no-alternative title

សែលកាត រកឃើញអ្នកដែលឈ្នះរង្វាន់ 5000 ដុល្លា ពីកម្មវិធីប្រកួតប្រជែងដ៏អស្ចារ្យ Super Data Race របស់ខ្លួនហើយកាលពីម្សិលមិញនេះ

នៅថ្ងៃទី 29 ខែមេសា ឆ្នាំ 2017  ខាងមុខនេះ នៅតារាងបាល់ 3G  សែលកាតបានរៀបចំកម្មវិធីប្រកួតប្រជែងដ៏អស្ចារ្យ Super Data Race ដែលមានអ្នកចូលរួមប្រកួតនៅក្នុងកម្មវីធីនេះជាង 1000នាក់។ កម្មវិធី Super Data Race នេះ តំរូវឲ្យបេក្ខជនបំពេញបេសកម្ម តាមគោលដៅនានា ជាមួយបទពិសោធន៍ឌីជីថលតាមរយៈ Super Data Race app  ដោយអ្នកទាំងអស់នោះ អាចទាញយកបាន ដោយឥតគិតថ្លៃ ក្នុង Google Play Store និង Apple Store។ App ដែលត្រូវប្រើសម្រាប់ការប្រកួតនេះ នឹងបង្ហាញពីទីតាំងនៃបេសកម្ម តាមគោលដៅនីមួយៗ និងសកម្មភាពដែលបេក្ខជនត្រូវបំពេញដើម្បីទៅគោលដៅ បន្តបន្ទាប់រហូតដល់គោលដៅចុងក្រោយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឆ្លងកាត់ការប្រកួត និងស្វែកកូដ អស់ជាច្រើនម៉ោង ក្រុមហ៊ុន សែលកាត បានរកអ្នក ដែលមានសំណាងឈ្នះរង្វាន់ 5000 ដុល្លា ពីកម្មវិធីប្រកួតប្រជែងដ៏អស្ចារ្យ Super Data Race របស់ខ្លួនហើយ គឺបានទៅលើយុវជនម្នាក់ឈ្មោះ ឡោម កក្កដា ដែលមកពីស្រុកមុខកំពូលខេត្តកណ្តាល រួមជាមួយនឹងឈ្នះម៉ូតូ Zoomer X និងស្មាតហ្វូន iPhone 7 ពីររូបទៀតផងដែរ។

សូមជំរាបថា Super Data Race App  គឺកម្មវិធីថ្មីមួយ ដែលអាចអោយអតិថិជនសែលកាត ភ្ជាប់ជាមួយបណ្តាញសង្គមហ្វេសប៊ុក ដូច្នេះ អ្នកអាចចែករំលែកសកម្មភាពនៃបេកកម្ម របស់អ្នកទៅកាន់មិត្តភក្ដិ និងក្រុមគ្រួសារដើម្បីតាមដាន។ App នេះត្រូវបានបង្កើតដោយ លោក អ៊ា អ៊ុយ ដែលប្រើជាភាសាខ្មែរទាំងស្រុង ដែលបង្ហាញពីការគាំទ្ររបស់ក្រុមហ៊ុន ក្នុងការលើកស្ទួយទេពកោសល្យ និងភាពប៉ិនប្រសប់របស់យុវជនខ្មែរ។ ប្រាក់សុទ្ធ 5000ដុល្លារ ម៉ូតូ Zoomer X និង iPhone 7 ពណ៌ក្រហម កំពុងរង់ចាំម្ចាស់ជ័យលាភីកំពូល ទាំងបីដែលបំពេញបេសកម្មបញ្ចប់ និងមកដល់គោលដៅចុងក្រោយមុនគេហើយអ្នកមកដល់ ១០នាក់ បន្ទាប់ក៏នឹងទទួលបានគម្រោងអ៊ីនធើណេត ប្រើពេញមួយឆ្នាំដោយឥតគិតថ្លៃ។ 

 

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា “សែលកាត ផ្តោតសំខាន់លើទស្សនវិស័យរបស់ខ្លួន ក្នុងការផ្ដល់ជូននូវសេវាអ៊ីនធើណិតទូរស័ព្ទ តម្លៃសមរម្យដល់ប្រជានជនកម្ពុជាទាំងអស់”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “សែលកាត បានជំរុញការប្ដេជ្ញារបស់ខ្លួនតាមរយៈការវិនិយោគដ៏ធំបំផុតលើបណ្ដាញសេវា ក៏ដូចជាការផ្ដល់ជូននូវអត្ថប្រយោជន៍ ល្អបំផុតដូចជាសេវាដូរលុយអស្ចារ្យ $1=$100  គម្រោង Big Love $1=$250 និងនៅមានច្រើនជាបន្តបន្ទាប់ទៀត នាពេលខាងមុខនេះ”។ ប្រសិនបើអ្នកមិនទាន់មានស៊ីមសែលកាត អ្នកអាចមកទទួលយកស៊ីមសែលកាត ដោយឥតគិតថ្លៃនៅការិយាល័យសែលកាត។ក្រុមការងារនឹងជួយពន្យល់ បន្ថែមពីការចូលរួម។សម្រាប់ព័ត៌មានបន្ថែមអំពីការប្រកួតនេះ លោកអ្នកអាចស្វែងរកបាននៅ ទំព័រហ្វេសប៊ុកសែលកាត៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន