no-alternative title

8 ចំនុចនៃ Samsung Galaxy S8 ដែលលោកអ្នកគួរតែស្វែងយល់បន្ថែមមុខនឹងដាក់ចិត្តធ្វើជាម្ទាស់របស់ស្មាតហ្វូនថ្មីនេះ

ការបង្ហាញវត្តមាននៃកំពូលទូរស័ព្ទស្មាតហ្វូន Samsung Galaxy S8 និង S8 Plus ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតក្នុងឆ្នាំនេះ ព្រោះថាស្មាតហ្វូនបងប្អូនរួមជំនាន់ទាំងពីរនេះត្រូវបានក្រុមហ៊ុន Samsung ធ្វើការដុសខាតបានយ៉ាងល្អឥតខ្ជោះតែម្តង ពោលគឺគ្មានចំនុចណាដែលធ្វើឲ្យស៊ាំចិត្តឡើយទាំងរួបរាងត្រូវបានផលិតឡើងជាមួយរចនាបថ្មី សមត្ថភាពប្រើការខ្លាំង និងបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗយ៉ាងសម្បូរបែប។ ហើយខាងក្រោមនេះគឺគុណសម្បត្តិសំខាន់ៗ 7 ចំនុចបន្ថែមទៀតរបស់ Galaxy S8 ដែល Samsung មិនបានបង្ហាញលម្អិតក្នុងព្រឹត្តិការណ៍ “Samsung Galaxy Unpacked 2017”។

1-បច្ចេកវិទ្យាសាកថ្មល្បឿនលឿនតាមរយះ Fast Wireless Charging

រូបភាពពាណិជ្ជកម្ម
no-alternative title

Samsung Galaxy S8 បានភ្ជាប់មកជាមួយរន្ធដោតខ្សែ USB-C ជាមួយដុំសាកថ្មល្បឿនលឿនមួយ។ ប៉ុន្តែក្រៅតែពីការសាកថ្មតាមរយះខ្សែ USB កំពូលស្មាតហ្វូន Galaxy S8 នៅអាចសាកថាមពលថ្មដោយមិនចាំបាច់ប្រើខ្សែជាមួយឧបករណ៍ Samsung fast Wireless Charging Stand ផងដែរ។ ឧបករណ៍នេះអាចសាកថាមពលទៅឲ្យថ្មរបស់ Galaxy S8 បានលឿនទ្វេរដងជាមួយចរន្តចម្លង 2.4A ជាមួបច្ចេកវិទ្យា Qi Wireless Charger។ ឧបករណ៍ Wireless Fast Charging ត្រូវបានដាក់លក់នៅក្នុងបណ្តាញលក់ទំនិញ amazon  ក្នុងតម្លៃប្រមាណ $90.00។

2-ថាមពលថ្មកាន់ប្រើបានយូរ

ចំពោះថ្មដែលបំពាក់នៅលើ Galaxy S8 គឺមានទំហំ 3,000mAh និង S8 Plus មានទំហំ 3,500mAh។ សម្រាប់សមត្ថភាពថ្មរបស់ស្មាតហ្វូនទាំងពីរនេះគឺខ្លាំងជាងជំនាន់ Galaxy S7 និងS7 edge ដែលបានប្រកាសចេញកាលពីឆ្នាំទៅ។ ថាមពលថ្មរបស់ Galaxy S7 និង S7 edge អាចទ្រទ្រង់ក្នុងការប្រើប្រាស់ជាប្រចាំរបស់យើងបានប្រហែល 80% ក្នុងការសាកម្តង ប៉ុន្តែសម្រាប់ថាមពលថ្មរបស់ Galaxy S8 និង S8 Plus វិញគឺត្រូវបានពង្រឹងលើបច្ចេកវិទ្យាសន្សំសំចៃថ្មដែលវាអាចទ្រទ្រង់ការប្រើការជាប្រចាំបានដល់ 95% ឬកាន់បានជិតពីរថ្ងៃក្នុងការសាកម្តង។ 

3-សមត្ថភាពបង្ហាញរូបភាព

កញ្ចក់អេក្រង់ដែលបំពាក់នៅលើ Galaxy S8 ជាប្រភេទអេក្រង់ Super AMOLED ឬហៅថា infinity Display ស្រោបការពារដោយកញ្ចក់អេក្រង់ Corning Gorilla Glass 5 ដូចជំនាន់ Galaxy Note 7 ដែរ។ កញ្ចក់អេក្រង់របស់ Galaxy S8 មានសមត្ថភាពបង្ហាញរូបភាពបានក្នុងកម្រិត Quad-HD ដោយប្រើប្រាស់បច្ចេកវិទ្យា Deep Red UHD-HDR។ តាមការធ្វើតេស្តដោយ DisplayMate បានបញ្ជាក់ថាកម្រិតបង្ហាញពណ៌នៅលើអេក្រង់របស់ Galaxy S8 គឺបាន 113% នៃកម្រិត DCI-P3 និង 142% នៃកម្រិតពណ៌ sRGB។ ហើយ Samsung Galaxy S8 គឺជាស្មាតហ្វូនដំបូងគេដែលទទួលបានវិញ្ញាបនបត្រ័ផ្នែក  UHD Alliance's 'Mobile HDR Premium លើប្រព័ន្ធបង្ហាញរូបភាពបែប HDR។

4-បំបាត់ប៊ូតុងហូមជំនូសដោយប៊ូតុងប៉ះថាច់វិញ

ការក្រាលកញ្ចក់អេក្រង់ពេញផ្ទៃខាងមុខបានធ្វើឲ្យ Samsung ធ្វើការលះបង់នៅប៊ូតុងហូមដែលបានប្រើអស់ជាយូរមកហើយនៅលើ Galaxy S8 ដោយជំនូសមកវិញនៅប៊ូតុងប៉ះផ្ទាល់លើផ្ទៃអេក្រង់តែម្តងដោយកណ្តាលជាមួយប៊ូតុងហូម “Home”, ស្តាំជាមួយប៊ូតុងត្រឡប់ក្រោយ “Back” និងឆ្វេងជាប៊ូតុងបើកមើលកម្មវិធីកំពុងដំណើរការ “Recent App”។

5-ប៊ូតុងហូមនៅតែដំណើរការជានិច្ច

ប្រសិនបើយើងមិនបានឃើញប៊ូតុងហូមបង្ហាញនៅលើអេក្រង់ ឬក៏អេក្រង់ទូរស័ព្ទត្រូវបិទក្តីក៏យើងនៅតែមានលទ្ធភាពក្នុងការចុចនៅលើប៊ូតុងហូមបានដដែលពោលគឺដាក់ចុងម្រាមដៃឲ្យចំទីតាំងរបស់វាពេលនោះវានឹងបង្កើតជារំញ័រឲ្យយើងដឹងថាបានចុចនៅលើប៊ូតុងហូមហើយអាចឲ្យធ្វើការដាស់ផ្ទៃអេក្រង់បានយ៉ាងងាយស្រួល។

6-មុខងារ Multi-Frame image processing របស់កាមេរ៉ា

Samsung មិនបានបង្កើនទំហំកាមេរ៉ាសម្រាប់ Galaxy S8 នោះទេគឺមានទំហំ 12MP ដូចជំនាន់ S7 និង S7 edge ដែរ។ក៏ប៉ុន្តែ Samsung បានធ្វើការដុសខាតបន្ថែមលើសែនស័រចាប់រូបភាព និងកម្មវិធីថតរូបនៅលើកាមេរ៉ារបស់កំពូលស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ។ មុខងារ Multi-Frame image processing គឺជាមុខងារថ្មីមួយដែលមាននៅលើ Galaxy S8 និងS8 Plus មុខងារថ្មីនេះវានឹងធ្វើការចាប់រូបភាពដែលមានចលនាលឿនបំផុតដែលយើងមើលមិនទាន់ចំនួនបីសន្ថឹកហើយវានឹងផ្តល់នៅជំរើសរូបភាពមួយដែលស្អាតជាងគេក្នុងចំនោមទាំងបីឲ្យយើងធ្វើការជ្រើសរើសរក្សាទុក។ 

7-សេវាអ៊ីនធើណិតល្បឿនលឿន

Samsung Galaxy S8 ត្រូវបានបំពាក់មកជាមួយបន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm គឺ Snapdragon 835 (សម្រាប់ទីផ្សារអាមេរិក) ជាមួយបន្ទះឈីបជំនាន់ថ្មីនេះ Qualcomm បានផ្តោតសំខាន់ទៅលើប្រព័ន្ធសេវា LTE ធ្វើយ៉ាងណាឲ្យវាមានល្បឿនប្រតិបត្តិការលឿនរហ័សដូច្នេះ Qualcomm ក៏បានភ្ជាប់នូវប្រព័ន្ធម៉ូឌឹម X16 របស់ខ្លួនដែលធ្វើឲ្យល្បឿនដំណើរការប្រព័ន្ធ LTE មានល្បឿនលឿនបំផុតគឺ 1 gigabit ក្នុងមួយវិនាទី ឬ 125 megabytes ក្នុងមួយវិនាទី។ ទាំងអស់នេះគ្រាន់តែគុណសម្បត្តិ 7 ចំនុចដែលយើងខ្ញុំលើកយកមកបង្ហាញប្រិយមិត្តឲ្យបានដឹងខ្លះៗប៉ុណ្ណោះ សម្រាប់ Galaxy S8 និង S8 Plus នៅមានគុណសម្បត្តិពិសេសៗជាច្រើនទៀតដែលយើងនឹងធ្វើរាប់រៀបលម្អិតនៅលើទំព័រស្វែងយល់ស៊ីជំរៅរបស់ទស្សនាវដ្តី ពិភពអេឡិចត្រូនិកនៅពេលខាងមុខនេះ។ ដូច្នេះចង់ដឹងថា Galaxy S8 និង S8 Plus មានគុណសម្បត្តិអ្វីខ្លះសូមរងចាំអាននៅលើទំព័រទស្សនាវដ្តីរបស់យើងខ្ញុំទាំងអស់គ្នា។ 

8-កម្រិតពន្លឺអេក្រង់ភ្លឺច្បាស់

របាយការណ៍ជាច្រើនធ្លាប់សរសេររួចមកហើយអំពីអេក្រង់ Infinity Display របស់ស្មាតហ្វូនត្រកូល Galaxy S8 ដែលមានកម្រិត 18:9 aspect ratio ។ ប៉ុន្តែវាមានបញ្ហាមួយកើតឡើងផងដែរនៅពេលដែលស្មាតហ្វូន Galaxy S8 មានពន្លឺក្រហមខ្លាំងសម្រាប់អេក្រង់ OLED ។ យោងទៅតាមការវាស់ស្ទង់របស់ DisplayMate ដែលអះអាង និងអនុម័តដោយក្រុមហ៊ុនបច្ចេកវិទ្យា Samsung ពណ៌កូល័ររបស់អេក្រង់កើនឡើងដល់ 113% របស់ DCI-P3 ននិងកម្រិត 142% នៃពណ៌កូល័រស្តង់ដារ sRGB ។ សម្រាប់ពណ៌នេះគឺជាលំនាំដើមសម្រាប់ប្រើប្រាស់នៅក្នុងវិស័យខ្សែភាពយន្ត ហើយក្រោយមកគេយកស្តង់ដារនេះមកប្រើប្រាស់នៅលើម៉ូនីទ័រ ម៉ាស៊ីនព្រីនធ័រ និងប្រព័ន្ធអ៊ីនធើណិត។ បន្ថែមពីនេះទៀត Galaxy S8 គឺជាស្មាតហ្វូនដំបូងបំផុតដែលទទួលបានវិញ្ញាបនប័ត្រ 'Mobile HDR Premium' របស់ UHD Alliance ។ នេះគឺជាសំណុំនៃតម្រូវការសម្រាប់ដំណើរការនៃកម្រិតភាពច្បាស់ Resolution, Dynamic Range, គម្លាតនៃពណ៌កូល័រ និងជម្រៅនៃ Bit ដើម្បីធានាថាអ្នកប្រើប្រាស់នឹងទទួលបទពិសោធន៍ល្អបំផុតនៅក្នុងការទស្សនានៅលើបច្ចេកវិទ្យា HDR content ចេញពី Amazon, Netflix និងក្រុមហ៊ុនផ្សេងជាច្រើនទៀត។ លោកអ្នកអាចអានអំពីវិញ្ញាបនប័ត្រច្រើនទៀតនៅទីនេះបាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន