no-alternative title

គំរោង ស៊ីរ៉ែនវីឡា បានលក់ផ្ទះវីឡារបស់ខ្លួនអស់ 100% នៃគំរោងទាំងមូលនៅក្នុងរយះពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ!

កាលពីរសៀលថ្ងៃទី 29 ខែមីនា ឆ្នាំ 2017 ស៊ីរ៉ែនវីឡា បានបើកសន្និសិទសារព័ត៌មានមួយ នៅក្នុងពិធីជួបជុំអតិថិជន នាឱកាសបើកលក់ជាផ្លូវការ គំរោង ស៊ីរ៉ែនវីឡា ដែលមានទីតាំង ស្ថិតនៅក្នុងសង្កាត់ ទឹកថ្លា ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ ទល់មុខស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ តាមបណ្តោយផ្លូវ ណតប្រីជ ស្តីពីការជៅគជ័យរបស់គំរោងមួនេះ ដោយលក់ជូនអតិថិជនរហូតដល់ 100% នៃគំរោងទាំងមូលនៅក្នុងរយះពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ។  

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ប៉ា វិឆ័យ ដែលជាអ្នកតំណាងនៃ គំរោងនេះ បានបញ្ជាក់ថា ស៊ីរ៉ែនវីឡា ជាប្រភេទវីឡាភ្លោះ មានទីតាំងស្ថិតនៅ សង្កាត់ទឹកថ្លា ខណ្ឌ័សែនសុខ ទល់មុខស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ តាមបណ្តោយផ្លូវ ណតប្រីជ។ គំរោងស៊ីរ៉ែនវីឡានេះ មាន២១យូនីត ហើយដែលក្នុងមួយយូនីតៗ មានទំហំដី 7.4 x21m និងទំហំផ្ទះ6x12.5 m មានកំស់៣ជាន់កន្លះ ដែលមាន៤បន្ទប់គេង មានបន្ទប់ទទួលភ្ងៀងមួយ បន្ទប់ចង្ក្រានបាយ១ នឹងបន្ទប់ទឹកចំនួន ៦ទៀត។ គំរោងនេះ ក្នុងមួយយូនីតតំលៃ ១៩៧០០០$ ។ គំរោងស៊ីរ៉ែនវីឡានេះ ត្រូវបានវិនិយោគឡើង ដោយក្រុម (TACC ទឹកថ្លា Ltd) នឹងទទួលលក់ផ្តាច់មុខ ដោយក្រុមហ៊ុនHuttons CPL។ គំរោងនេះ លក់បានរហូតដល់ 100% ក្នុងរយះពេលមួយថ្ងៃ គឺថ្ងៃទី 29 មីនានេះ ដែលជាជោគជ័យហួសពីកាស្មានសំរាប់ការលក់ក្នុងវិស័យអចលនទ្រព្យ នឹងជាប្រវត្តិសាស្ត្នៃការលក់ជូនអតិថិជនរបស់ក្រុមហ៊ុន Huttons CPL ដែលមានអ្នកជំនាញសឹង្ហបូរី និងកម្ពុជារួមគ្នា។

បើតាមការបញ្ជាក់បន្ថែម ពីកញ្ញា ឆឹង សុធារ៉ា  ដែលជាតំណាងផ្នែកលក់ របស់ក្រុមហ៊ុន  Huttons CPL បានអោដឹងផងដែរថា ភាពជោគជ័យនៃការលក់ជូនអតិថិជន នៃគំរោងទាំងមូល របស់គំរោងស៊ីរ៉ែនវីឡា ត្រឹមរយះពេលមួយថ្ងៃនេះ គឺដោយសារ ទីតាំថភូមិសាស្ត្រមានលក្ខណះអំណោយផលច្រើន ទាំងបរិស្ថាន សន្តិសុខ សុវត្ថិភាព ក្បែផ្លូវទៅព្រលានយន្តហោះ ក្បែរផ្សារទំនើប សាលារៀន មន្ទីរពេទ្យ មានផ្លូវធំទូលាយ ពិសេសការចរនា នៃគំរោងវីឡាភ្លោះនិមួយៗ មានភាពរឹងមាំ និងគុណភាព ទំហំផ្ទះ ធំទូលាយ ងាយស្រួលរស់នៅ ជាមួយនិងបរិស្ថាន ជាមួយការរចនាផ្ទៃខាងក្នុង យ៉ាងល្អប្រណិត។

គួបញ្ជាក់ថា វិស័យសំណង់នៅកម្ពុជា កាន់តែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ខណះតម្រូវការក៏កាន់តែមានច្រើនជាលំដាប់ ហើយវាស្របពេលវិស័យអចលន ទ្រព្យនៅប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ កំពុងមានស្ថេរភាពជាមួយទំនុកចិត្ត និងភាពរឹងមាំ។ តំបន់ជាច្រើន នៅក្នុងរាជធានីភ្នំពេញ សំណង់តូចធំ ត្រូវបានមើលឃើញថា មានការរីដុះដាលដូចផ្សិត ដែលវិនិយោគឡើងដោយ វិនិយោគិនជាតិ និងអន្តរជាតិ កត្តាទាំងនេះ បានឆ្លុះបញ្ចាំងនិងបានបង្ហាញឲ្យឃើញ ពីស្ថេរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងភាពអំណោយផល នៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រក្សាបានក្នុងរង្វង់ 7% ជាប់ៗគ្នា ដែលជាសមិទ្ធិផលនៃគោលនយោបាយដ៍ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសមហាសេនាបតីតេជោ ហ៊ុន សែន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន