no-alternative title

ក្រុមហ៊ុន Softline និង Microsoft បាននាំយកនូវសេវា Cloud ដែលជាផលិតផលថ្មីរបស់ Microsoft សម្រាប់សហគ្រាសនៅកម្ពុជា

ថ្ងៃទី 29 ខែមីនា ឆ្នាំ 2017 នៅសណ្ឋាគារ Raffle le Royal ក្រុមហ៊ុន Softline International ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយ IT អន្តរជាតិឈានមុខគេ បានពង្រីកវិសាលភាពនៃសេវា Cloud របស់ខ្លួន ជាមួយនឹងការណែនាំនាពេលថ្មីៗនេះនូវ Microsoft Office 365 ទៅកាន់ប្រទេសកម្ពុជា។ Office 365 ត្រូវបានយកមកប្រើប្រាស់យ៉ាងជោគជ័យដោយសហគ្រាសដែលទើបងើបឡើងនៅទូទាំងពិភពលោក ហើយវានឹងផ្ដល់ជូនសហគ្រាសកម្ពុជានូវមូលដ្ឋាន ដើម្បីបំពេញតាមតម្រូវកាន់តែខ្ពស់ នៅពេលសហគ្រាសទាំងនេះពង្រីកខ្លួនទៅតំបន់អាស៊ីអាគ្នេយ៍។

អគ្គនាយកប្រចាំតំបន់អាស៊ីរបស់ក្រុមហ៊ុន Softline លោក ILya Anzhiganov បានមានប្រសាសន៍ក្នុងពិធីស្ដីអំពីដំណោះស្រាយ Cloud នាថ្ងៃនេះថា៖ “សហគ្រាសកម្ពុជាកំពុងបង្កើតកន្លែងធ្វើការបែបទំនើប ដែលផ្ដល់ឲ្យពួកគេនូវអត្ថប្រយោជន៍ប្រកួតប្រជែងនៅពេលពួកគេពង្រីកខ្លួន។” “Office 365 ដែលផ្អែកលើ Cloud នឹងទ្រទ្រង់កំណើននេះជាមួយនឹងភាពបត់បែនរបស់ខ្លួន និងដំណើរការគ្រប់គ្រងដែលមានភាពសាមញ្ញ។ នៅពេលសហគ្រាសធ្វើដំណើរឆ្ពោះទៅការិយាល័យដែលមានតែក្រដាស ពួកគេនឹងទទួលបាននូវប្រតិបត្តិការ និងប្រសិទ្ធភាពកាន់តែប្រសើរ ជាមួយនឹងភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន ការឆ្លើយតបដែលកើនឡើង ការសម្រេចចិត្តកាន់តែឆាប់រហ័ស និងថ្លៃចំណាយរដ្ឋបាលកាន់តែទាប។”

រូបភាពពាណិជ្ជកម្ម
no-alternative title

ឧទាហរណ៍ Moneris ដែលជាឧបករណ៍មួយក្នុងចំណោមឧបករណ៍ដំណើរការទូទាត់ប្រាក់ធំជាងគេនៅអាមេរិកខាងជើង និងជាអតិថិជនរបស់ Microsoft ផងនោះ បានធ្វើការផ្លាស់ប្ដូរយ៉ាងជោគជ័យទៅរក Cloud ហើយឥឡូវនេះ អាចដោះស្រាយប្រតិបត្តិការហិរញ្ញវត្ថុចំនួន ៦០០ ក្នុងមួយវិនាទី និងប្រមាណ 50 លាន ក្នុងមួយថ្ងៃដោយគ្មានការបាត់បង់ទិន្នន័យអ្វីឡើយ។ 

លោក Anzhiganov បានបន្ថែមទៀតថា៖ “លក្ខណៈចល័ត ផលិតភាព និងសុវត្ថិភាពគឺជាឧត្តមភាពសំខាន់នៃដំណោះស្រាយ Cloud ដោយសារសហគ្រាសនឹងអាចមានដំណើរការលឿន និងមានសមត្ថភាពរក្សាទុកដោយពុំចាំបាច់ត្រូវការដំឡើងបរិក្ខារនៅក្នុងការិយាល័យរបស់ពួកគេឡើយ។ ជាមួយនឹងការគ្រប់គ្រងដែលបានពង្រឹងឲ្យល្អប្រសើរ ពួកគេអាចវិភាគព័ត៌មានបានកាន់តែងាយស្រួល និងប្រើប្រាស់ទិន្នន័យធំដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយនឹងអតិថិជន។ ម្យ៉ាងវិញទៀត Office 365 អាចដំណើរការដំណោះស្រាយ Cloud បានយ៉ាងឆាប់រហ័ស ដោយពុំចាំបាច់ចំណាយពេលវេលា និងប្រាក់កក់ក្នុងការបង្កើតផ្លេតហ្វមពី Scratch ឡើយ។”

អគ្គនាយក Microsoft ប្រចាំនៅប្រទេសកម្ពុជា លោកស្រី Lorida Leon មានប្រសាសន៍ថា៖ “ដោយសារអត្រាជ្រៀតចូលនៃទូរសព្ទឆ្លាតវៃក្នុងទីផ្សារកម្ពុជាមានចំនួន 60% លក្ខណៈរបស់ office 365 ជាច្រើនគឺស្រដៀងទៅនឹងអ្នកប្រើប្រាស់ទូរសព្ទឆ្លាតវៃដែរ។ លក្ខណៈនេះមានអត្ថប្រយោជន៍ដល់អាជីវកម្ម ពីព្រោះវាជួយសម្រួលដល់លក្ខណៈចល័ត និងដំណើរការទៅមុខភ្លាមៗ។ផលិតភាព និងប្រសិទ្ធភាពដែលផ្ដល់លទ្ធផល ផ្ដល់ជូនសហគ្រាសនូវផលវិនិយោគដែលខ្ពស់។ គាត់បានបន្តទៀតថា “ភាពជាដៃគូរវាងក្រុមហ៊ុន Softline និង Microsoft ប្ដេជ្ញាចិត្តទ្រទ្រង់កំណើន សហគ្រាសនៅកម្ពុជាតាមរយៈសេវាល្អឥតខ្ចោះ និងផលិតផលប្រកបដោយការច្នៃប្រឌិត។ ក្រុមហ៊ុន Softline មានបទពិសោធន៍ជាច្រើនក្នុងការផ្ដល់សេវាដល់ក្រុមហ៊ុន និងសហគ្រាសចំនួន 500 ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ វត្តមានក្នុងស្រុកនេះ មានន័យថា ក្រុមហ៊ុនបានយល់ដឹងអំពីបរិយាកាសក្នុងស្រុក និងការប្រកួតប្រជែងដែលត្រូវប្រឈមដោយក្រុមហ៊ុនក្នុងស្រុក ជាពិសេសក្នុងវិស័យសន្តិសុខ និងឯកជន។”

ក្រុមហ៊ុន Softline ផ្ដោតចម្បងលើ Cloud សេវា និងការចែកចាយដំណោះស្រាយ ដែលរាប់បញ្ចូលទាំងសេវាប្រឹក្សាយោបល់ ការដំណើរការ និងការគ្រប់គ្រងរចនាសម្ព័ន្ធ IT និងបណ្ដាញ ដើម្បីទ្រទ្រង់ និងធានាចំពោះឧបករណ៍ចល័ត។ បច្ចុប្បន្ន ក្រុមហ៊ុន Softline មានការិយាល័យនៅប្រទេសឥណ្ឌា ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា ជាមួយនឹងនាយកគណនេយ្យ និងទីប្រឹក្សាមានអាជ្ញាប័ណ្ណចំនួន 34 នាក់ ព្រមទាំងអ្នកឯកទេសមុនលក់-ក្រោយលក់ដែលទទួលបានការបញ្ជាក់ចំនួន 20 នាក់។ ក្រុមហ៊ុន Softline ត្រូវបានរៀបចំឡើងដើម្បីផ្ដួចផ្ដើមប្រតិបត្តិការនៅប្រទេសថៃ និងហ្វីលីពីនក្នុងឆ្នាំនេះ និងនៅប្រទេសកូរ៉េខាងត្បូង សិង្ហបុរី និងឥណ្ឌូនេស៊ីក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន