no-alternative title

Asus "Zenfone Zoom S" ឬ "Zenfone 3 Zoom" ចាប់ផ្តើមចេញលក់នៅលើទីផ្សារជាច្រើននៅអាស៊ីរួមទាំងកម្ពុជាផងដែរ

នាពេលបច្ចុប្បន្ននេះ នៅលើគេហទំព័ររបស់ក្រុមហ៊ុនបច្ចេកវិទ្យា ASUS គឺបានដាក់បង្ហាញនូវសា្មតហ្វូនស៊េរីថ្មី Zenfone Zoom S ។ ស្មាតហ្វូននេះ គឺដូចគ្នាទៅនឹងលេខកូដម៉ូដែលរបស់ Zenfone 3 Zoom ដែលមានន័យថា ក្រុមហ៊ុន ASUS ផ្លាស់ប្តូរឈ្មោះថ្មី របស់ស្មាតហ្វូននេះ គឺសម្រាប់ចេញលក់នៅលើទីផ្សារផ្សេងៗគ្នាជាច្រើននៅក្នុងតំបន់អាស៊ីដូចជា ប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ និងប្រទេសម៉ាឡេស៊ីជាដើម។ ពាក្យចចាមអារ៉ាមមុននេះ បានបង្ហាញថា ស្មាតហ្វូន Zenfone S មានអេក្រង់តូចជាងត្រឹមតែ 5.2 អ៊ីងខណៈ ពេលដែលវត្តមានរបស់ស្មាតហ្វូននេះ ជាផ្លូវការគឺអេក្រង់ទំហំ 5.5 អ៊ីងដូចគ្នាទៅនឹងស្មាតហ្វូន Zenfone 3 Zoom។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Zenfone Zoom S ប្រើប្រាស់នូវកាមេរ៉ាភ្លោះ Sony IMX362 sensors (12MP) ជាមួយនឹង f/1.7 lenses ។ កាមេរ៉ានេះអាចធ្វើការ Zoom បានកម្រិតដល់ទៅ 2.3x គ្មានការបាត់បង់នូវភាពច្បាស់នៃរូបភាពនោះទេ។ ដើម្បីរក្សារូបភាពអោយមានលំនឹង កាមេរ៉ានេះប្រើប្រាស់នូវមុខងារ OIS និង EIS ផងដែរ។ បើសិនជាលោកអ្នកបន្ថែមនូវ Digital Zoom នោះវាអាចធ្វើការ Zoom បានកម្រិត 12X ។ ក្រុមហ៊ុនបច្ចេកវិទ្យា ASUS អះអាងថា កាមេរ៉ា Zenfone Zoom S មានកម្រិតពន្លឺខ្ពស់ជាង iPhone 7 Plus ដល់ទៅ 2.5 ដង។

អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ស្មាតហ្វូន  Zenfone Zoom S ប្រើប្រាស់នូវមុខងារ DualPixel phase-detection Autofocus ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S7 ។ មុខងារនេះ អនុញ្ញាតឱ្យកាមេរ៉ាប្រើប្រាស់នូវកម្រិតភិចសែលបានខ្ពស់បំផុត។ ក្រៅពីនេះ វាមានប្រើប្រាស់នូវ “RGB color correction sensor” ដែលជំនួយសម្រាប់មើលវីដេអូប្រភេទ 4K កម្រិតពណ៌ធម្មជាតិស្រស់ស្អាតបំផុត។

Zenfone S មានកម្រិត Aperture និង Pixels ធំ។ ក្រុមហ៊ុន ASUS ផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាកាមេរ៉ា ហើយស្មាតហ្វូនស៊េរីថ្មីនេះ ពិតជាអាចប្រកួតប្រជែងបានជាមួយនឹងទូរស័ព្ទ Apple  iPhone 7 Plus។ ស្មាតហ្វូន Zenfone Zoom S បំពាក់នូវថាមពលថ្មទំហំ 5,000 mAh ដែលលោកអ្នកអាចប្រើប្រាស់ បានពេញមួយថ្ងៃដោយគ្មានបញ្ហានោះទេ។ ក្រុមហ៊ុន ASUS បន្ថែមទៀតថា ស្មាតហ្វូននេះ អាចមានតួនាទីជា Power Bank សម្រាប់បញ្ជូលថាមពលទៅកាន់ស្មាតហ្វូនស៊េរីទំហំដូចគ្នាបានផងដែរ។ សរុបមក ស្មាតហ្វូន Zenfone Zoom S គឺជាស្មាតហ្វូន Zenfone 3 Zoom ខុសគ្នាតែឈ្មោះប៉ុណ្ណោះ៕ 

សំរាប់ការមកដល់ប្រទេសកម្ពុជា ស្មាតហ្វូន Asus "Zenfone Zoom S" ឬ "Zenfone 3 Zoom" គឺមានតម្លៃ 515 ដុល្លារ រួមជាមួយនិងការបន្ថែមនូវកាដូយ៉ាងច្រើនទៀតផង។ លោកអ្នក អាចរកជាវបាននៅគ្រប់បណ្តាហាងលក់ទូរស័ព្ទនានានៅទូទាំងប្រទេសកម្ពុជា។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន