no-alternative title

Samsung Galaxy S8 ត្រូវបានដាក់សម្ពោធជាផ្លូវការ ជាមួយនឹងវត្តមានអ្នកកាសែត និងអ្នកចែកចាយទូរស័ព្ទដៃជាច្រើន

ដើម្បីអបអរការមកដល់នៃសាមសុង Galaxy S8 ក្រុមហ៊ុនសាមសុងថៃសាខាកម្ពុជាបានអញ្ជើញ អ្នកកាសែត និងអ្នកចែកចាយទូរស័ព្ទដៃជាច្រើនមកចូលរួមព្រឹត្តិការណ៍ដាក់បង្ហាញរូបរាងជាលក្ខណៈអន្តរជាតិនៅអាគារ Phnom Penh Tower ជាន់ទី 22 តាមរយៈវីដេអូផ្សាយបន្តផ្ទាល់។ ទូរស័ព្ទសាមសុង Galaxy S8 ត្រូវបានដាក់បង្ហាញរូបរាងក្នុងទីក្រុងញូយ៉ក ដោយមានការរចនាយ៉ាងស្រស់ស្អាតគួរឲ្យទាក់ទាញពីគ្រប់ជ្រុង ទាំងអស់ តាំងពីខាងក្រោយទៅមុខ និងពីខាងក្រោមទៅលើ។ ជាមួយនឹងអេក្រង់ដែលស្ទើរនឹងមិនមានស៊ុមសងខាង ទូរស័ព្ទសាមសុង Galaxy S8 ផ្តល់នូវទិដ្ឋភាពផ្តេកបានយ៉ាងធំ ទិដ្ឋភាពបញ្ឈរបានខ្ពស់ នៅពេលប្រៀបធៀបជាមួយស៊េរីមុនៗ ខណៈពេលដែលពណ៌ស្រស់ស្អាត បែបធម្មជាតិដោយបច្ចេកវិទ្យា Dual Pixel នាំយករូបភាពដែលមើលទៅហាក់ដូចជាផុសចេញពីអេក្រង់នៅក្នុងដៃរបស់អ្នក។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម្ខាស់ហាងទូរសព្ទដៃ អប្សរា បានមានប្រសាសន៍ថា៖ វាជារឿងមួយដ៏អស្ចារ្យ។ ខ្ញុំមិនដឹងថាសាមសុងអាចបង្កើតវាបាន ហើយខ្ញុំនឹងទន្ទឹងរង់ចាំ មើលដោយផ្ទាល់ភ្នែក។ វាមានភាពភ្លឺរលោង និងអេក្រង់មានទំហំធំ  ហើយចំណែកស៊ុមទាំងសងខាងមានលក្ខណៈស្តើងមែនទែន ដែលខ្ញុំគិតថា ទូរស័ព្ទ មិនមានគែមទៀតផង។ ការលុបបំបាតនៃប៊ូតុង Home នៅលើផ្ទៃខាងមុខធ្វើឲ្យរូបរាងនៃ S8 មានភាពថ្លៃថ្នូរ អស្ចារ្យ និងឆើតឆាយ ឈានថែមមួយកម្រិតទៀត ដូចដែលការលេចធ្លាយកន្លងមក។  ជាមួយនឹងការពង្រីកអេក្រង់របស់  S8 គឺ ៥.៨អ៊ីង និង ៦.២អ៊ីង សម្រាប់ S8+ ផ្នែកផ្តេកសងខាងកោងដល់គែម ហើយកម្ពស់បញ្ឈររបស់វាលាតសន្ធឹងពីកំពូល

ទៅបាត ដែលផ្តល់នូវបទពិសោធន៍មួយដ៏ថ្មីប្រៀបបានដូចអ្នកកំពុងកាន់អេក្រង់ស្តើងមួយក្នុងបាតដៃរបស់អ្នក។ 

ភ្ញៀវកិត្តយសមួយមកពីហាងលក់ទូរស័ព្ទ នីកា បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាស្រទ្បាញ់អេក្រង់វាខ្លាំងណាស់។ ប្រៀបបានដូចជាកាន់អេក្រង់ប្រភេទ HDTV នៅក្នុងដៃរបស់អ្នកអីចឹង ហើយម្យ៉ាងទៀតវាជាដៃគូជំនួញ ដ៏វៃឆ្លាត ម៉ាស៊ីនថតរូបដ៏ល្អ បណ្តុំកម្សាន្ត និងទូរទស្សន៍មួយ។ វាគឺជាអ្វីទាំងអស់ដែលអ្នកចង់បានក្នុងទូរស័ព្ទដៃមួយ។ តើនរណាមិនប្រើ ទូរស័ព្ទដ៏ស្រស់ស្អាតមួយនេះ»? ជាមួយគ្នានោះដែរភ្ញៀវកិត្តយសមួយទៀតមកពីហាងលក់ទូរស័ព្ទ KLD ក៏មានចំណាប់អារម្មណ៌ទៅលើ ទូរសព្ទ Galaxy S8 & S8+ ថាខ្ញុំ ជឿជាក់ថាទូរសព្ទ Galaxy S8 & S8+ នឹងវាយលុកទីផ្សារ កម្ពុជាបានយ៉ាងឆាប់រហ័ស។ ក្រៅពីអេក្រង់ដ៏ស្រស់ស្អាតនេះ ក្រុមហ៊ុនសាមសុងក៏បានធានានូវដំណើរការនៃទូរស័ព្ទ Galaxy S8 ឲ្យកាន់តែប្រសើរទ្បើង។ បច្ចេកទេសពិសេសសំខាន់ៗនៃទូរស័ព្ទដៃមួយនេះត្រូវបានធានាដោយប្រភេទ Quad-core in 2.45Ghz CPU, 4GB RAM, IP68 បច្ចេកវិទ្យាស្កេនប្រស្រីភ្នែក កាស AKG អេក្រង់កោង និងបំពាក់ដោយ 4K resolution ដ៏ទំនើប។

Infinity Display ដែលធ្វើឲ្យទំហំអេក្រង់ធំជាងមុន និងមានរូបរាងស្រស់ស្អាតជាមួយគែមកោងនៃស៊េរីរបស់សាមសុង Galaxy S Series ដែលផ្តល់បទពិសោធន៍ដល់អ្នកប្រើប្រាស់ទូរស័ព្ទដៃនេះ។ ទោះបីវាត្រូវបានប្រើសម្រាប់ជំនួញ ការកម្សាន្ត ឬលេងហ្គេម ស្មាតហ្វូនសាមសុង Galaxy S8 ធានាទទួលបានការពេញចិត្តលើសពីការរំពឹងទុក។ ថ្មកាន់បានយូរភ្ជាប់ជាមួយបច្ចេកវិទ្យាសាកថ្មបានយ៉ាងរហ័ស។

លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុនសាមសុងថៃសាខាកម្ពុជាបានមានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថាទូរស័ព្ទ សាមសុង Galaxy S8 ដែលជាទូរស័ព្ទដៃដ៏ទំនើបមួយនេះនឹងវាយលុកទីផ្សារកម្ពុជាបានយ៉ាងឆាប់រហ័ស។ ជាមួយការរចនាដ៏ល្អប្រណិត ដំណើរការយ៉ាងល្អប្រសើរ និងបច្ចេកវិទ្យាដ៏ខ្ពស់ ស្មាតហ្វូននេះនឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទនៅ ក្នុងប្រទេសកម្ពុជា។ S8 មាន 5 ពណ៌ដ៏អស្ចារ្យ។ ស្មាតហ្វូនដ៏ទំនើបនេះត្រូវបានរំពឹងទុកថានឹងមកដល់កម្ពុជានៅចុងខែមេសា ឬដើមខែឧសភា ហើយនឹងមានការបន្ថែមជូនជាពិសេសពីសាមសុងទៀតផង។ ដូច្នេះហើយ ប្រសិនបើអ្នកមានចំណូលចិត្ត សូមតាមដានជាមួយសាមសុងដើម្បីដឹងព័ត៌មានពីការមកដល់របស់ ស្មាតហ្វូននេះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន