no-alternative title

Samsung បាននាំមកកម្មវិធីប្រូម៉ូសិនយក្សរបស់ Galaxy A 2017 ត្រឡប់មកវិញហើយ

ដើម្បីផ្តល់ភាពរំជើបរំជួល និងលើកទឹកចិត្តអតិថិជនរបស់ខ្លួន ក្រុមហ៊ុនសាមសុងបានបង្កើតកម្មវិធី ប្រម៉ូសិនយក្សត្រឡប់មកវិញទៀតហើយ និងកាន់តែធំជាងមុនទៅទៀត! រាល់ការជាវទូរស័ព្ទ Samsung Galaxy A 2017 ណាមួយ នឹងទទួលបានទឹកប្រាក់ភ្លាមៗ និងការថែមជូនយ៉ាងច្រើន បន្ថែមពីលើអត្ថប្រយោជន៍ដែលលោកអ្នកទទួលបានពីស៊េរីទូរស័ព្ទដៃដ៏ទំនើបបែបយុវវ័យ ដែលកំពុងពេញនិយម នៅលើទីផ្សារកម្ពុជា។ ការថែមជូននឹងផ្តល់ភ្លាមៗ រាល់ការជាវទូរស័ព្ទ Samsung Galaxy A 2017 ណាមួយ (A3, A5 និង A7) នឹងថែមជូន ទឹកប្រាក់វិញចំនួន30ដុល្លាភ្លាមៗ ជាមួយ Power Bank ទំហំ 10,000 mAh ចំនួន1, ដង selfie ប្រើ Bluetooth ចំនួន 1, Clear Back Cover និង Screen Protector ចំនួន 1។ ប្រម៉ូសិនពិសេសនេះ នឹងផ្តល់ជូនរហូតដល់ ថ្ងៃទី31 ឧសភា នៅគ្រប់ហាងទូរស័ព្ទសាមសុងទូទាំងប្រទេស។ 

 

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទ Samsung Galaxy A 2017 គឺជាកំពូលទូរស័ព្ទដៃដ៏ទំនើបបំពាក់ដោយ ប្រព័ន្ធ IP68 ធន់នឹងទឹក និងធូលី ជាមួយនឹងកាមេរ៉ាមុខនិងក្រោយ ដែលអាចចាប់រូបភាពបានកាន់តែច្បាស់ស្អាត ទោះបីជានៅកន្លែងមានពន្លឺតិចក៏ដោយ។ Samsung Galaxy A 2017 មាន3ពណ៌ ធម្មជាតិដ៏ស្រស់ស្អាត គឺពណ៌ខ្មៅ ពណ៌មាស ពណ៌ផ្កាឈូក។    សម្រាប់ពត៌មានបន្ថែម សូមទូរស័ព្ទទៅផ្នែកបម្រើអតិថិជន 023 993 232  ឬទាក់ទងផ្ទាល់នៅតាម ហាងទំនើបសាមសុងណាមួយដែលជិតលោកអ្នកបំផុត កុំឲ្យឱកាសដ៏ល្អនេះរំលងឲ្យសោះ ជាមួយប្រម៉ូសិនយក្សរបស់ Samsung Galaxy A 2017! 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន