៅប្រើប្រាស់។ ហើយបើគន់គូរមើលទៅលើគុណសម្បត្តិសម្រាប់ការប្រើប្រាស់ទូទៅ និងគុណភាពនៃការផលិតរបស់ពួកវាគឺពិតជាសាកសមបំផុតទៅនឹងតម្លៃ។ តួរយ៉ាងដូចជាវាមានរូបរាងស្រស់ស្អាត កាមេរ៉ាថតរូប និងវីដេអបានច្បាស់ល្អអាចទទួលយកបាន កញ្ចក់អេក្រង់ផុសទំហំធំល្មមបង្ហាញចេញនូវពន្លឺ និងពណ៌ធម្មជាតិភ្លឺច្បាស់ត្រជាក់ភ្នែក មានកម្មវិធី និងមុខងារប្រើប្រាស់ថ្មីៗទំនើបច្រើនសម្បូរបែបបំពេញបានតាមសេចក្តីត្រូវការនៃអ្នកប្រើប្រាស់។ LG K10 គឺស្មាតហ្វូនស៊េរីថ្មី ជម្រើសថ្មី បទពិសោធន៍ប្រើប្រាស់ថ្មី សមតាមអ្វីដែលអ្នករាល់គ្នាត្រូវការ។ រីឯតម្លៃវិញ ក៏ពិេសសផងដែរ គឺត្រឹមតែ 230 ដុល្លា តែប៉ុណ្ណោះ មានថែមស្រោមការពារ Original មួយ បូករួមជាមួយនឹងការផ្តល់ជូននូវអត្ថប្រយោជណ៍ជាច្រើនទៀត៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន