no-alternative title

អរុណសួស្តីប្រិយមត្តិទាំងអស់គ្នា Samsung Galaxy S8 MEGA SALE មកដល់ស្អែកនេះហើយ អ្នកមិនបានកុម៉្មង់អាចមកជាវបានមានកាដូដូចគ្នាណា!

ប៉ុន្មានថ្ងៃនេះ ឃើញថា រលកកំដៅរញ្ជួយកក្រើកទីផ្សារទូរស័ព្ទដៃស្មាតហ្វូនក្នុងព្រះរាជាណាចក្រកម្ពុជា ហាក់បីដូចជាមានការពុះកញ្ច្រោលខ្លាំង ស្របពេលដែលមានវត្ត មានកំពូលទូរស័ព្ទទំនើប Samsung Galaxy S8 & S8 Plus ស្អែកនេះទៀត មិនដឹងថា ទៅជាយ៉ាងណានោះទេ។ ក្រុមការយើងខ្ញុំ ជឿជាក់ថា អតិថិជនជាច្រើន ដែលនិយមទូរស័ព្ទដៃទំនើបទាន់សម័យជាច្រើនពាន់នាក់ ដែលបានធ្វើការកម្ម៉ង់ទុកកំពូលទូរស័ព្ទ Samsung Galaxy S8 and S8+ នេះរួចហើយនោះ ក៏នៅមានស្រណុកដែរ គឺពួកគាត់មានការអន្ទះសារខ្លាំងណាស់ ដើម្បីទទួលបាននូវទូរស័ព្ទដៃដ៏ទំនើបនេះគ្រប់ៗគ្នា។ 

នៅថ្ងៃស្អែកទី 6 ខែឧសភានេះ កម្មវិធីលក់ជូនជាពិសេសរបស់ស្មាតហ្វូន Samsung Galaxy S8 & S8 Plus បានមកដល់ហើយ នឹងប្រព្រឹត្តទៅនៅសាលមហោស្របចេនឡា ជិតផ្សារដើមគរ ចន្លោះចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង៥ល្ងាច។ សំរាប់អតិថិជនដែលមិនបានធ្វើការកុម្មង់ដោយហេតុផលផ្សេងៗ ក្រុមហ៊ុន Samsung ក៏នឹងមានការរៀបចំលក់ជាពិសេសនូវកំពូលទូរស័ព្ទ Samsung Galaxy S8 and S8+ នេះជូនផងដែរ គ្រាន់តែស្តុកមានកំណត់។ អតិថិជនដែល Walk-in មកទិញដោយផ្ទាល់នាថ្ងៃទី 6 ឩសភានេះ ក៏នឹងទទួលបាននូវអត្ថប្រយោជន៍ដូចគ្នាជាមួយនឹងអតិថិជន ដែលបានកុម្ម៉ង់ទុកផងដែរ។Samsung Galaxy S8 | S8+ មានបីពណ៌សម្រាប់ជ្រើសរើសដូចជា ពណ៌ខ្មៅ ពណ៌មាស និងពណ៌ប្រផេះបែកស្វាយ។ Galaxy S8 តម្លៃ $ 739 និង Galaxy S8+ តម្លៃ $819។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកអ្នក នឹងទទួលបានកាដូពិសេសជាច្រើនរួមមាន ស្រោមទូរស័ព្ទ ឧបករណ៌បំពងសម្លេង JBL Speaker Charge 3 ការធានាលើអេក្រង់ទូរស័ព្ទ* និងកញ្ចប់គម្រោង “Power+1 Package” សម្រាប់រយៈពេល 24 សប្តាហ៍ពី Smart។  *ការធានាប្តូរអេក្រង់ទូរស័ព្ទប្រសិនបើអ្នកប្រើប្រាស់ ធ្វើឲ្យបែកដោយចៃដន្យ។ លើសពីនេះទៅទៀត អតិថិជន  Samsung ទូទៅទាំងអស់ អាចរីករាយទទួលបាននូវអត្ថប្រយោជន៏ពិសេសពី mySamsung App ដោយទទួលបាននូវការបញ្ចុះតម្លៃនិង promotion យ៉ាងច្រើនផងដែរ។ បើនិយាយទៅ អ្នកទាំងអស់គ្នា គឺមិនអាចមើលរំលងបានទេឱកាសដ៏ល្អនេះ។ តោះយើងប្រញាប់ឡើង!! មានការរហូតដល់អស់ពីស្តុក!! ជួបគ្នានៅក្នុងកម្មវិធីលក់ជូនពិសេស Galaxy S8 | S8+ នៅថ្ងៃទី 6 ឧសភា ឆ្នាំ 2017។ សម្រាប់ព័ត៌មានបន្ថែម (ជាភាសាអង់គ្លេស) ៖ www.samsungmobilepress.com  http://news.samsung.com/galaxy សម្រាប់ការកម៉្មង់ (ជាភាសាខ្មែរ) ៖ http://www.samsunghotpromotion.com/

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន