no-alternative title

LG G6 និងបង្ហាញខ្លួន ក៏ដូចជាចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជា នៅក្នុងពេលឆាប់ៗនេះហើយ

G6 ដែលជាស្មាតហ្វូនស៊េរីថ្មីបំផុតរបស់ក្រុមហ៊ុន LG ដែលគ្រប់ៗគ្នាកំពុងតែរង់ចាំនោះ និងបង្ហាញខ្លួន ក៏ដូចជាចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជា នៅក្នុងពេលឆាប់ៗនេះហើយ នេះបើយោងតាមការបង្ហោះសាររបស់បណ្តាញសង្គមមួយ ដែលមានឈ្មោះថា LG Mobile Cambodia ដែលបណ្តាញសង្គមមួយនេះ អាចចាត់ទុកជាផ្លូវការបាន ដោយសារតែកន្លងមក គឺមានព័តមានរបស់ក្រុមហ៊ុន ជាច្រើនត្រូវបានបង្ហោះនៅក្នុងនោះ។ នេះជាដំណឹងដ៏ល្អមួយសំរាប់ប្រិយមិត្តទាំងអស់របស់ LG G6 ដែលកំពុងតែចង់បានផលិតផលផ្លូវការ ដែលចេញកលក់ដោយក្រុមហ៊ុន LG និងមានការធានាត្រឹមត្រូវ។ 

គួរបញ្ជាក់ថា ស្មាតហ្វូន LG G6 មានអេក្រង់ទំហំ 5.7 អ៊ីងកម្រិត IPS LCD ដែលក្រុមហ៊ុន LG ហៅឈ្មោះថា FullVision ដែលបន្ទះអេក្រង់នេះគឺមានកំរិត 18:9 Aspect Ratio និងកម្រិតភាពច្បាស់ 2880x1440 ភិចសែលជាមួយនឹងកម្រិតដង់ស៊ីតេ 565ppi ។ ស្មាតហ្វូនស៊េរីថ្មី LG G6 មានជ្រុងមូលដែលធន់ទៅនឹងការជ្រុះធ្លាក់ដោយសារតែវាប្រើប្រាស់នូវកញ្ចក់ការពារខាងក្រៅ Gorilla Glass 5 និងស្រោបដោយអាលុយមីញ៉ូមពីខាងក្រៅ។ អ្វីដែលកាន់តែ ទាក់ទាញទៀតនោះ ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវប្រព័ន្ធការពារការពារការជ្រាបទឹក និងការពារធូលី (IP68) ។ ថាមពលថ្មដែលប្រើប្រាស់នៅលើស្មាតហ្វូននេះមិនអាចដោះចេញបាននោះទេ ហើយរូបរាងរបស់វាគឺខុសគ្នាស្រឡះតែម្តងអំពី LG G5 ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ទូរស័ព្ទ LG G6 ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ: Wide Angle ទំហំ 13 មេហ្គាភិចសែល និង Normal ដែលមានទំហំ 13 មេហ្គាភិចសែលដែលខុសពីកាមេរ៉ាភ្លោះរបស់ LG G5 ប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះ 16MP + 8MP ។ កាមេរ៉ា Normal ប្រើប្រាស់នូវមុខងារ OIS និង Autofocus ហើយកាមេរ៉ាខាងមុខរបស់ស្មាតហ្វូន LG G6 នឹងមានទំហំ 5 មេហ្គាភិចសែល។ស្មាតហ្វូន LG G6 ប្រើប្រាស់នូវបន្ទះឈីប Snapdragon 821 ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យា Samsung រក្សាទុកនូវបន្ទះឈីប Snapdragon 835 សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S8 របស់ខ្លួន។ ក្រុមហ៊ុន LG ផ្តោតទៅលើការបង្កើនប្រសិទ្ធិភាពជាជាងការប្រើប្រាស់នូវបន្ទះឈីបដែលខ្លាំង ហេតុនេះទើបស្មាតហ្វូន LG G6 ប្រើប្រាស់នូវបំពង់បំភាយកម្តៅដើម្បីធ្វើយ៉ាងណាកុំឱ្យស្មាតហ្វូននេះនេះក្តៅខ្លាំងនៅពេលកំពុងប្រើប្រាស់។ ស្មាតហ្វូន LG G6 ប្រើប្រាស់នូវរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB / 64GB ហើយវាក៏មានរន្ធដោតបន្ថែមនូវ microSD កាតថែមទៀត។ 

ស្មាតហ្វូន LG G6 ដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat និងប្រើប្រាស់នូវប្រព័ន្ធ Google Assistant ផងដែរ។ វាប្រើប្រាស់នូវ Full Screen UX នៅលើផ្នែកខាងលើនៃប្រព័ន្ធប្រតិបត្តិការផងដែរ។ ស្មាតហ្វូន LG G6 ប្រើប្រាស់នូវថាមពលថ្មខ្លាំងកម្លាំង 3300mAh និងបច្ចេកវិទ្យា QuickCharge 3.0 ដែលអាចបញ្ជូលថ្មពេញបានរយៈពេល 96 នាទី ហើយវាអាចបញ្ចូលថ្មបាន 50% ចំណាយពេលត្រឹមតែ 32 នាទីប៉ុណ្ណោះ។ស្មាតហ្វូន LG G6 មានវិមាត្រដល់ទៅ 148.9 x 71.9 x 7.9 mm ដែលមានរូបរាងតូចជាង Samsung Galaxy S7 Edge និងមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ (Astro Black), ពណ៌ស (Mystic White) និងពណ៌ប្រផេះ( Ice Platinum) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន