no-alternative title

ទូរទស្សន៍ LG’S HDR UHD TV ជំរុញទៅដោយបច្ចេកវិជ្ជា NETFLIX សម្រាប់បង្កើនបទពិសោធន៍ទិដ្ឋភាពល្អគ្មានគូរប្រៀប

ទូរទស្សន៍សេរ៊ីថ្មីបំផុតរបស់ LG ត្រូវបានរចនានិងឆ្នៃប្រឌិតឡើងជាមួយបច្ចេកវិជ្ជា Netflix។ ការវាយតម្លៃបានទទួលស្គាល់ទូរទស្សន៍របស់ LG ដែលជំរុញទៅដោយបច្ចេកវិជ្ជា Netflix បានផ្តល់នូវការប្រើប្រាស់ដ៏ល្អឥតខ្ចោះនិងបទពិសោធន៏នៃការទស្សនាល្អវិសេសអស្ចារ្យ។  ទូរទស្សន៍របស់ LG បានទទួលជោគជ័យលើដំណើរការវាយតម្លៃយ៉ាងតឹងរឹងលើកត្តាដែលសំខាន់បំផុតសម្រាប់អ្នកប្រើប្រាស់ដូចជាភាពងាយស្រួលនៃការដំណើរការនិងល្បឿននៃការប្រើប្រាស់ អ្វីដែលពិសេសគឺប្រតិបត្តិការ webOS 3.5 ដែលបំពាក់នៅលើទូរទស្សន៍។ សំរាប់ពេលដំបូង LG’s 2017 UHDLG UHD បានបំពាក់ ប៊ូតុង Netflix នៅលើតេឡេរបស់វា ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់អាចបញ្ជាបើកនៅលើទូរទស្សន៍និងបើកដំណើរការ Netflix ផងដែរ ជាមួយនឹងការចុចប៊ូតុងតែមួយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទូរទស្សន៍របស់ LG ស៊េរីឆ្នាំ 2017 ត្រូវបានបំពាក់ទៅដោយបច្ចេកវិទ្យា 4K HDR (High Definition Range) អនុញ្ញាតឱ្យ Netflix នៅក្នុង 4K HDR ទៅបង្កើតគុណភាពរូបភាពឱ្យកាន់តែច្បាស់ល្អ និង បន្ថែមនូវពណ៌រូបភាពឱ្យកាន់តែខ្លាំង។ LG បានប្រាកដថាសម្រាប់ឆ្នាំ 2017 ។ ទូរទស្សន៏របស់ LG និងជំរុញយ៉ាងពេញទំហឹងជាមួយនិង HDR ដើម្បីទៅបង្កើតទស្សនីយភាពអោយកាន់តែមានពន្លឺល្អ និងស្រមោលដ៏អស្ចារ្យានៅពេលដំណើរការ HDR រួមទាំង Dolby Vision, HDR10 និង HLG។ 

លោក Brian Kwon ប្រធានក្រុមហ៊ុន LG Electronics Home Entertainment បានមានប្រសាសន៏ថា: វាមិនមែនជារឿងចម្លែកទេដែលទូរទស្សន៍ស៊េរីឆ្នាំ 2017 របស់យើងត្រូវបានទទួលស្គាល់ថាជាទូរទស្សន៍ Netflix Recommended TVs។ ដោយសារតែការទទួលស្គាល់បែបនេះហើយទើបយើងនៅតែបន្តស្វែងរកមធ្យោបាយដើម្បីធ្វើឱ្យទូរទស្សន៍ Smart TV កាន់តែដំណើរការបានលឿនជាងមុន, ងាយស្រួលដំណើរការ 4K HDR និងធ្វើអោយអ្នកប្រើប្រាស់កាន់តែទទួលបាននៅបទពិសោធន៏យ៉ាងសប្បាយរីករាយជាមួយការទស្សនា។ បើយោងតាមប្រសាសន៏របស់លោក  លោក Scott Mirer អនុប្រធានក្រុមហ៊ុនDevice Partner Ecosystem at Netflix បានឱ្យដឹងថា: LG បានក្លាយជាក្រុមហ៊ុននាំមុខគេក្នុងការផ្តល់ឱ្យនូវការដំណើរការ Netflix ដ៏ល្អឥតខ្ចោះ។  ទូរទស្សន៍ Netflix Recommended LG’s 2017 និងនៅតែបន្តភាពជាអ្នកដឹកនាំ និងផ្តល់ជូនអតិថិជនជាមួយនឹងបទពិសោធន៏ Netflix កាន់តែល្អប្រសើរជាងមុន។

ផលិតផលថ្មីៗទាំងអស់នេះនឹងមានវត្តមាននៅក្នុង LG BrandShop គ្រប់សាខាទាំងអស់នៅពេលឆាប់ៗនេះ។ LG BrandShop ទំនិញមានគុណភាព តំលៃសមរម្យ សេវាកម្មល្អ! ពត៌មានបន្ថែម 023 222 699/ 023 888 299

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន