no-alternative title

ASUS ROG GL753VE កុំព្យួទ័រយួរដៃដែលផ្តល់ជូនការលេងហ្គេមឥតដែនកំណត់

រហូតមកដល់ពលនេះ មានកុំព្យួទ័រជាច្រើនម៉ូដែលត្រូវបានក្រុមហ៊ុន ASUS ផលិតឡើងនិងប្រកាសដាក់ចេញលក់នៅលើទីផ្សារ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់អតិថិជនរបស់ខ្លួន ពិសេសអតិថិជនដែលចូលចិត្តលេងហ្គេមកុំព្យួទ័រ ព្រោះថា ក្រុមហ៊ុន ASUS បានធ្វើការផលិតនូវកុំព្យួទ័រហ្គេមមីងជាច្រើន សុទ្ធសឹងជាកុំព្យួទ័រ ដែលពោរពេញដោយសមត្ថភាពខ្ពស់ ដែលផ្តល់ជូនអ្នកប្រើប្រាស់ទាំងអស់មានការពេញចិត្តពេញថ្លើម និងសរសើមិនដាច៉ពីមាត់ទេ ទាំងរូបរាង ក៏ដូចជាកំលាំងម៉ាស៊ីន តួយ៉ាងដូចជាម៉ូដែល ASUS ROG GL753VE នេះជាដើម វាគឺជាកុំព្យួទ័រហ្គេមមីញដ៏ថ្មីសន្លាងមួយដែរ ជាមួយនឹងការផលិតនិងរចនារូបរាងទាន់សម័យ ពិសេសគឺការដំណើរការគ្មានទាស់ចិត្តឡើយ។

ចាប់ផ្តើមដំបូងយើងខ្ញុំសូមនាំអារម្មណ៍ប្រិយមិត្តមកចាប់អារម្មណ៍ពីការរចនារូបរាងខាងក្រៅទាំងមូលរបស់ ASUS ROG GL753VE ថាតើវាមានរូបរាងស្រស់សង្ហា ទាក់ទាញ ស៊ីវីល័យនិងទាន់សម័យកម្រិតណាដែរទៅ? យើងដឹងហើយថា បរិបទនៃការរចនារូបរាងកុំព្យួទ័រម៉ូដែលថ្មីរបស់ក្រុមហ៊ុន ASUS ហាក់កាន់តែមានភាពស៊ីវីល័យនិយមបំផុត សម្រាប់រយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសគឺកុំព្យួទ័រសម្រាប់លេងហ្គេមនេះផ្ទាល់តែម្តង។ ជាមួយនឹងការរចនារូបរាងស្តើងល្មមមានទម្ងន់ត្រឹមតែ 2.8 kg គិតរួមបញ្ចូលទាំងថ្មផងដែរ ដែលជាទម្ងន់មួយដ៏ស្រាល ងាយស្រួលក្នុងការទុកដាក់ និងយកតាមខ្លួន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រឡេកមកមើលឃីប៊តរបស់វាវិញ ត្រូវបានក្រុមហ៊ុន ASUS បំពាក់នូវឃីប៊តប្រភេទ Chicklet keyboard with isolated Num key Illuminated Chiclet Keyboard ដែលមានរំលេចនូវពន្លឺ LED ចំរុះពណ៌យ៉ាងស្រស់ស្អាតបំផុត ងាយស្រួលក្នុងការបញ្ជាបានយ៉ាងរហ័សទាន់ចិត្ត រចនាកាន់តែពិសេសជាមួយនឹងរន្ធបញ្ចេញខ្យល់ក្តៅពីខាងក្រោមជាច្រើន ធ្វើឲ្យការដំណើរការ បានកាន់តែយូរដោយមិនឡើងកំដៅឡើយ ហើយរូបរាងទាំងមូលត្រូវបានស្រោបដោយសារធាតុអាលុយមីញ៉ូមពណ៌ក្រម៉ៅយ៉ាងស្រស់ស្អាត និងមានរន្ធ USB 3.0 ចំនួនពីនៅខាងស្តាំ ចំណែកខាងឆ្វេងមានរន្ធដោតឌុយសាកថ្ម រន្ធដោតអិុនធើណិត រន្ធ HDMI រន្ធ USB 3.0 ពីរទៀត និងរន្ធ USB – C មួយ រួមនឹងរន្ធដោតកាសមួយផងដែរ។

មកមើលពីចំណុចអេក្រង់របស់វាវិញ ASUS ROG GL753VE ត្រូវបានបំពាក់មកជាមួយអេក្រង់ទំហំ 17.3" (16:9) LED backlit FHD (1920x1080) 60Hz Anti-Glare Panel ជាមួយ 72% NTSC និង 178˚ wide-viewing angle display ដែលមានសមត្ថភាពខ្ពស់ក្នុងការបង្ហាញចេញនូវកម្រិតពន្លឺនិងក្រាហ្វិចច្បាស់ល្អឥតខ្ចតែម្តង ដូចដែលយើងបានដឹងហើយថាកុំព្យួទ័រដ៏វិចិត្រមួយម់ូដែលនេះ ត្រូវបានផលិតឡើងសម្រាប់អ្នកនិយមចូលចិត្តការលេងហ្គេមកុំព្យួទ័រដែលមានក្រាហ្វិចធំៗ លំដាប់ខ្ពស់បំផុត ដូច្នេះហើយទើបបានក្រុមហ៊ុន ASUS ធ្វើការបំពាក់នូវកញ្ចក់អេក្រង់ដែលមានសមត្ថភាពក្នុងការទ្រទ្រង់បានគ្រប់ស្ថានភាពទាំងអស់តែម្តង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ទាំងអស់គ្នា អញ្ចឹងហើយ គ្មានទៀតឡើយពាក្យថា ទាស់ចិត្តក្នុងការទស្សនាលើកញ្ចក់អេក្រង់របស់ ASUS ROG GL753VE។

ចំណុចខ្លាំងបំផុតមួយទៀតដែលលោកអ្នកជាប្រិយមិត្តត្រូវតែដឹងជាចាំបាច់បំផុត ព្រោះការដំណើរការបានយ៉ាងរលូននឹងគ្មានរអាក់នៅលើកុំព្យួទ័រម៉ូដែលថ្មីមួយនេះ ត្រូវបានរួមផ្សំដោយបច្ចេកវិទ្យាថ្មីៗនិងលំដាប់ខ្ពស់បំផុតជំនាន់ចុងក្រោយទាំងអស់ ទើបអាចធ្វើឲ្យកុំព្យួទ័រមួយនេះធ្វើការងារបានគ្រប់យ៉ាងតែម្តង។ ASUS ROG GL753VE ត្រូវបានបំពាក់មកជាមួយអង្គប្រតិបត្តិការស៊េរីថ្មីជំនាន់ចុងក្រោយបង្អស់ 7th-generation Intel® Core™  i7 processor ជាមួយនឹងអង្គក្រាហ្វិចជំនាន់ចុងក្រោយដូចគ្នា NVIDIA® GeForce® GTX 1050Ti graphics បន្ថែមជាមួយបន្ទះឈីប Intel® HM175 Express Chipset ដែលសុទ្ធសឹងជាកម្លាំងម៉ាស៊ីនលំដាប់កំពូលទាំងអស់ក្នុងការជួយឲ្យការដំណើរការបានយ៉ាងខ្លាំងក្លាបែបនេះ។ 

នៅមិនទាន់អស់ ASUS ROG GL753VE ក៏មានអង្គចងចាំបណ្តោះអាសន្ន RAM ទំហំ 2 x SO-DIMM socket , up to 32 GB SDRAM ដែលអាចដំណើរការបានយ៉ាងរហ័សក្នុងការ បើកកម្មវិធីផ្សេងៗ និងមានថាស់រឹងផ្ទុកទិន្នន័យ 1TB 5400RPM SSH និង 256GB/512GB PCIE Gen3X4 SSD ដែលអាចផ្ទុកទិន្នន័យបានកាន់តែច្រើនទ្វេដង ពិសេសគឺការផ្ទេរទិន្នន័យបានយ៉ាងរហ័សទាន់ចិត្តតែម្តង។ មួយទៀតគឺប្រើប្រាស់នូវថតចាក់ឌីវីឌីប្រភេទ Super-Multi DVD ដែលអាចចាក់ដំណើរការបានយ៉ាងរលូនផងដែរ។ ចុងក្រោយបង្អស់ ASUS ROG GL753VE ទ្រទ្រង់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយរបស់ Microsoft គឺ Window 10 Home ដែលអាចប្រើប្រាស់ជាមួយនឹងកម្មវិធីជាច្រើនប្រភេទផងដែរ។

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន