no-alternative title

មជ្ឈមណ្ឌលតេស្ត IELTS កម្ពុជា បានចុះ MOU ជាមួយនិងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ដោយផ្តល់សិទ្ធិអោយសាកលវិទ្យាល័យនេះ ជាកន្លែងចុះឈ្មោះ និងធ្វើតេស្ត IELTS

នៅថ្ងៃទី 28 ខែមេសា ឆ្នាំ 2017 មជ្ឈមណ្ឌលតេស្ត IELTS កម្ពុជា បានចុះអនុស្សារណៈនៃកិច្ចព្រមព្រៀង (MOU) ជាមួយនិងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ដែលពិធីត្រូវបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ នៃរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ នៅក្នុងអនុស្សរណៈនេះ គឺនិងអនុញ្ញាតឱ្យសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ក្លាយជាកន្លែងចុះឈ្មោះ និងធ្វើតេស្ត IELTS នៅក្រោមការផ្តល់សិទ្ធិពីមជ្ឈមណ្ឌលប្រឡងតេស្តជាផ្លូវការអន្តរជាតិ IELTS TEST នៅកម្ពុជា។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ម៉ៅ ស្រេង នាយកមជ្ឈមណ្ឌលតេស្ត IELTS ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “យើងខ្ញុំមានសេចក្តី រីករាយណាស់ ក្នុងការទទួលស្វាគមន៍ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ អោយក្លាយជា កន្លែងចុះឈ្មោះ និងធ្វើតេស្ត IELTS»។ «អនុស្សរណៈ នេះទៀតសោត ឆ្លុះបញ្ចាំងពីការយល់ដឹង រីកលូតលាស់នៃសារៈសំខាន់ក្នុងការ ប្រើប្រាស់ IELTS TEST ជាគោល ដើម្បីវាស់សមត្ថភាពភាសាអង់គ្លេសសម្រាប់ការសិក្សានិងការអភិវឌ្ឍអាជីព ដែលនាំមុខគេក្នុងស្ថាប័នអប់រំនៅប្រទេសកម្ពុជា។ យើងនឹង ចាប់ដៃគ្នាទៅមុខ ដើម្បីធ្វើការរួមគ្នាជាមួយនឹងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិក្នុងគោលបំណងបង្កើនចំនួន សិស្ស និស្សិត ដែលនឹងធ្វើតេស្ត IELTS»។

លោក លី ឆេង ប្រធាននៃប៊ែលធីគ្រុបក៏បានមានប្រសាសន៍ផងដែរថា យើងចង់ជួយដល់សិស្សនិស្សិតរបស់យើងដែល ចង់ធ្វើតេស្តសម្រាប់ការសិក្សានៅបរទេស និងសម្រាប់ឱកាសការងារ។ លោកបានបន្ថែមទៀតថា សិស្សរបស់យើង ឥលូវនេះមានឱកាសដើម្បីវាស់ស្ទង់សត្ថភាពផ្នែកភាសាអង់គ្លេសរបស់ពួកគេជាគោល តាមរយៈការធ្វើតេស្តវាស់ស្ទង់សមត្ថភាព ភាសា អង់គ្លេសដែលបាន ទទួលស្គាល់ល្បីល្បាញនៅលើពិភពលោក។ ឥឡូវនិស្សិតប៊ែលធីនិងសាលារៀនផ្សេងទៀតអាចមកធ្វើការចុះឈ្មោះ និងធ្វើតេស្ត នៅប៊ែលធី ជាកន្លែងធ្វើតេស្តថ្មីបំផុតប្រកបដោយស្តង់ដាអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។

IELTS Test គឺជាតេស្តភាសាអង់គ្លេស ដែលពេញនិយមបំផុតនៅក្នុងពិភពលោក និងមានចំនួនអ្នកធ្វើតេស្តប្រមាណ 2.9 លាន ជារៀងរាល់ឆ្នាំ នៅជាង 10,000 ស្ថាប័ននៅទូទាំងពិភពលោក - រួមទាំងសាកលវិទ្យាល័យ, សាលារៀន, និយោជក, អាជ្ញាធរអន្តោ  ប្រវេសន៍និងស្ថាប័នដែលមានជំនាញវិជ្ជាជីវៈ - ការទទួលស្គាល់ជាអន្តរជាតិនៅ IELTS Test ក្នុងគោលបំណងវាស់ស្ទង់សមត្ថភាព ភាសាអង់គ្លេស ។ IELTS Test ត្រូវបានគ្រប់គ្រងរួមគ្នាដោយ ក្រុមប្រឹក្សានៃចក្រភពអង់គ្លេស (British Council), IDP: IELTS អូស្ត្រាលី និង តេស្តវាយតំលៃផ្នែកភាសាអង់គ្លេសរបស់ Cambridge ។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន