no-alternative title

ពិព័ណ៌វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ឆ្នាំ 2017 នេះ មានការចូលរួមបង្ហាញគំនិតច្នៃប្រឌិតថ្មីៗជាច្រើន

នៅថ្ងៃទី 29 ខែមេសា ឆ្នាំ 2017 ពិព័ណ៌វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) បានបើកទ្វារ សម្រាប់អនាគតកុមារកម្ពុជា ដែលមានកុមាររាប់រយនាក់មកពីខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌល និងសន្និបាតកោះពេជ្រ។ ពិព័ណ៌ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា» ដែលហៅកាត់ថា (STEM)  ឆ្នាំ 2017 នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចិញ្ចឹមអនាគតអ្នកវិទ្យាសាស្ត្រ និងវិស្វករសម្រាប់កម្ពុជា ដែលនេះ គឺជាលើកទី 13 នៅប្រទេសកម្ពុជាហើយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា STEM ឆ្នាំ 2017 នេះ គឺមានការចូលរួមបង្ហាញពីគំនិតច្នៃប្រឌិតថ្មីៗ ជាច្រើនជាងមុន ដែលលើកគឺបានឆ្លុះបញ្ចាំងពីភាពរីកចំរើននៃគំនិតថ្មីៗរបស់កម្ពុជា។ ពិព័ណ៌វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា STEM ឆ្នាំ 2017 នេះ អាចដំណើរការទៅបាន គឺមានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុន សាមសុង និងក្រុមហ៊ុនជាច្រើនទៀត។

ក្រុមហ៊ុនសាមសុង គឺជាក្រុមហ៊ុនឈានមុខគេលើសកលលោក ក្នុងការផ្តល់ឧបករណ៌អេឡិចត្រូនិច និង ទូរស័ព្ទដៃ ដែលមានទស្សនវិស័យ “INSPIRE THE WORLD, CREATE THE FUTURE” ជាមួយការប្តេជ្ញាចិត្ត ក្នុងការចូលរួមយ៉ាងសកម្ម និងឧបត្ថម្ភសម្រាប់កម្មវិធី STEM ក្នុងឆ្នាំនេះ។  លោកជា សុជាតិ ប្រធានផ្នែកទីផ្សារនៃសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «ដូចដែលអ្នកធ្លាប់បានដឹងរួចមកហើយ បេសកកម្មរបស់ក្រុមហ៊ុនសាមសុងគឺ “ធ្វើឲ្យពិភពលោកសម្បូរបែបទៅដោយភាពប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យា, ផលិតផល, និងការរចនា ដែលធ្វើឲ្យជីវិតកាន់តែប្រសើរឡើង ប្រកបដោយទំនួលខុសត្រូវកិច្ចការសង្គម ហើយមាននិរន្តរភាព។ កាន់តែអស្ចារ្យជាងនេះ ទៅទៀត ដោយសារបេសកកម្មរបស់យើងនេះ ធ្វើឲ្យយើងបានរួមចំណែកក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ»។

ការតាំងពិព័រណ៍ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា លើកទី 13 សិស្សានុសិស្ស នឹងបង្ហាញការងារទាក់ទិនទៅនឹងវិទ្យាសាស្រ្ត ហើយមានឱកាសធ្វើអន្តរកម្មជាមួយសិស្ស និងគ្រូបង្រៀន ផ្សេងៗទៀតផង។ ការតាំងពិព័រណ៍ប្រកបដោយជំនាញវិជ្ជាជីវៈដូចជា ក្រុមហ៊ុន សាមសុង និងដៃគូ ផ្សេងទៀត នឹងត្រូវបានដាក់បង្ហាញ ដើម្បីផ្តល់ឱកាសក្នុងការផ្លាស់ប្តូរគំនិត សិក្សាពីគ្នាទៅវិញទៅមកអំពីហេតុផល និងវិធីសាស្រ្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាផ្នែកបច្ចេកទេស និងវិទ្យាសាស្រ្ត។

ការតាំងពិព័រណ៍ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា លើកទី 13 នេះគឺប្រារព្ធធ្វើទ្បើងរយះពេលពីរថ្ងៃ គឺចាប់នៅថ្ងៃទី 29 និង 30 ខែមេសា ឆ្នាំ 2017 នៅអាគារ A, B និង C មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ។ សូមអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាមួយយើងទាំងអស់គ្នា! សម្រាប់ព័ត៌មានបន្ថែមអំពី STEM CAMBODIA: http://www.stemcambodia.ngo/

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន