no-alternative title

Sony Xperia XA1 Ultra ស្មាតហ្វូនថ្នាក់កណ្តាលដែលមានរូបរាងស្រស់ស្អាត គុណសម្បត្តិល្អប្រសើរ និងសមត្ថភាពខ្លាំងល្មមអាចបំពេញតម្រូវការប្រើប្រាស់ទូទៅបាន

បន្ទាប់បានមួយសប្តាហ៍កន្លងផុតទៅស្តីពីការបង្ហាញលម្អិតជាមួយនឹងទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មីថ្នាក់កណ្តាលមួយរបស់ SONY ម៉ូដែល Xperia XA1 ស្រាប់តែពេលនេះបងធំរបស់ទូរស័ព្ទថ្នាក់កណ្តាលមួយនេះក៏បានបង្ហាញវត្តមានឡើងជាផ្លូវការណ៍ដែលបានបន្ថែមនៅពាក្យ “Ultra” នៅពីមុខគឺ Sony Xperia XA1 Ultra។ ទូរស័ព្ទស្មាតហ្វូនថ្នាក់កណ្តាលជំនាន់បន្ទាប់មួយនេះមានរចនាបថរូបរាងខាងក្រៅមិនខុសគ្នាទៅនឹងសិស្សប្អូនរបស់វា Xperia XA1 នោះទេ គ្រាន់តែ Xperia XA1 Ultra ត្រូវបានក្រុមហ៊ុនធ្វើការពង្រីកទំហំអេក្រង់ កម្រិតបង្ហាញរូបភាព និងវីដេអូ បង្កើនទំហំកាមេរ៉ាផ្នែកខាងមុខ និងកំលាំងថ្មឲ្យធំជាងតែប៉ុណ្ណោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Xperia XA1 Ultra មានផ្ទៃខាងក្រោយក្រាលដោយជ័រផ្លាសី្ទករលោង និងផ្ទៃកញ្ចក់ខាងមុខក្រាលពាសដោយកញ្ចក់ការពារ scratch-resistant glass ដែលជួយការពារអេក្រង់របស់វាពីការកូសឆ្កូតបានយ៉ាងល្អប្រសើរបំផុត។ បងធំរបស់ Xperia XA1 នេះបំពាក់ដោយកញ្ចក់អេក្រង់ប្រភេទ IPS LCD ទំហំធំរហូតដល់ទៅ 6.0” ព្រមទាំងមានស៊ុមជុំវិញអេក្រង់ឆ្វេងស្តាំគឺស្តើងបំផុតសឹងតែមើលមិនឃើញ រីឯគែមលើក្រោមអេក្រង់ក៏រួមតូចជាងប្អូនរបស់វា Xperia XA1 ដែរ។ កញ្ចក់អេក្រង់របស់ Xperia XA1 Ultra មានលក្ខណះប្រហាក់ប្រហែលទៅនឹងកញ្ចក់អេក្រង់ Infinity Display របស់ Galaxy S8 និង FullVision  របស់ LG G6 ដែរ ដែលមើលទៅពិតជាឡូយ និងស្រស់ស្អាតបំផុត។ ផ្ទៃអេក្រង់ទំហំ 6.0” ដែលបំពាក់នៅលើ Xperia XA1 Ultra មានសមត្ថភាពបង្ហាញផ្ទាំងរូបភាពវីដេអូបានក្នុងកម្រិត Full-HD ត្រឹម 1080x1920 ភិចសែល។ 

ប៉ុន្តែគួរឲ្យស្តាយដែរមិនគួរណា SONY បំបាត់បច្ចេកវិទ្យាដែលកំពុងពេញនិយមចំនួនពីរនៅលើទូរស័ព្ទមួយនេះសោះនោះគឺបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃ Fingerprint និងបច្ចេកវិទ្យាការពារទឹក IP68 certified-dust and water proof។ ងាកមកលើកាមេរ៉ាថតរូបរបស់វាវិញ Xperia XA1 Ultra ត្រូវបាន SONY ធ្វើការបំពាក់នូវកាមេរ៉ាខាងមុខធំជាងសិស្សប្អូនរបស់វាជាមួយទំហំ 16MP មានកម្រិត aperture f/2.0 ប្រើប្រាស់កែវលែន wide field ខ្នាត 23 មម ដូច Xperia XA1 ដែរ ប៉ុន្តែវាប្រើសែនស័រចាប់រូបល្អជាងគឺខ្នាត 1/2.6" ជាមួយបច្ចេកវិទ្យាទប់លំនឹង OIS ដែលសិស្សប្អូនវាមិនមាន។ កាមេរ៉ាមុខរបស់ Xperia XA1 Ultra នេះមិនមានមុខងារថតរូបធ្វើឲ្យមុខស្អាតនោះទេប៉ុន្តែផ្ទៃមុខរបស់យើងនៅតែមានភាពម៉ដ្ឋរលោងស្អាតនៅពេលថតដោយប្រើមុខងារ HDR mode។ ចំពោះកាមេរ៉ាខាងក្រោយរបស់វាវិញគឺមានទំហំ 23MP ដូចសិស្សប្អូនរបស់វាដែរ និងប្រើប្រាស់សែនស័រចាប់រូបភាពស៊េរី IMX300 ដែលប្រើនៅលើជំនាន់ Xperia XZ។ 

កាមេរ៉ាក្រោយនេះ អាចថតវីដេអូបានដល់កម្រិត 4K ក្នុងទំហំ 2160px ឬក៏ 1080px ក្នុងល្បឿន 30fps។ ប៉ុន្តែយើងមិនអាចថតវីដេអូបែប Slow-motion បាននោះទេ។ Xperia XA1 Ultra ប្រើប្រាស់បន្ទះឈីបរបស់ Mediatek ស៊េរី Helio P20 លេខ MT6757 ល្បឿន octa-core ពីរប្រភេទគឺ 2.3GHz Cortex-A53 និង 1.6GHz Cortex-A53 ជាមួយរ៉េមទំហំ 4GB, ប្រើក្រាហ្វិកស៊េរី Mali-T880MP2 និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនស្រាប់ 32GB/64GB ព្រមទាំងបន្ថែមម៉េមូរីបានទំហំ 256GB ផងដែរ។ ស្មាតហ្វូនស៊េរីថ្មីមួយនេះដំណើរការដោយ Android Nougat v7.0 ស្រោបដោយផ្ទៃអ៊ីនធើហ្វេសរបស់ SONY ផ្ទាល់ និងមានថ្មកំលាំង 2,700mAh ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនដោយប្រើរន្ធដោត USB-C៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន