no-alternative title

ZenFone Zoom S ស្មាតហ្វូនស៊េរីថ្មី មានរាងស្តើង ទម្ងន់ស្រាល និងមានកាមេរ៉ាភ្លោះ ដែលបំពាក់ដោយបច្ចេកវិទ្យា SuperPixel ដែលអាចហ្ស៊ូមបាន 12X

ថ្ងៃនេះ ក្រុមហ៊ុន ASUS បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនមួយម៉ូដែលទៀតសំរាប់ទីផ្សាកម្ពុជា ដែលមានឈ្មោះថា ZenFone Zoom S។ ស្មាតហ្វូនថ្មីនេះ គឺមានអេក្រង់ទំហំ 5.5 អ៊ីង មានរាងស្តើង និងមានទម្ងន់ស្រាលជាងគេបំផុតនៅក្នុងចំណោមផលិតផលទាំងអស់នៃ Asus ហើយនិងមានថ្មទំហំ 5000 mAh។ ចំណុចដែលប្លែកបំផុតនោះ គឺស្មាតហ្វូននេះ មានកាមេរ៉ាភ្លោះ ដែលមានសមត្ថភាពខ្ពស់ ផ្តល់ជូនលោកអ្នកនូវគុណភាពនឹកស្មានដល់នោះទេ ដោយវាអាចធ្វើការពង្រីកមុំបានកាន់តែទូលាយ និងមានឡែនរហូតទំហំដល់ទៅ 25 មីលីម៉ែត្រ រួមទាំងមាន Aperture f/1.7 ដែលជួយអោយការថតរូបភាពបានកាន់តែស្អាត និងមានគុណភាពបើទោះបីជាមានបន្លឺមិនគ្រប់គ្រាន់ក៏ដោយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន ZenFone Zoom ថ្មីនេះ គឺបំពាក់ដោយកាមេរ៉ាប្រភេទ SONY IMX362 (12MP) ទំហំ 1.4µm pixels (ទំហំ 1/2.55 សេនស័រ) និងកាមេរ៉ាមួយទៀត មានទំហំ 12MP ប្រវែង 59 MM ដែលអាចហ្សូ៊ម បានចម្ងាយ 12x នៃកំរិតហ្សូម ដែលអាចធ្វើការចាប់យករូបភាពបានយ៉ាងច្បាស់មិនថា នៅចម្ងាយឆ្ងាយបែបណានោះទេ។ មួយវិញទៀត គឺបច្ចេកវិទ្យា SuperPixel ដែលបវានិងជួយជំរុញអោយកាមេរ៉ារបស់ ASUS មានសមត្ថភាពចាប់យករូបភាពបានយ៉ាងលឿន និងច្បាស់ទោះបីជានៅពេលយប់ ឬពេលខ្សោយពន្លឺក៏ដោយ។ បច្ចេកវិទ្យាថ្មីនេះ គឺបានធ្វើការរួមបញ្ចូលរវាងផ្នែក Hardware និង Software ដើម្បីផ្តល់ពន្លឺអោយបានគ្រប់គ្រាន់។

ZenFone Zoom S មានទំហំអេក្រង Full HD AMOLED ជាមួយកំរិតពន្លៃ 500cd/m2 សម្រាប់ការប្រើប្រាស់នៅខាងក្រៅអាគារជាមួយនឹងរូបភាពច្បាស់ល្អ និងមានពណ៌ហ្កាមុឌល្អជាង ពណ៌ប្រភេទ NTSC បាន 100% ឯណោះ។  ZenFone Zoom S គឺជាស្មាតហ្វូនមួយនៅក្នុងចំណោមទូរស័ព្ទដំបូងគេបង្អស់ ដែលបានបំពាក់ប្រភេទកញ្ចក់រឹងមាំបំផុត Corning® Gorilla® Glass 5 ដែលមានភាពធន់រហូតដល់ទៅ 70% ក្នុងការបង្កាការធ្លាក់បែកជាងប្រភេទកញ្ចក់ Gorilla Glass ជំនាន់មុនៗ។ កញ្ចក់នេះ ត្រូវបានកាត់ និងរចនាយ៉ាងសំរិតសំរាំងដើម្បីអោយតួទូរស័ព្ទទាំងមូលមានរាងស្តើង មាំ និងមានភាពលេចធ្លោ ស្រស់ស្អាតផងដែរ។

ZenFone Zoom S មានរ៉េមទំហំ 4GB, និងមានអង្គផ្ទុកទិន្នន័យរួចជាស្រេចទំហំ 32GB-64GB និង 128GB ហើយនិងអាចដាក់បន្ថែមបានទំហំដល់ទៅ 256GB ។ ស្មាស្មាតហ្វូននេះ មានថ្ម 5000mAh ដែលធំជាងទំហំថ្មស្មាតហ្វូនទំនើបទាំងអស់នៅក្នុងទីផ្សារបច្ចុប្បន្ន ហើយមិនត្រឹមតែប៉ុណ្ណោះស្មាតហ្វូននេះ បានបំពាក់ជាមួយនឹងប្រភេទ CPU ពិសេសប្រភេទ Qualcomm® Snapdragon™ 625 (14nm processor) ដែលជាដៃគូពិសេសសម្រាប់រក្សាថ្មអោយប្រើបានរហូតដល់ទៅ 6.4 ម៉ោងក្នុងការថតវីដេអូទំហំ 4K UHD និងអាច Stand by បានរហូតដល់ទៅ 42 ថ្ងៃថែមទៀតផង។  បន្ថែមពីនេះទៀត ZenFone Zoom S អាចធ្វើជា Power bank ដើម្បីសាកថ្មអោយទូរស័ព្ទដ៏ទៃបានផងដែរ។ ASUS ZenFone Zoom S នឹងធ្វើការដាក់លក់ជាផ្លូវការណ៍ក្នុងពេលឆាប់ៗខាងមុខនេះ ( ក្រុមការងារ ASUS នៅកម្ពុជា និងប្រកាសជូនម្តងទៀតតាមរយៈគេហទំព័រហ្វេសបុក ASUS Cambodia ផងដែរ។ 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន