no-alternative title

ក្រុមហ៊ុន Huawei បង្ហាញកំពូលស្មាតហ្វូនកាមេរ៉ាភ្លោះ P10 និង P10 Plus ជាលើកដំបូងនៅកម្ពុជា សំរាប់អ្នកសារព័តមានធ្វើតេស្ត៍សាកល្បងមុននិងសម្ពោធជាផ្លូវការឆាប់ៗនេះ

កាលពីថ្ងៃទី 29 ខែមិនាឆ្នាំ 2017 នេះ នៅហាងនំប៉័ង Tous Le Jous  ក្រុមហ៊ុន Huawei បានដាក់បង្ហាញ Hauwei P10 និង P10 Plus ជាលើកដំបូងនៅកម្ពុជា សំរាប់អ្នកសារព័តមានធ្វើតេស្ត៍សាកល្បង ដើម្បីចង់ថាតើ ស្មាតហ្វូនទាំងពីរនេះ មានលក្ខណះសម្បតិ្ត និងមានកាមេរ៉ាខ្លាំងប៉ុណ្ណា? 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រសាសន៍របស់លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា ស្មាតហ្វូន Hauwei P10 និង P10 Plus គឺជាកំពូលកាេមរ៉ាស្មាតហ្វូន ដែលមានសមត្ថភាពខ្ពស់បំផុត ដោយសារតែក្រុមហ៊ុនបានសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាកាមេរ៉ា Leica ដោយបាននាំយកនូវបច្ចេកវិទ្យា Leica Dual Camera 2.0 ថ្មីបំផុត ពង្រឹងបន្ថែមទៅលើប្រព័ន្ធកាមេរ៉ាសម្រាប់បំពាក់នៅលើស្មាតហ្វូន Huawei P10 និង P10 Plus។ ស្មាតហ្វូនទាំងពីរនេះ ប្រើប្រាស់នូប្រព័ន្ធកាមេរ៉ាភ្លោះ ដែលកាមេរ៉ាពណ៌កូល័រមានទំហំ 12 មេហ្គាភិចសែល និងកាមេរ៉ាសខ្មៅមានទំហំ 20 មេហ្គាភិចសែល។ លោកអ្នកអាចធ្វើការថតរូបដោយប្រើប្រាស់កាមេរ៉ាណាមួយក៏បាន ហើយជាពិសេសលោកអ្នកនឹងទទួលបានអារម្មណ៍កាន់តែប្លែកអស្ចារ្យជាមួយនឹងការប្រើប្រាស់នូវ Effect ដ៏ស្រស់ស្អាតដែលមាននៅក្នុងកម្មវិធីកាមេរ៉ានេះថែមទៀតផង។

លោកបានបន្តថា យើងធ្លាប់បានលឺមកហើយថា ស្មាតហ្វូន Huawei P10 នឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាថ្មីដែលមានសមត្ថភាពអស្ចារ្យបំផុត។ ក្រុមហ៊ុន Huawei បានបង្កើតនូវមុខងារថ្មីមួយទៀតហៅថា Portrait Mode ដែលអាចធ្វើការចាប់រូបភាពផ្ទៃខាងក្រោយព្រាលដែលផ្តល់នូវរូបភាពមួយយ៉ាងទាក់ទាញ។ នៅក្នុងមុខងារមួយទៀតឈ្មោះថា Bokeh Mode សម្រាប់ធ្វើការផ្តល់នូវរូបភាពបានយ៉ាងស្រស់ស្អាតនៅពេលដែលថតជាមួយនឹងកាមេរ៉ាកូល័រ។ មុខងារ Portrait Mode អាចប្រើប្រាស់បានជាមួយនឹងកាមេរ៉ាខាងមុខបានផងដែរ។ សម្រាប់ប្រព័ន្ធកាមេរ៉ា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានធ្វើការបន្ថែមនូវ Algorithms ឆ្លាតវៃជាច្រើនដើម្បីធ្វើយ៉ាងណាឱ្យរូបភាពដែលលោកអ្នកទទួលបានគឺស្រស់ស្អាត និងទាក់ទាញបំផុត។

សូមជំរាបថា ស្មាតហ្វូនស៊េរីថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីបថ្មី Huawei Kirin 960 ដែលមាន Cortex A57 ចំនួន 4 គ្រាប់ដែលពង្រឹងទៅលើល្បឿននៃដំណើរការកម្មវិធីធំៗ រួមជាមួយនឹង Cortex A53 ចំនួន 4 គ្រាប់ទៀតប្រើប្រាស់សម្រាប់ពង្រឹងទៅលើកិច្ចការងារប្រចាំថ្ងៃ។ ស្មាតហ្វូនទាំងពីរនេះ ប្រើប្រាស់នូវម៉េមូរីប្រភេទ microSD និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ថែមទៀតផង។ លើសពីនេះទៀត ស្មាតហ្វូននេះបានប្រើប្រាស់នូវ Huawei Ultra Memory សម្រាប់ធ្វើការគ្រប់គ្រងទៅលើការប្រើប្រាស់នៃទំហំកម្មវិធីនៅលើម៉េមូរីផងដែរដើម្បីការពារកុំឱ្យមានការដើរយឺតនៅលើម៉ាស៊ីន។ បន្ទះឈីបថ្មីចុងក្រោយនេះមានសមត្ថភាពក្នុងការគ្រប់គ្រងទៅលើ Huawei Emotion UI ជំនាន់ 5.1 ដែលដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ផងដែរ។

ស្មាតហ្វូន Huawei P10 មានសមត្ថភាពថ្មខ្លាំងដែលអាចយកឈ្នះ iPhone 7 និង Samsung Galaxy S7 បាន។ ថាមពលថ្មរបស់ស្មាតហ្វូនថ្មីនេះបញ្ចូលតែម្តងអាចប្រើប្រាស់បានរយៈពេល 1.8 ថ្ងៃ ហើយបើអ្នកប្រើប្រាស់នូវកម្មវិធីធំៗក៏អាចកាន់ថ្មបានដល់ទៅ 1.3 ថ្ងៃដែលអាចយកឈ្នះថាមពលថ្មរបស់ iPhone 7 និង Galaxy S7 បាន។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ ស្មាតហ្វូនទាំងពីរនេះក៏នឹងប្រើប្រាស់នូវមុខងារ Fast Charging ដែលបញ្ជូលថ្មបានលឿនបំផុត។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន