no-alternative title

អ្នកជំនាញថតរូប Justin Mott មានវត្តមាននៅក្នុងកម្មវិធីជួបជុំក្រុមអ្នកថតរូប Cambodia Canon Photography Club ក្នុងឆ្នាំ 2017 នេះ

កាលពីថ្ងៃទី 25 ខែមិនាឆ្នាំ 2017 នៅអាគារ CKCC  មានអ្នកចូលរួមជាង 600 នាក់បានប្រមូលផ្តុំគ្នា ដើម្បីចូលរួមកម្មវិធី Cambodia Canon Photography Club (CCPC) វគ្គ១។ ការជួបជុំនៅក្នុងកម្មវិធី CCPC នេះគឺជាសិក្ខាសាលាមួយដែល បានធ្វើឡើងដោយក្រុមហ៊ុន i-Qlick, ដែលមានការចូលរួមដោយឥតគិតថ្លៃសម្រាប់អ្នកស្រលាញ់ចូលចិត្តការថតរូប ហើយថែមទាំងមានការចែករំលែកនូវគន្លឹះនៃថតរូបពីវាគ្មិនផ្សេងៗគ្នា ជាច្រើននាក់ផងដែរ។ សម្រាប់រាជធានីភ្នំពេញនៅឆ្នាំនេះ ជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យដោយមានការចូលរួមពី លោក Justin Mott, ដែលជាអ្នកជំនាញថតរូប ដ៏មានប្រជាប្រិយភាពក្នុង នៅកម្មវិធី Photo Face-Off ។

រូបភាពពាណិជ្ជកម្ម
no-alternative title

Justin បានទទូលពានរង្វាន់ ខាងផ្នែកថតរូបកាសែត នៅក្នុងឆ្នាំ 2006 នៅប្រទេសវៀតណាម សំរាប់កិច្ចការថតរួបមួយរបស់កាសែត The New York Times ។ ចាប់តាំងពីពេលនោះមកគាត់បានថតជាង 100 កិច្ចការសម្រាប់ Times ដែលមានប្រធានបទជាច្រើនផ្សេងៗគ្នា ទូទាំងទ្វីបអាស៊ី។ គាត់មានដើមកំណើតចេញពីអ្នកថតរូបកាសែត, ឯកសារ, និងអ្នកថតរូបធ្វើដំណើរកំសាន្ត ហើយគាត់មានចំណង់ចំណូលចិត្តក្នុងការនិទានរឿងដែលពិតប្រាកដមួយ។

លោក Justin មានអតិថិជិនរបស់ខ្លួនជាច្រើនដូចជា៖ The New York Times, TIME, Nike, ក្រុមហ៊ុន IHG, Reebok, ក្រុមហ៊ុន Canon, ទូរទស្សន៍ CNN, BBC, Mircrosoft, Smithsonian, ទស្សនាវដ្តី Forbes, The Wall Street Journal Discovery Channel, History Channel , Financial Times, The Guardian, Hyatt Hotels, European Union, The Telegraph, United Nations, Bill និង Melinda Gates Fundation,  និង Red Cross.  Mott គឺផលិតករទូរទស្សន៍ ជាអ្នកថតរូបនិវាសនជន និងជាអ្នកពិគ្រោះយោបល់ក្នុងកម្មវិធីPhoto Face-Off របស់ប៉ុស្តិ History Channel’s។ ក្នុងអំឡុងពេលសិក្ខាសាលា លោក Justin បានរំលែកគន្លឹះសំខាន់ ដើម្បីសម្រេចទទួលបាននូវរូបថតដ៏អស្ចារ្យ ផងដែរ។

ការចែករំលែកទៅលើ 10 ជំនុច នៃការថតរូប

1: ស្វែងយល់ពីមូលដ្ឋាននៃ exposure

2: ស្វែងរកពន្លឺ ស្រស់ស្អាតពីធម្មជាតិ

3: ពិនិត្យ Frame អោយត្រូវជាមួយប្រធានបទ

4: ដឹងថាពេលណាគួរប្រើ shutter speeds  លឿន រឺយឺតសម្រាប់រូបភាពផ្សេងគ្នា

5: ស្វែងរកទស្សនវិស័យតែមួយគត់

6: ដាក់អារម្មណ៍ក្នុងរូបរបស់អ្នក

7: ដាក់ស្មាតហ្វូនរបស់អ្នកចុះ

8: កុំបង្កើតស្ថានភាពក្លែងក្លាយ

9: ពេលខ្លះអ្នកត្រូវតែបំភ្លេចច្បាប់

10: រករចនាបទផ្ទាល់ខ្លួនរបស់អ្នក

អ្នកចូលរួមក៏ត្រូវបានអញ្ជើញឡើងទៅមុខ ដើម្បីចូលរួមក្នុងសកម្មភាពសប្បាយមួយចំនួនផងដែរ។ នៅចុងបញ្ចប់មានការសួរសំនួរ និងចម្លើយដែលរួមបញ្ចូលប្រធានបទចម្រុះចាប់ពីបច្ចេកទេសថតរូប រហូតទៅដល់ទិដ្ឋភាពពាណិជ្ជកម្មនៃការថតរូបដែលមានជំនាញវិជ្ជាជីវៈមួយ។ នៅចុងបញ្ចប់នៃសិក្ខាសាលានេះ អ្នកចូលរួមបានមើលអ្វីដែលមាននៅក្នុងកាបូបកាមេរ៉ារបស់ Justin ផងដែរ។

ក្នុងចំនោមអ្នកចូលរួមសរុបចំនួន 300នាក់ បេក្ខជន២០រួបត្រូវបានជ្រើសរើសដើម្បីចូលរួមសិក្ខាសាលាពិសេសជាមួយ លោកJustin ,នាថ្ងៃអាទិត្យ ទី 26 ខែមីនា។ ផ្សារអូរឬស្សីត្រូវបានជ្រើសរើសជាទីតាំងថតដោយសារតែវាមានរូបគំនូរពីរបៀបរស់នៅរបស់ប្រជាជន កម្ពុជាជារៀងរាល់ថ្ងៃ។ អ្នកចូលរួមត្រូវបានផ្តល់ភារកិច្ចចំនួនបួនដើម្បីផ្តិតយករូបភាពដ៏រស់រវើកមួយនៃសកម្មភាពផ្សេងៗ នៅផ្សារអូឬស្សី។

ប្រធានបទទាំងនោះរួមបញ្ចូល៖

•រូបភាព portrait  មួយ

•រួបភាព detailed មួយ

•រូបភាពដែលបង្ហាយពីន័យនៃកន្លែងមួយ

•រូបភាពមួយបង្ហាញពីពេលមួយនៅក្នុងផ្សារអូឬស្សី

នៅចុងបញ្ចប់នៃសិក្ខាសាលានេះ សិក្ខាកាមបានផ្តល់ជូននូវរូបថតរបស់ពួកគេ ដើម្បីអោយ លោក Justin វាយតម្លៃ និងណែនាំបន្ថែមស្តីពីរបៀបដែលពួកគេអាចបង្កើនការថតរូបរបស់ពួកគេ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន