no-alternative title

Samsung QLED TV ទូរទស្សន៍ជំនាន់ថ្មី បង្ហាញវត្តមានជាផ្លូវការនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាហើយ!

បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES 2017 និង Samsung SEA Forum 2017 ប្រទេសសឹង្ហបូរី កាលពីខែកុម្ភះកន្លងទៅនេះ នៅថ្ងៃទី 10 ខែឧសភា ឆ្នាំ 2017 នេះ ក្រុមហ៊ុន Thai Samsung Electronics ប្រចាំនៅប្រទេសកម្ពុជា បានបង្ហាញចេញនូវផលិតផលទូរទស្សន៍ថ្មីរបស់ខ្លួនជាច្រើនប្រភេទ ជូនដល់អតិថិជនទាំងអស់ ដែលជាអ្នកចូលចិត្តប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលមានការច្នៃប្រឌិតថ្មីៗនាយុគសម័យ បច្ចុប្បន្ននេះ។ ពិិធីសម្ពោធផលិតផល ទូរទស្សន៍  QLED  ថ្មីនេះ ត្រូវបានរៀបចំឡើងនៅផ្សារទំនើប AEON MALL ដែលមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ភ្ញៀវ អ្នកចែកចាយបន្ត រួមជាមួយនឹងអ្នកសារព័តមានយ៉ាងច្រើនកុះករ។ ក្រុមហ៊ុន Samsung  បានបញ្ជាក់ថា ទូរទស្សន៍  QLED  គឺជាអេក្រង់ថ្មីមួយ ដែលត្រូវបានក្រុមហ៊ុន Samsung ធ្វើការរចនា និងច្នៃប្រឌិតឡើងប្រកបដោយស្តង់ដារ និងភាពងាយស្រួល ក៏ដូចជាគុណភាពខ្ពស់នៅក្នុងការទស្សនាកម្សាន្តក្នុងគេហដ្ឋាន។ ទូរទស្សន៍ QLED  ស៊េរីថ្មីនេះ ត្រូវបានបំពាក់មកជាមួយនូវបច្ចេកវិទ្យាថ្មី Quantum dot ដែលផ្តល់នូវរូបភាពច្បាស់ និងពណ៌ដ៏ត្រជាក់ភ្នែក គ្រប់ទស្សនីយភាព ដែលបង្ហាញចេញនៅលើអេក្រង់ 4K នៃទូរទស្សន៍ QLED គ្រប់ម៉ូដែលទាំងអស់។ 

តាមប្រសាសន៍របស់លោក Seungho Choi ដែលជានាយកគ្រប់គ្រងនៃ Thai Samsung Electronics ប្រចាំនៅប្រទេសកម្ពុជា បានអោយដឹងថា គុណភាពរូបភាព ការរចនា និងភាពងាយស្រួលក្នុងការស្វែងរកកម្មវិធីផ្សេងៗ គឺជាលក្ខណៈពិសេស ដែលបង្ហាញពីការរីកចំរើនរបស់ទូរទស្សន៍ក្នុងពេលអនាគត និងការនាំមុខរបស់ក្រុមហ៊ុន Samsung នៅពេលនេះ។ សំរាប់លក្ខណៈពិសេសនៃទូរទស្សន៍ QLED របស់ Samsung គឺរូបភាព ស្តាយ៍ និងការរចនា។ ជាមួយប្រព័ន្ធអុបទិករបស់ QLED TV ដែលគ្មានខ្សែរញ៉េរញ៉ៃ គឺនិងជួយបន្ធូរភាពតានតឹងពីខ្សែរប៉ាត់រប៉ាយ និងតុបតែងបន្ទប់ទទួលភ្ញៀវរបស់អ្នកឲ្យបានស្រស់ស្អាត។ ចំណែកឯខ្សែអុបទិកស្តើង សម្រាប់តភ្ជាប់ឧបករណ៍ផ្សេងៗ ទៅនឹងទូរទស្សន៍ និងត្រូវភ្ជាប់តាមរយៈប្រអប់តភ្ជាប់ One Connect ដែលវានិងជួយឲ្យលោកអ្នកអាចដាក់ឧបករណ៍នៅឆ្ងាយ ដូច្នេះ លោកអ្នកនិងនៅសល់កន្លែងសម្រាប់តុបតែងលម្អបានច្រើន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក វណ្ណៈ ជាប្រធានក្រុមហ៊ុន នៅក្នុងស្រុកមួយ ដែលបានចូលរួមព្រឹត្តិការណ៍នេះ បានមានប្រសាសន៍ថា៖ ខ្ញុំគិតថា បច្ចេកវិទ្យានេះពិតជាអស្ចារ្យមែនទែន ហើយមានទូរទស្សន៍មួយនេះហាក់ដូចជាមានរោងកុនក្នុងផ្ទះអ៊ីចឹង។ ខ្ញុំកំពុងពិចារណាទិញវាឆាប់ៗនេះ។ ទូរទស្សន៍សាមសុងស៊េរី QLED TV ទាំងអស់ ឥទ្បូវនេះ ត្រូវបានដាក់លក់នៅហាងផ្សេងៗ និងនៅផ្សារទំនើបអ៊ីអន ក៏ដូចជានៅហាងទំនើប សាមសុង ទូទាំងប្រទេសកម្ពុជា។ សូមអញ្ជើញមកទស្សនាដោយផ្ទាល់ឥទ្បូវនេះ ដើម្បីដឹងឲ្យកាន់តែច្បាស់អំពីពណ៌ដ៏ស្រស់ស្អាតពិតៗក្នុងទូរទស្សន៍ស៊េរីថ្មីនេះ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន